អ្នកស្រី គីម ស៊ីដដាវីស ៖ ជំនាញទាំង ៤ជួយឱ្យការរស់នៅកាន់តែប្រសើរ

ភ្នំពេញ – បច្ចុប្បន្នអ្វីៗគ្រប់យ៉ាងប្រែប្រួលយ៉ាងលឿន ប្រសិនបើមនុស្សមិនចេះសម្របខ្លួន ឬផ្លាស់ប្តូរទៅតាមការវិវឌ្ឍន៍ នោះពិតជាពិបាកសម្រាប់មនុស្សគ្រប់គ្នាមិនថា ការសិក្សា អាជីព និងការទំនាក់ទំនង ។ ទន្ទឹមនឹងនេះ ដើម្បីជួយសម្រួលដល់ការរស់នៅឱ្យល្អប្រសើរអាចអនុវត្តជំនាញបួនយ៉ាង រួមមាន ជំនាញសម្របខ្លួន តាមដានឱ្យបានលឿនបំផុត ជំនាញប្រើប្រាស់បច្ចេកវិទ្យា និងភាពឆ្លាតផ្នែកអារម្មណ៍ ។ នេះបើតាមការចែករំលែកបទពិសោធន៍ និងការស្រាវជ្រាវបន្ថែមរបស់អ្នកស្រី គីម ស៊ីដដាវីស ជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

១. ជំនាញសម្របខ្លួន ៖ ការសម្របខ្លួន ជាជំនាញមួយដែលសំខាន់បំផុតមិនថាសម្រាប់ផ្នែកណាមួយនោះឡើយ ។  ទន្ទឹមនឹងនេះ នៅពេលលោកអ្នកត្រូវប្រឈរមុខនឹងការផ្លាស់ប្តូរអ្វីមួយ មិនថាសកម្មភាពប្រចាំថ្ងៃដែលធ្លាប់ធ្វើ របៀបរបបនៅក្នុងការរស់នៅ លោកអ្នកត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទាំងផ្លូវចិត្ត និងកាយ ហើយវាអាចពិបាកបន្តិច នៅពេលដែលអ្នកធ្វើរឿងនឹងមករាប់ឆ្នាំហើយ ប៉ុន្តែបើសិនលោកអ្នកមិនសម្របខ្លួន នោះអ្នកនឹងពិបាករស់នៅ ។ ដូចនេះ ដើម្បីឱ្យជីវិតរស់នៅងាយស្រួលលោកអ្នកគួរស្វែងយល់ពីលំហូរនៃការប្រែប្រួលដើម្បីងាយស្រួលក្នុងការសម្របសម្រួល ។

២. តាមដានរឿងផ្សេងៗដែលកើតមានឱ្យបានលឿនបំផុត ៖ ដោយសារគ្រប់យ៉ាងផ្លាស់ប្តូរលឿន ទាមទារឱ្យលោកអ្នកព្យាយាមស្វែងរកនូវវិធីដែលអាចជួយឱ្យ ស្វែងយល់នូវរឿងផ្សេងៗទាំងអស់ឱ្យបានលឿនដូចគ្នា មិនថា អាជីពការងារថ្មី និងរបៀបធ្វើការថ្មីៗជាដើម ។ លើសពីនេះ លោកអ្នកអាចចូលប្រឡូកនឹងសកម្មភាព ឬកិច្ចការងារទាំងអស់ ដើម្បីទទួលបាននូវចំណេះដឹងថ្មី នឹងបរិបទការងារថ្មី។  បើទោះមានភាពលំបាកបន្តិច ប៉ុន្តែវាពិតជាជួយឱ្យលោកអ្នកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរស់នៅបែបខុសពីបរិបទចាស់បានយ៉ាងងាយស្រួល ។

៣. ជំនាញប្រើប្រាស់បច្ចេកវិទ្យា ៖ សម្រាប់សម័យនេះ បើលោកអ្នកអត់ចេះប្រើប្រាស់គ្រឿងបច្ចេកវិទ្យា អាចដើរមិនទាន់បរិបទវិវឌ្ឍជឿនលឿនរបស់សង្គម ព្រោះគ្រប់យ៉ាងស្ថិតនៅលើប្រពន្ធ័អ៊ីនធឺណិត ឬអនឡាញសឹងតែទាំងអស់ ។ ជាពិសេសឥឡូវនេះ ដោយសាតែតម្រូវការកើតមានច្រើន ធ្វើឱ្យការបង្កើតនូវ Channel និង App  ច្រើនទៅៗ បើសិនជាលោកអ្នកមិនមានជំនាញក្នុងការប្រើប្រាស់ ប្រាកដណាស់ដើរនឹងមានភាពយឺតយ៉ាងក្នុងការរីកចម្រើន ។

៤. ភាពឆ្លាតផ្នែកអារម្មណ៍ ៖ ភាពឆ្លាតផ្នែកអារម្មណ៍គឺជាជំនាញមួយដែលអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតាមទាន់អារម្មណ៍ខ្លួនឯង និងអារម្មណ៍អ្នកដទៃ ។ លើសពីនេះ អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នៅពេលខឹង ឬមានអារម្មណ៍មិនល្អ ។ ម៉្យាងវិញទៀត នៅពេលលោកអ្នកមានអារម្មណ៍មិនល្អ ចុះចាញ់ ខ្ជិល ក៏លោកអ្នកនៅតែអាចលើកទឹកចិត្តខ្លួនឯងបាន ប្រសិនលោកអ្នកអាចគ្រប់គ្រងអារម្មណ៍បានល្អ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៤០កន្លែង នៅ​សាលាជាតិផែនការ និង​ស្ថិតិ (NSPS)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ សិក្សា​នៅ​សាលា​ជាតិផែនការ និងស្ថិតិ ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...