fbpx

កុមារកម្ពុជាជាង ៩ម៉ឺននាក់ទទួលបានសៀវភៅអំណានសម្រាប់កុមារពីអង្គការរូមធូរីដ

ភ្នំពេញ – នៅព្រឹកថ្ងៃពុធនេះ សាលារៀនចំនួន ២៦៣ ស្ថិតក្នុងខេត្តចំនួន៤ រួមមាន ព្រៃវែង ខេត្តត្បូងឃ្មុំ បន្ទាយមានជ័យ និងខេត្តកំពង់ស្ពឺ បានទទួលសៀវភៅអំណានសម្រាប់កុមារពីអង្គការអង្គការរូមធូរីដ ចំនួន ១លាន៤សែនក្បាល ។ ពិធីប្រគល់សៀវភៅអំណានបន្ថែមសម្រាប់កុមាររៀនអាននៅផ្ទះ រៀបចំឡើងដោយអង្គការរូមធូរីដ បំ​ណ​​ងផ្តល់សៀវភៅអានឱ្យដល់ដៃសិស្ស ដើម្បីឱ្យពួកគេអាចបង្កើតកូនបណ្ណាល័យតូចមួយនៅផ្ទះតាមរយៈ គម្រោងផ្តល់សៀវភៅអំណានបន្ថែមដល់កុមាររៀនតាមផ្ទះ ។ កម្មវិធីនេះ អញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស តាមប្រព័ន្ធអនឡាញ Zoom ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមពិធីប្រគល់សៀវភៅអំណានបន្ថែមសម្រាប់កុមាររៀនអាននៅផ្ទះ រៀបចំឡើងដោយអង្គការរូមធូរីដ តាមប្រព័ន្ធ Zoom ។

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា សៀវភៅទាំងអស់បានដឹកជញ្ជូលទៅដល់ដៃកុមារនៅតាមតំបន់គោលដៅរួច​រាល់​ហើយកាលពីដើមខែកញ្ញាកន្លងមក ដោយសិស្សម្នាក់ៗទទួលបានសៀវភៅ ១៥ចំណងជើង ឬ សៀវភៅ១៥ក្បាល និងបែងចែកទៅតាមកម្រិតថ្នាក់នីមួយៗ ។ ទន្ទឹមគ្នានេះ កុមារកម្ពុជាជាង ៩ម៉ឺននាក់ទទួលបានសៀវភៅអំណានខាងលើ ។

“ខ្ញុំមានចិត្តរំភើប និងមានកិត្តិយសជាក្រៃលែង នេះជាលើកទីមួយដែលអង្គការរូមធូរីដបានផ្ដល់សៀវភៅអំណានសម្រាប់កុមារអាននៅផ្ទះ ជាខេមរភាសាក្នុងទ្រង់ទ្រាយធំមួយដែលមិនធ្លាប់មានពីមុនមក”

ប្រសាសន៍ លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា

នាយកប្រចាំប្រទេសនៃអង្គការរូមធូរីដកម្ពុជា បន្ថែមថា គម្រោងនេះបង្កើតឡើងក្នុងគោលបំណងបង្កើនបំណិន និងទម្លាប់អានក្រៅសាលា ជាពិសេសក្នុងអំឡុងពេលបិទសាលាដោយរោគរាតត្បាតកូវីដ-១៩ ។ លើសពីនេះ ផ្តល់ឱ្យកុមារពីថ្នាក់ទី១​ដល់ទី៦ក្នុងខេត្តគោលដៅ មានកូនបណ្ណាល័យតូចមួយនៅតាមផ្ទះ ដើម្បីជួយបំពេញបន្ថែមឱ្យពួកគេរៀនអាននៅផ្ទះ ជាពិសេសកុមារមិនមានលទ្ធភាពទាញយកឯកសារឌីជីថល ។ ម៉្យាងវិញទៀត ចូលរួមចំណែកជួយពង្រឹងបំណិនអានរបស់កុមារដែលជួយបង្កើនលទ្ធផលសិក្សារបស់សិស្សឱ្យបានឡើងថ្នាក់ពេញលេញ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អង្គការរូបធូរីដបានធ្វើការសាកល្បងលើកកម្ពស់កម្មវិធីអំណាន រៀបចំជាវិធីសាស្រ្តអំណាន សៀវភៅអំណានបន្ថែម និងហ្វឹកហាត់បណ្ដុះបណ្ដាលដល់លោកគ្រូ អ្នកគ្រូនូវវិធីសាស្រ្តអំណាន ។ ឯកឧត្តមបណ្ឌិត បន្តថា អង្គការរូមធូរីដបានសហការជាមួយក្រសួងអប់រំជួយគាំទ្រការសាងសង់បណ្ណាល័យ ផ្ដល់ជាសៀវភៅសិក្សា ជាពិសេសការបណ្ដុះបណ្ដាលគ្រូឱ្យនេះបង្ហាត់អំណាន ជួយឱ្យគ្រូអាចបង្រៀនសិស្សឆាប់ចេះអាន ជួយគ្រប់គ្រងថ្នាក់រៀនបានល្អប្រសើរ និងកាត់បន្ថយការបោះបង់ការសិក្សារបស់សិស្សានុសិស្ស ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា កម្មវិធីអំណាននេះជួយឱ្យសិស្សចេះអាន ចេះប្រកបអក្សរ ចេះប្រើពាក្យតែល្បៈ និងពង្រឹងអំណាន ។ ទន្ទឹមនឹងនេះ អំណាននៅក្នុងបណ្ណាល័យជួយឱ្យសិស្សចេះវិភាគតួអង្គ វិភាគសាច់រឿង និងលើកទឹកចិត្តឱ្យសិស្សរៀនតែងល្បៈដោយខ្លួនឯង ដើម្បីបង្ហាញការផ្ដាច់ជ្ញាចិត្តក្នុងការសិក្សា ។

“ខ្ញុំជឿជាក់ថាបន្ទាប់ពីអនុវត្តនូវវិធីសាស្រ្តអំណានដំបូង សិស្សចេះអានច្បាស់ ដើម្បីរៀនចប់ថ្នាក់មធ្យមសិក្សា និងអាចបន្តរៀនថ្នាក់ឧត្តមសិក្សាបន្ថែមទៀត”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ស្របគ្នានេះ នាយកប្រតិបត្តិនៃអង្គការរូមធូរីដកម្ពុជា បានបញ្ជាក់បន្ថែមថា អង្គការរូមធូរីដ បានផ្ដល់ជាសន្លឹកកិច្ចការជួយមាតា បិតា ឬអាណាព្យាបាលរបស់សិស្សឱ្យបន្តជួយកូនរៀនតាមផ្ទះ និងវិធីចូលរួមជួយកូនរៀននៅផ្ទះឱ្យកាន់តែប្រសើរ ។ ក្នុងនោះបុគ្គលិកអង្គការរូមធូរីដ លោកគ្រូ អ្នកគ្រូបានចូលរួមបន្ថែមទៀតតាមរយៈទូរសព្ទទៅចូលរួមទៅពុកម្ដាយ អាណាព្យាបាលបន្ថែមទៀត និងជួយជំរុញឱ្យកុមាររៀនតាមបណ្ដុំតូចៗ ។

គួរបញ្ជាក់ថា ដោយសាលារៀនបានចាប់ផ្តើមបើកទ្វារវិញជាបណ្តើរៗ ក្រុមការងារបានបញ្ចូលកិច្ចការផ្ទះបន្ថែមដល់សិស្សឱ្យអានសៀវភៅទាំងនេះនៅផ្ទះ បន្ថែមពីលើការរៀននៅតាមសាលារៀន ។ ក្រុមការងារស្រាវជ្រាវរបស់រូមធូរីដ បាននិងកំពុងចងក្រងសំណួរ ដើម្បីសាកសួរមាតាបិតាអំពីការប្រើប្រាស់សៀវភៅនេះ ដើម្បី​កំណត់​​យុទ្ធសាស្រ្តថ្មីៗបន្ថែមទៀត នៅពេលដ៏ខ្លីខាងមុខនេះ ៕


ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

៧ចំណុច បង្ហាញថាអ្នកជាសិស្សមានវិន័យក្នុងការសិក្សា

សិស្សមានវិន័យក្នុងការសិក្សា អាចអភិវឌ្ឍសមត្ថភាព ចំណេះដឹងសិក្សារបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលចិនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជា

ភ្នំពេញ- កម្មវិធីអាហារូបករណ៍ MOFCOM នៃរដ្ឋាភិបាលចិនឆ្នាំសិក្សា២០២១បានបើកឱ្យមន្ត្រីកម្ពុជាធ្វើការដាក់ពាក្យចាប់ពីថ្ងៃនេះចំនួន៣៨កន្លែងរយៈពេល២ និង៣ឆ្នាំ ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកស្រី ហួត សុជាតា៖ អំណានជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប

ភ្នំពេញ៖ ដើម្បីអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ ការអាន ជាគន្លឹះសំខាន់មួយដែលមិនអាចខ្វះបានសម្រាប់កុមារ ព្រោះនៅពេលដែលកុមារចាប់ផ្ដើមចេះអាន ពួកគេទទួលបាននូវ
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

លោក គៀវ ម៉េងគ័ង ចែករំលែកបទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា

លោក គៀវ ម៉េងគ័ង ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យ Delhi ។ លោកបានចែករំលែកបទពិសោធន៍ថា ដើម្បីជាប់អាហារូបករណ៍
ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រឿងល្អ៤យ៉ាង ដែលសិស្សទទួលបានពីសាលារៀនមានវិន័យអប់រំបែបវិជ្ជមាន

ភ្នំពេញ៖ វិន័យអប់រំបែបវិជ្ជមាននៅតាមសាលារៀន គឺជាស្វ័យវិន័យរបស់គ្រូបង្រៀនដែលមានផលវិជ្ជមានទៅលើការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស ។
ចំណេះជីវិត, ព្រឹត្តិការណ៍

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា៖ អាការៈដកដង្ហើមញាប់ជារោគសញ្ញានៃជំងឺផ្លូវចិត្ត ប៉ុន្តែមិនបណ្ដាលឱ្យអ្នកស្លាប់ទេ

ប្រសិនបើអ្នកមានអារម្មណ៍ថា ដកដង្ហើមញាប់ ការដកដង្ហើមផុតៗ ឬដកដង្ហើមមិនដល់គ្នា ទាំងនេះអាចចាត់ទុកថា អ្នកអាចនឹងមានជំងឺផ្លូវចិត្ត ប៉ុន្តែវាមិនបណ្តាលឲ្យអ្នករងគ្រោះដល់
ព្រឹត្តិការណ៍, អប់រំកុមារតូច

Parent’s changing unintentional mistake in educating children

All children unlikely commit violence in their life, if parents, schools and communities educate them non-violently. And children do not need a violent-educating method as well.
ព្រឹត្តិការណ៍, អប់រំកុមារតូច

ម្តាយឪពុកផ្លាស់ប្តូរកំហុសអប់រំកូនដោយអចេតនា

ភ្នំពេញ – ទំនងកុមារគ្រប់រូបមិនអាចប្រព្រឹត្តិអំពើហិង្សាបានទេនៅក្នុងដំណើរជីវិតរបស់ពួកគេ ប្រសិនបើម្តាយឪពុក សាលារៀន និងសហគមន៍បានអប់រំ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

បេក្ខជន៥រូបនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈស្តីពីការលើកកម្ពស់សុខភាពសាធារណៈ

ក្នុងកម្មវិធីប្រកួតនិយាយជាសាធារណៈលើប្រធានបទ “ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវដំឡើងពន្ធថ្នាំជក់?” កាលពីពេលថ្មីៗនេះ គេបានរកឃើញបេក្ខជន ៥រូបនឹងបន្តទៅ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលជប៉ុនផ្ដល់អាហារូបករណ៍ MEXT Titech ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២២

រដ្ឋាភិបាលជប៉ុនផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតឆ្នាំសិក្សា២០២២សម្រាប់និស្សិតឆ្នើមអន្តរជាតិដែលមានក្ដីស្រមៃចង់បន្តការសិក្សានៅប្រទេសជប៉ុន ។

AMS EDUCATION
@amseducation