ភ្នំពេញ៖ នៅព្រឹកថ្ងៃទី31 ខែធ្នូនេះ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់សិស្សជាប់បាក់ឌុបទាំងអស់ ឱ្យប្រញ៉ាប់រួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលធ្លាប់បានជ្រើសរើសអាហារូបករណ៍កន្លងមក ដើម្បីទទួលបានអាហារូបករណ៍សិក្សា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ដើម្បីទទួលបានអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា100% នៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបេក្ខជនបានដាក់ពាក្យស្នើសុំអាហាររូបករណ៍កន្លងមក បេក្ខជនត្រូវរួសរាន់ទៅដាក់ពាក្យនៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលបានជ្រើសរើស(មុខជំនាញទី១)កន្លងមក។
ក្រសួងអប់រំបានឱ្យដឹងទៀតថា គ្រឹះស្ថានឧត្តមសិក្សានីមួយៗ នឹងជ្រើសរើសបេក្ខជននិស្សិតទៅតាមចំនួន និងប្រភេទអាហារូបករណ៍ មានសិស្សទូទៅ សិស្សជានារីសិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក និងសិស្សមានពិការភាព (ជាប់ដោយស្វ័យប្រវត្តិ) ដូចបានកំណត់នៅក្នុងសៀវភៅកម្រងព័ត៌មានដែលក្រសួងអប់រំបានផ្សព្វផ្សាយ។ ករណីបេក្ខជនមិនបានទៅដាក់ពាក្យទាន់ពេលវេលា នោះនឹងបាត់បង់ឱកាសទទួលបានអាហារូបករណ៍។
គួររំលឹកដែរថា កាលពីថ្ងៃទី16 ខែធ្នូកន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុប ឆ្នាំសិក្សា 2019-2020 ជាប់ជាស្ថាពរដោយគ្មានកំណត់និទ្ទេស។ ការសម្រេចនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កក្នុងន័យចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលជំងឺកូវីដ-19 នៅក្នុងសហគមន៍។
បវេសនកាលឆ្នាំសិក្សា 2020-2021 ក្រសួងអប់រំបានកំណត់យកថ្ងៃទី 11 ខែមករា ឆ្នាំ2021 ខាងមុខនេះ។ ទន្ទឹមគ្នានេះ ក្រសួងបានបញ្ជាក់ថា គ្រឹះស្ថានសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) របស់ក្រសួងអប់រំ រក្សាគម្លាតសង្គមនិងបុគ្គល ហើយក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាស់ក្នុងបរិវេណគ្រឹះស្ថានសិក្សា ។
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព្រឹត្តិការណ៍, អប់រំកុមារតូច
បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មសរុបចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍
ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍
មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានជាតិវិជ្ជាជីវៈខេត្តបាត់ដំបង បានប្រកាសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យប្រញាប់ចុះឈ្មោះចូលរៀន ដោយក្នុងឆ្នាំ២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការជ្រើសរើសយុវជនរហូតដល់ចំនួន ៥៧០នាក់ ដើម្បីចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើមនៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍
បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..