fbpx

ទម្លាប់ពេលព្រឹកទាំង៤ ជួយពង្រឹងគុណភាពជីវិតឱ្យកាន់តែប្រសើរ

ភ្នំពេញ – មនុស្សគ្រប់រូបសុទ្ធតែអាចរៀបចំដំណើរជីវិតឱ្យមានគុណភាព មានសេចក្តីសុខ និងរីករាយជារៀងរាល់ថ្ងៃបាន បើសិនបើមានទម្លាប់ល្អៗនៅក្នុងការរស់នៅ ជាពិសេសចាប់ផ្តើមអនុវត្តទម្លាប់ទាំងនោះនៅពេលព្រឹក ។ ទម្លាប់ពេលព្រឹកទាំង៤ ខាងក្រោមនេះនឹងជួយពង្រឹងគុណភាពជីវិតឱ្យកាន់តែប្រសើរ ព្រមទាំងជំរុញឱ្យជីវិតរបស់អ្នកពោរពេញដោយថាម​ពល​ពេញមួយថ្ងៃ ។

១. ត្រេកអរជាមួយអ្វីដែលខ្លួនមាន៖ នេះសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ប្រសិនបើសិនគិតបែបនេះរាល់ថ្ងៃ វានឹងជួយផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យមានអារម្មណ៍ល្អអ្នកចំពោះអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិត ។ ចំណា​យពេល៥-១៥ នាទីរៀងរាល់ព្រឹកដោយសរសេររឿងរ៉ាវល្អយ៉ាងតិចបីអរគុណដល់ជីវិតខ្លួនឯង។ ធ្វើបែបនេះរៀងរាល់ព្រឹកមុនពេលអ្នកចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកហើយបន្ទាប់ និងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ល្អក្នុងសកម្មភាពប្រចាំថ្ងៃ ។

២. ការធ្វើសមាធិ​៖ សមាធិត្រូវការចិត្តអត់ធ្មត់ខ្លាំង ប្រសិនបើអ្នកមិនធ្លាប់ធ្វើបែបនេះទេ វាប្រហែលជាមិនងាយស្រួលធ្វើភ្លាមៗទេ ប៉ុន្តែវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្នុងរយៈពេលវែង ។ អ្នកគ្រាន់តែកំណត់គោលដៅ១០-២០នាទីនៅពេលព្រឹក ប្រសិនបើអ្នកអាចធ្វើសមាធិសម្រាប់ខ្លួនឯងបាន។ ទៀតសោត អត្ថប្រយោជន៍នៃការធ្វើសមាធិត្រូវបានចងក្រងជាឯកសារយ៉ាងល្អជាច្រើននៅក្នុងអ៊ីនធឺណេត ហើយអាចជួយកាត់បន្ថយភាពតានតឹង និងបញ្ហាថប់អារម្មណ៍ ព្រមទាំងជំនួយឱ្យការគ្រប់គ្រងអារម្មណ៍បានល្អ ។

៣. អភិវឌ្ឍន៍ខ្លួនឯងជារៀងរាល់ថ្ងៃ ៖ ជារៀងរាល់ថ្ងៃសូមស្តាប់រឿងរ៉ាវល្អៗជំរុញចិត្តអ្នកឱ្យធ្វើសកម្មភាពឆ្ពោះទៅរកអ្វីដែលអ្នកស្រមៃចង់ធ្វើ ថាតើថ្ងៃអនាគតអ្នកចង់ក្លាយជាមនុស្សបែបណា ។ តើអ្នកចង់ធ្វើជានរណាសម្រាប់គ្រួសាររបស់អ្នក? ដូច្នេះអ្នកអាចឆ្លុះបញ្ចាំងពីខ្លួនឯង ហើយមានមោទកភាពចំពោះខ្លួនឯង និងខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ ។

៤. ធ្វើលំហាត់ប្រាណ និងទទួលទានអាហារបានត្រឹមត្រូវ ៖ មើលវីដេអូលំហាត់ប្រាណឥតគិតថ្លៃជាច្រើននៅលើ Youtube ដែលអ្នកអាចធ្វើបាននៅផ្ទះក្នុងរយៈពេល៣០ នាទីជារៀងរាល់ព្រឹក។ ទន្ទឹមគ្នានេះ ទទួលទានអាហារូបត្ថម្ភត្រឹមត្រូវនឹងជួយដល់សុខភាព និងបង្កើនថាមពលស្រស់ស្រាយសម្រាប់ជីវិត​ ។ ជីវិតនឹងរីករាយជាប្រចាំ ប្រសិនបើអ្នកមានអារម្មណ៍ថាមា​ន​សុខ​ភាពល្អ និងស្វាហាប់ប្រចាំថ្ងៃ នឹងទទួលបានការសម្រេចចិត្តដ៏ល្អជារៀងរាល់ថ្ងៃ ៕

ប្រភព៖ fearlessmotivation.com


ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលកាណាដាផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន ១៦៦កន្លែង

ភ្នំពេញ- រដ្ឋាភិបាលកាណាដាផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់និស្សិតមកពីជុំវិញពិភពលោកឆ្នាំសិក្សា២០២២ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តើសិស្សមានសិទ្ធិ និងការទទួលខុសត្រូវអ្វីខ្លះក្នុងការសិក្សា?

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារចែងថា កុមារទាំងអស់មានសិទ្ធិទទួលបានកិច្ចគាំពារ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យក្រសួងអប់រំ អំពាវនាវដល់មាតាបិតាបន្តជួយក្នុងដំណើរការរៀនសូត្រតាមគន្លងជីវិតថ្មី នៃវិស័យអប់រំ

ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ នឹងបើកដំណើរការសាលារៀនឡើងវិញ។ ក្នុងនោះអ្នកនាំពាក្យបានធ្វើការអំពាវនាវដល់មាតាបិតា សូមបន្តជួយក្នុងដំណើរការរៀនសូត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

បេក្ខជន ៥រូបនឹងបន្តទៅប្រកួតប្រជែងនិយាយជាសាធារណៈវគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងវេទិកាយុវជនវៃឆ្លាត

ភ្នំពេញ៖ បេក្ខជន ៥រូបនឹងបន្តទៅប្រកួតប្រជែងនិយាយជាសាធារណៈវគ្គប្រកួតផ្តាច់ព្រ័ត្រក្នុងវេទិកាយុវជនវៃឆ្លាត រៀបចំដោយ ក្រសួងកិច្ចការនារី នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាង
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២១ នឹងប្រារព្ធឡើងក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំឆ្លើយតបទៅនឹងវិបត្តិ”

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ក្រោមប្រធានបទ “ត្រៀម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អង្គការ Education First Cambodia ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតនារីកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ- អង្គការ Education First Cambodia សហការណ៍ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្ដល់អាហារូបករណ៍ដល់និស្សិតនារីដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីពីរនៅ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វិធីសាស្រ្ត ៥ចំណុច ជួយសិស្សរៀនកាន់តែពូកែ

ភ្នំពេញ៖ សិស្សនីមួយៗមានបំណិនសិក្សា និងសមត្ថភាពខុសៗគ្នាក្នុងការប្រើប្រាស់វិធីសាស្រ្តរៀនឱ្យទទួលលទ្ធផលសិក្សាឱ្យល្អប្រសើរ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សាលាបឋមសិក្សាក្រវ៉ាន់ខេត្តសៀមរាបជាប់ជ័យលាភីប្រាក់សាលាមេត្រីបរិស្ថានថ្នាក់ជាតិ ឆ្នាំ២០២១

សៀមរាប៖ សាលាបឋមសិក្សាក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប ទទួលបានជ័យលាភីប្រាក់ក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំណែនាំគោលការណ៍៤ចំណុច ក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅដើមខែវិច្ឆិកា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ណែនាំនូវគោលការណ៍ចំនួន ៤សំខាន់ៗ សម្រាប់ការបង្រៀននិងរៀនតាមបណ្ដុំនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត នៅភូមិសាស្ត្រដែលហានិភ័យនៃជំងឺកូដ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

សាកលវិទ្យាល័យ TongJi ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣០កន្លែងសម្រាប់មន្ត្រីរាជការ

សាកលវិទ្យាល័យTongJi ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីរាជការឆ្នាំសិក្សា២០២២-២០២៣ ចំនួន៣០កន្លែង ។

AMS EDUCATION
@amseducation