និស្សិតអាហារូបករណ៍បរទេស លោក ចេង បូរិទ្ធ÷ យើងគួរមកធ្វើការបម្រើជាតិ ប្រសើរជាងធ្វើការនៅបរទេស

ភ្នំពេញ៖ ការសិក្សានៅក្រៅប្រទេសគឺជាបំណងប្រាថ្នារបស់សិស្សនិស្សិតគ្រប់រូប។ ជារៀងរាល់ឆ្នាំនិស្សិតកម្ពុជាជាច្រើនបានប្រកួតប្រជែងគ្នាដើម្បីទទួលអាហារូបករណ៍ទៅសិក្សានៅបរទេស។ ក្នុងនោះ និស្សិតមួយចំនួនបានបន្តធ្វើការងារនៅប្រទេសដែលខ្លួនបានសិក្សា ខណៈនិស្សិតខ្លះទៀតសម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញ។

លោក ចេង បូរិទ្ធ អតីតសិស្សអាហារូបករណ៍សិក្សានៅប្រទេសថៃបានបញ្ជាក់ថា​ និស្សិតគួរតែធ្វើការបម្រើជាតិរបស់ខ្លួន ប្រសើរជាងធ្វើការងារក្រៅប្រទេស។

លោក ចេង បូរិទ្ធ បានលើកឡើងថា៖

“ខ្ញុំទទួលបានអាហារូបករណ៍សិក្សានៅប្រទេសថៃមែន ប៉ុន្តែខ្ញុំគិតថាយើងគួរតែត្រឡប់មកធ្វើការងារនៅប្រទេសរបស់ខ្លួនវិញទើបជារឿងមួយល្អសម្រាប់សង្គម និងប្រទេសជាតិ”

យុវជនដែលមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ បានបន្ថែមទៀតថា បើនិយាយពីប្រាក់ខែ ទោះធ្វើការងារនៅក្រៅស្រុកក្តី ឬក្នុងស្រុកក្តី មិនសូវខុសគ្នាប៉ុន្មានទេ។ ចំណុចសំខាន់គឺយើងចេះមើលពីជម្រើសថា មួយណាចំណេញជាងសម្រាប់ជីវិតយើង។ ធ្វើការងារនៅក្រៅស្រុក ពេលខ្លះថ្វីត្បិតតែទទួលបានចំណូលច្រើនជាងនៅក្នុងស្រុកបន្តិចមែន តែយើងមិនសូវបានជួយសង្គមយើងនោះទេ។ បន្ថែមពីលើនេះ ជីវិតរស់នៅស្រុកគេក៏ត្រូវការចំណាយច្រើនជាងនៅស្រុកកំណើតដែរ ហេតុនេះបើនិយាយពីរឿងលុយកាក់ទាល់តែត្បិតត្បៀតបន្តិច។  

អតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសរូបនេះបានបន្តទៀតថា បើនិស្សិតមានចំណេះដឹងល្អ បានបញ្ចប់ការអប់រំពីបរទេស ពួកគាត់អាចនឹងមានឱកាសការងារច្រើននៅក្នុងប្រទេសរបស់ខ្លួន ហើយតំណែង និងប្រាក់ខែក៏មិនអន់នោះដែរ។ លោកថា ការសិក្សានៅបរទេសអាចរៀនស្វែងយល់បានច្រើនអំពីបរិបទនៃការរស់ និងភាពខុសប្លែកនៅក្នុងសង្គមនៃជាតិសាសន៍ដទៃ រួមទាំងអាចជួបមនុស្សថ្មីៗដែលមកពីមជ្ឈដ្ឋានជាច្រើននៅជុំវិញពិភពលោក។

លោក ចេង បូរិទ្ធ បានបន្ថែមថា ការរៀនសូត្រពីគេដើម្បីក្រេបយកចំណេះ និងជំនាញមកអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនគឺជារឿងមួយដ៏ល្អ។ យ៉ាងណាម៉ិញ លោក បូរិទ្ធ នៅតែចង់ឃើញយុវជនខ្មែរត្រឡប់មកធ្វើការនៅប្រទេសកំណើតរបស់ខ្លួន ដើម្បីផ្ដល់ប្រយោជន៍លើសលប់នៅក្នុងសង្គមខ្មែរឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ។

ទន្ទឹមនឹងនោះដែរ លោកបានបន្ថែមថា ក្នុងចំណោមយុវជនខ្មែរយើង មានមនុស្សពូកែជាច្រើន ព្រោះតាមបទពិសោធន៍ផ្ទាល់របស់លោក ឃើញមាននិស្សិតខ្មែរយើងមិនតិចទេដែលទទួលបានលទ្ធផលសិក្សាល្អជាងយុវជនមកពីប្រទេសដទៃ។ លោកថា យុវជនខ្មែរបច្ចុប្បន្នចាប់ផ្តើមមើលឃើញពីតម្លៃនៃការតស៊ូ និងខិតខំអភិវឌ្ឍសមត្ថភាពរហូតក្លាយជាមនុស្សខ្លាំង ក្លាហាន និងលេចធ្លោក្នុងការប្រកួតប្រជែងនានាជាអន្តរជាតិ។​ គួរបញ្ជាក់ផងដែរថា លោក ចេង បូរិទ្ធ ធ្លាប់ទទួលអាហារូករណ៍សិក្សាផ្នែកគណិតវិទ្យាទៅសិក្សានៅប្រទេសថៃនៅកាលពីឆ្នាំ២០១២។ លើសពីនេះផងដែរ លោកក៏ជាអតីតសិស្សទូទាំងប្រទេសផ្នែកគណិតវិទ្យានៅក្នុងឆ្នាំ២០១១ផងដែរ។ សព្វថ្ងៃ លោក ចេង បូរិទ្ធ គឺជាគ្រូបង្រៀនផ្នែកគណិតវិទ្យា នៅសាលានារីហេបភីច័ន្ទតារា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...