Google ត្រៀមតភ្ជាប់ ខ្សែកាបអុបទិក រវាងអាមេរិក អង់គ្លេស និងអេស្បាញ :
បរទេស៖ គម្រោងធំមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីបំផុតលើលោក Google ត្រៀមតភ្ជាប់ ខ្សែកាបអុបទិក រវាងសហរដ្ឋអាមេរិក អង់គ្លេស និងអេស្បាញ នឹងប្រកាសឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងតភ្ជាប់ខ្សែកាបក្រោមសមុទ្រនឹងក្លាយជាគម្រោងដំបូងបំផុតដែលក្រុមហ៊ុន Google ភ្ជាប់បណ្តាញទៅកាន់ប្រទេសអេស្បាញ។
គម្រោងតភ្ជាប់ខ្សែកាបនេះ បានក្លាយជាគម្រោងធំទីបួនរបស់ក្រុមហ៊ុន Google តភ្ជាប់ខ្សែកាបរវាងទ្វីបនិងទ្វីបក្រោមសមុទ្រ។ តាមផែនការគម្រោងនឹងអាចបញ្ចប់ទៅក្នុងឆ្នាំ 2022 ខាងមុខនេះ។
បច្ចុប្បន្ន 98 ភាគរយនៃបណ្តាញបច្ចេកវិទ្យាអ៊ិនធឺណេត ត្រូវបានដាក់ឱ្យដំណើរការក្រោមទឹកតាមរយៈខ្សែកាបអុបទិកឆ្លងកាត់សមុទ្រពីប្រទេសមួយទៅប្រទេសមួយ។ មធ្យោបាយនេះ ផ្ញើនិងទទួលព័ត៌មានកាន់តែលឿនឮរហ័សជាងមុន ជាពិសេសក្នុងអំឡុងពេលកូវីដ-19 ធ្វើឱ្យការចែកចាយព័ត៌មានក្នុងបណ្តាញឌីជីថលកាន់តែមានសន្ទុះថែមទៀត។
សូមបញ្ជាក់ថា ក្នុងពេលដែលការរឹតបន្តឹងគម្លាតសង្គមបានធ្វើឱ្យកុមារជាងមួយពាន់លាននាក់ បានឃ្លាតឆ្ងាយពីសាលារៀន ហើយសិស្ស-និស្សិតជាច្រើនលាននាក់ទៀតគ្មានអ៊ិនធឺណេតប្រើប្រាស់ ដោយសារបណ្ណាល័យ ហាងកាហ្វេ ព្រមទាំងសេវាសាធារណៈផ្សេងៗត្រូវបានបិទ។ តួលេខនៃការប្រើប្រាស់និងចំនួនអ្នកប្រើប្រាស់អ៊ិនធឺណេតបានកើនឡើងពី 50 ទៅ 70 ភាគរយក្នុងអំឡុងពេលជំងឺកូវីដរាតត្បាតជាសកល។
AMS EDUCATION
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍
ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍
មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។