អតីតសិស្សនិទ្ទេសA កញ្ញា សេង រ័ត្នសេដ្ឋាមុនី៖ បង្ហាញរឿងបីយ៉ាងដែលនិស្សិតគួរធ្វើក្នុងពេលកំពុងសិក្សានៅមហាវិទ្យាល័យ

ភ្នំពេញ៖ ការសិក្សានៅកម្រិតថ្នាក់ឧត្តមសិក្សា គឺជារឿងដែល​និស្សិតមួយចំនួនយល់ថា ជាពេលដែលកំពុងមមារញឹកខ្លាំង និងកំពុងស្ថិត​ក្នុង​ការស្វែងរកខ្លួនឯងសម្រាប់កំណត់គោលដៅជីវិតរបស់ខ្លួន ។ អតីតសិស្សនិទ្ទេស A ឆ្នាំ ២០១៨ កញ្ញា សេង រ័ត្នសេដ្ឋាមុនី ដែលសព្វថ្ងៃកញ្ញាគឺជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ បានចែករំលែកនូវរឿងបីយ៉ាងដែលគួរធ្វើក្នុងអំឡុងពេលសិក្សានៅ​កម្រិតថ្នាក់ឧត្តមសិក្សា​ទៅដល់និស្សិតដែល​ត្រៀមចូលមហាវិទ្យាល័យ ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ។

រឿងទាំង៣នោះ​រួម​មាន៖
១. ចំណាយពេលនៅជាមួយក្រុមគ្រួសារ៖ ការប្រើប្រាស់ពេលវេលាជាមួយគ្រួសារគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ ទោះបីជាអ្នកមានកិច្ចការរវល់យ៉ាងណាក៏មិនត្រូវភ្លេចយកពេលវេលានៅក្បែរពួកគាត់ដើម្បីបង្កើនចំណងសុភមង្គលនៅក្នុងក្រុមគ្រួសារឱ្យកាន់តែមានទំនាក់ទំនងល្អ មានសកម្មភាពជាមួយគ្នា និងជួយធុរៈគ្នាខ្លះផងដែរ។ ពេលខ្លះគ្រាន់តែចំណាយពេលញ៉ាំអាហារមួយពេលជាមួយពួកគាត់ក៏ធ្វើឱ្យឪពុកម្ដាយរបស់អ្នកសប្បាយចិត្តផងដែរ។

២. សិក្សាអ្វីដែលថ្មីៗ៖ ការសិក្សាជំនាញថ្មីៗ គឺជារឿងដែលសំខាន់សម្រាប់និស្សិតនៅក្នុងការអភិវឌ្ឍសមត្ថភាពបន្ថែមឱ្យកាន់តែខ្លាំងឡើង។ រាល់ថ្ងៃនិស្សិតកំពុងស្ថិតនៅបរិបទដែលមានបច្ចេកវិទ្យាជឿនលឿនដោយគ្រប់យ៉ាងហាក់មានភាពងាយស្រួលចំពោះនិស្សិតនៅក្នុងការសិក្សាអ្វីថ្មីៗ។ វាមិនពិបាកនោះទេ​ ពីព្រោះនៅក្នុងប្រព័ន្ធអ៊ីនធឺណេតមានភាពទូលំទូលាយសម្រាប់សិស្សនិស្សិតសិក្សាស្រាវជ្រាវជាច្រើន។ ចង់ស្វែងរកសៀវភៅប្លែក វីដេអូអប់រំផ្សេងៗ និងកម្មវិធីបង្រៀននានា គឺអាចស្វែងរកដោយបច្ចេកវិទ្យាទំនើបបានភ្លាម។ ទៀតសោត ការសិក្សាជំនាញថ្មីអាចជួយឱ្យអ្នករីកចម្រើន និងបង្កើនការចំណេះដឹងជាច្រើនសម្រាប់អ្នក។

៣. ធ្វើការងារស្ម័គ្រចិត្ត៖ ការចូលរួមប្រឡូកនៅក្នុងការងារសង្គមមិនត្រឹមតែបានជួយទៅដល់សង្គមនោះទេ ប៉ុន្តែអ្នកក៏អាចរៀនអំពីការងារទាំងអស់នោះបានផងដែរ។ ការងារស័គ្រចិត្តធ្វើឱ្យអ្នកទទួលបានបទពិសោធន៍ច្រើនជាងមុន ស្គាល់មនុស្សបានច្រើន រាប់អានមិត្តភក្តិទូលំទូលាយ និងជំនួយដល់ការទំនាក់ទំនងរបស់អ្នកមានភាពល្អឡើង។ លើសពីនេះ វាជួយអភិវឌ្ឍន៍ខ្លួនអ្នកឱ្យកាន់តែមានភាពស្វាហាប់ ជឿជាក់ ឯករាជ្យ និងក្លាហ៊ានក្នុងការនិយាយសាធារណៈឱ្យកាន់តែរលូន។

ដូច្នេះ បើយើងអនុវត្តចំណុចបីខាងលើបាន វានឹងអាចជួយទៅដល់ជីវិតនៅសកលវិទ្យាល័យរបស់អ្នកកាន់តែមានន័យ និងមានទំនាក់ទំនងល្អជាមួយគ្រួសាររបស់អ្នក, វិវត្តន៍នូវសមត្ថភាព​ បទពិសោធន៍ និងការទំនាក់ទំនងល្អនឹងជំរុញឱ្យអ្នកទទួលបានលទ្ធផលល្អសម្រាប់ការសិក្សា និងអាចក្លាយជាយុវវជនឆ្លើមសម្រាប់សង្គមជាតិទៅពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...