គន្លឹះសំខាន់ ៤ចំណុចជួយឱ្យការទិញទំនិញតាមអនឡាញមិនខកចិត្ត

ភ្នំពេញ៖ មុខរបរលក់ទំនិញតាមប្រព័ន្ធអនឡាញមានការកើនឡើងក្នុងអំឡុងពេលកូវីដ-១៩ ដោយសារមនុស្សព្យាយាមកាត់បន្ថយគម្លាតសុវត្ថិភាពពីគ្នា ខណៈមធ្យោបាយទិញទំនិញកាន់តែងាយស្រួល។  ការទិញទំនិញតាមអនឡាញជាជម្រើសរបស់មនុស្សម្នាក់ៗ ប៉ុន្តែការសម្រេចចិត្តឱ្យបានត្រឹមត្រូវមុនទិញទំនិញតាមអនឡាញ​ ​អាចជួយឱ្យអ្នកទិញមិនខកបំណង និងចំណាយថវិការចំគោលដៅជាដើម។ ខាងក្រោមនេះជាគន្លឹះពិចារណាសំខាន់ៗ ដែល AMS បានស្រាវជ្រាវមុននឹងយុវជនសម្រេចចិត្តទិញទំនិញតាមអនឡាញ។

រូបតំណាង

ទី១. ស្គាល់ច្បាស់អំពីប្រភពអ្នកលក់ ឬទំព័រហ្វេសប៊ុកផេក៖ នៅក្នុងទំព័រហ្វេសប៊ុកផេកលក់ទំនិញតាមអនឡាញមួយចំនួនអាចមានការកេងបន្លំ ដែលងាយប្រឈមនឹងការឆបោកតាមប្រព័ន្ធអនឡាញ ប្រសិនបើអ្នកទិញមានការធ្វេសប្រហែស។ ហេតុនេះ គួរសិក្សាអំពីបណ្តាញសង្គមលក់ទំនិញឱ្យបានច្បាស់ ត្រួតពិនិត្យការតាំងបង្ហាញទំនិញ និងទីតាំងទាំងនោះជាមុនសិន។

ទី២. សិក្សាពីប្រភេទទំនិញ៖ រាល់​ការបញ្ជាទិញតាមប្រព័ន្ធអនឡាញទោះជាមិនចាំបាច់ធ្វើដំណើរទៅហាងដោយផ្ទាល់ តែការចំណាយពេលបន្តិចបន្តួចសិក្សាពីផលិតផល ឬសេវាកម្មឱ្យបានច្បាស់មុនសម្រេចចិត្តទិញជាគន្លឹះប្រសើរបំផុត។ យ៉ាងណាមិញ ការត្រួតពិនិត្យមុនសម្រេចចិត្តទិញទំនិញអនឡាញភ្លាមៗ ជួយផ្ដល់ទំនុកចិត្តដល់អ្នកទិញ និងមិនបារម្ភពីរូបភាពចាញ់បោកអ្នកលក់ទំនិញតាមអនឡាញ។

ទី៣​. បង់ប្រាក់កក់ ឬបង់ប្រាក់មុនទទួលទំនិញ៖ ការទិញទំនិញដោយផ្ទាល់ពុំបារម្ភខ្លាចបាត់ទំនិញឡើយ តែការបញ្ជាទិញតាមប្រព័ន្ធអនឡាញទាមទារភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ។ ចំណុចនេះអ្នកទិញទំនិញតាមអនឡាញត្រូវពិចារណាជាមុនសិន ជៀសវាងការចាញ់បោកអស់ទាំងលុយ មិនបានទាំងទំនិញ។

ទី៤. ពិនិត្យការបញ្ចេញមតិរបស់អតិថិជន៖ នៅក្នុងគណនីយ ឬទំព័រហ្វេសប៊ុកផេកលក់ទំនិញនឹងមានការបញ្ចេញមតិអំពីផលិតផល ឬសេវាកម្មដែលផ្ដល់ជូនអតិថិជន។ ហេតុនេះ ការចូលទៅពិនិត្យមើលការបញ្ចេញមតិទាំងនោះជួយធ្វើឱ្យការសម្រេចចិត្តក្នុងការទិញទំនិញតាមអនឡាញកាន់តែមានទំនុកចិត្ត និងជួយឱ្យការសម្រេចចិត្តកាន់តែច្បាស់លាស់។

គួរបញ្ជាក់ថា ការទិញទំនិញតាមប្រព័ន្ធអនឡាញជាមធ្យោបាយងាយស្រួលបំផុតស្របនឹងការរីកចម្រើនបច្ចេកវិទ្យានៅក្នុងសង្គម ព្រមទាំងជួយទប់ស្កាត់ការឆ្លងរាតត្បាតជំងឺឆ្លងកូវីដ-១៩ ដោយមិន​ចាំបាច់​ធ្វើដំណើរ​ទៅ​ហាង​ដោយ​ផ្ទាល់ អាច​មើល​ទំនិញ​អន​ឡា​ញ​​ច្រើន​ហាង​ ឬអាចទិញ​ទំនិញ​ពីក្រៅ​ប្រទេស​ក៏បាន។ លើស​ពីនេះ អ្នកទិញមាន​ពេលវេលា​សម្រេច​ចិត្ត​​ច្រើន​ មុននឹង​បញ្ជាទិញ ​ចំណេញ​ទាំង​ពេលវេលា​ ​និង​ថ្លៃ​ធ្វើដំណើរ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍៥០កន្លែងទៅសិក្សា​នៅ​ប្រទេស​ឥណ្ឌា សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2023

កម្មវិធីអាហារូបករណ៍ ICCR Scholarships បានប្រកា​សផ្តល់អាហារូបករណ៍​ចំនួន​៥០កន្លែង​សម្រាប់​សិស្សនិស្សិតកម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ឥណ្ឌា ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។