បួនចំណុចយល់ដឹងអំពីរបៀបសន្ទនា នៃសុខភាពផ្លូវចិត្តឱ្យបានត្រឹមត្រូវ

សុខភាពផ្លូវចិត្តគឺជារឿងមួយដ៏សំខាន់ដែលពិភពលោកកំពុងតែមានការព្រួយបារម្មណ៍ ។ មនុស្ស​ដែលមាន​បញ្ហាសុខភាពផ្លូវចិត្តងាយនឹងប៉ះពាល់អារម្មណ៍ ដោយ​ឆាប់ខឹង មួង​ម៉ៅ និងសោកសៅ។ តើ​យើងនិយាយយ៉ាងដូចម្តេច ដើម្បីកុំឲ្យ​ប៉ះពាល់អារម្មណ៍​ទៅ​កាន់អ្នក​មាន​បញ្ហាសុខភាពផ្លូវចិត្ត ?

អង្គការ UNICEF របស់ប្រទេសភីលីពីនបានបង្ហាញពិធីបួនចំណុច ដែលអាចនិយាយឱ្យបានល្អប្រសើរ មិនប៉ះពាល់អារម្មណ៍ទៅកាន់អ្នកមានបញ្ហាផ្លូវចិត្ត។ ដោយ​ក្នុង​នោះ​រួមមាន៖

១. ប្រើប្រាស់ពាក្យដោយមានការប្រុងប្រយ័ត្ន ៖ អ្នកត្រូវមានការប្រុងប្រយ័ត្ននៅក្នុងការនិយាយឃ្លាដែលអាចធ្វើឱ្យនរណាម្នាក់មានអារម្មណ៍ថាខ្មាស់អៀន។ ឧទាហរណ៍ “កុំគិតច្រើនរឿងពេក” ឬ “វាអាចអាក្រក់ជាងនេះ”។ ជំនួសមកវិញ ដោយឱ្យពួកគេហ៊ានបង្ហាញអំពីអ្វីដែលពួកគេបានជួបប្រទះ និងធ្វើឱ្យពួកគេជឿជាក់ថា វាមិនជាអ្វីនោះទេ នៅក្នុងការនិយាយអំពីអារម្មណ៍របស់ខ្លួនឯងចេញមក ហើយអ្នកគ្រាន់តែនៅទីនេះដើម្បីស្ដាប់ពួកគេទើបជារឿងល្អ។

២. និយាយពាក្យ អ្នកសុខសប្បាយទេ?៖ សុខភាពផ្លូវចិត្តក៏មានសំខាន់ដូចជាសុខភាពផ្លូវកាយដែរ ដូច្នេះជានិច្ចកាលអ្នកគួរតែនិយាយអំពីការលើកទឹកចិត្ត និងផ្ដល់ក្ដីស្រលាញ់ទៅកាន់ពួកគេ ។ អ្នកអាចជួយពួកគេដោយការសន្ទនាសុខទុក្ខ ឬសួរនាំអំពីសុខភាពផ្លូវចិត្ត ដោយលុបបំបាត់ការមាក់ងាយ និងស្វែងរកអ្នកជំនាញមកគាំទ្របន្ថែមទៅលើអ្នកកំពុងមានបញ្ហាផ្លូវចិត្ត។

៣. ស្តាប់គាត់និយាយ ជាជាងផ្តល់ដំបូន្មាន ៖ ការស្ដាប់ និងស្វែងយល់ចិត្តពីមនុស្សវាអាចជាឥទ្ធិពលខ្លាំងជាជាងការផ្ដល់ដំបូន្មាន។ នៅពេលដែលមិត្តភក្តិ ឬសមាជិកគ្រួសារបានបញ្ចេញអាម្មណ៍ និងគំនិតរបស់ពួកគេ អ្នកត្រូវធ្វើឱ្យពួកគេមានអារម្មណ៍សុវត្ថិភាពនៅក្នុងការនិយាយចេញមក។ អ្នកត្រូវធ្វើជាអ្នកគាំទ្រពួកគេ នៅពេលដែលពួកគេចែករំលែកនូវបទពិសោធន៍ និងត្រូវឱ្យពួកគេដឹងថា ពួកគេមានតម្លៃ ទទួលបានការគាំទ្រ និងការបារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន។

៤. កុំធ្វើការវិនិច្ឆ័យ ៖ ជៀសវាងការគិតថា នរណាម្នា្កក់មានជំងឺបញ្ហាផ្លូវចិត្ត ហើយណែនាំឱ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺផ្លូវចិត្ត លុះត្រាតែពួកគេបានជួបជាមួយអ្នកជំងឺខាងផ្នែកផ្លូវចិត្តត្រឹមត្រូវ ហើយពួកគេមានការពេញចិត្តនៅក្នុងការព្យាបាល។ ជំនួសដោយការនិយាយច្រើនអំពីបញ្ហាពួកគេ ផ្ទុយទៅវិញអ្នកគួរតែនិយាយអំពីហេតុផល ឬអារម្មណ៍របស់ពួកគេបន្ថែម។ ឧទាហរណ៍និយាយថា “មិត្តរបស់ខ្ញុំមានបញ្ហាថប់អារម្មណ៍ និងពិបាកនៅក្នុងការគេង” ជាជាងនិយាយថា “មិត្តខ្ញុំមានបញ្ហាថប់អារម្មណ៍”៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...