ឯកឧត្តម ហ៊ុន ម៉ានី ៖ 3Cs ជាទស្សនៈវិស័យនៃអនាគតរបស់កម្ពុជា

ភ្នំពេញ ៖ ​អនាគត​របស់កម្ពុជា​មាន​ស្មារតី​ខ្មែរ​តែមួយ ប្រជាជនកម្ពុជាមាន​សមត្ថភាព និង​ប្រជាជន​ពោរពេញ​ដោយ​ធម៌​ ឃ្លាទាំងបីនេះមកពីពាក្យពេញ Cambodianess Competency និង Compassionate ឬអានកាត់ជាភាសាអង់គ្លេសថា 3Cs ជាគោលគំនិត​ជំរុញកម្ពុជាឆ្ពោះទៅរកជោគវាសនាតែមួយ។ ប្រសាសន៍នេះលើកឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ​យុវជនកម្ពុជា តាមរយៈវីដេអូមួយផលិតដោយសហភាពសហព័ន្ធ​យុវជនកម្ពុជា។

​ឯកឧត្តម ឯកឧត្តម ហ៊ុន ម៉ានី បានបកស្រាយពាក្យ 3Cs នេះថា C1 (Cambodianess) សំដៅទៅលើភាពជាខ្មែរតែមួយ ត្រូវសិក្សាអំពីប្រវត្តិសាស្រ្តរបស់កម្ពុជាដែលមានភាពរុងរឿង និងប្រវត្តិសាស្រ្តជូរចត់ និងវប្បធម៌សម្បូរបែបរបស់កម្ពុជា ។​ លើសពីនេះទៅទៀត កត្តានីមួយៗ ដែលកម្ពុជាបានឆ្លងកាត់បានបញ្ជាក់ថា ប្រទេសកម្ពុជាងើបឈរខ្លួនឯងយ៉ាងរឹងមាំ និងបានសម្រេចកិច្ចការងារចំពោះជាតិ ដើម្បីបុព្វហេតុជាតិនិងផលប្រយោជន៍ជាតិទៅអនាគត ។ ពាក្យ Cambodianess នឹងបង្ហាញភាពជាខ្មែរដែលមានការការពារព្រលឹងជាតិ រក្សាអត្តសញ្ញា​ណជាតិ លើកតម្កើងវប្បធម៌ និងប្រពៃណី​នៃព្រះរាជណាចក្រកម្ពុជានឹងត្រៀមខ្លួនជាស្រេចក្នុងការដើរតួរនាទីទទួលខុសត្រូវក្នុងនាមជាសមាជិករបស់សហគមន៍អន្តរជាតិ ។

ចំណែក C2 (Competency) ផ្តោតទៅលើប្រជាជនកម្ពុជាមានសមត្ថភាព សំខាន់សម្រាប់អនាគតប្រទេសជាតិ ដែលបញ្ជាក់ពីការថែរក្សាការពារ ការប្រកួតប្រជែង និងសមត្ថភាពខ្លាំង។ ចំណុចនេះដាស់តឿនប្រជាជនកម្ពុជាឱ្យពង្រឹងសមត្ថភាពបន្ថែមនៅក្នុងបរិបទនៃសកលភារូបនីយកម្ម ក៏ដូចជាបដិវត្តន៍ឧស្សាហ៍កម្មទី៤ ដោយបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ​ត្រៀមខ្លួនឈានទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ។ គ្រប់យ៉ាងត្រូវការប្រជាជន ឬយុវជនដែលមានសមត្ថភាព ទេពកោសល្យ ទទួលយកការអប់រំពេញមួយជីវិត និងមានឆន្ទៈប្រកួ​ត​ប្រជែងជានិច្ច ។

​ដោយឡែក C3 (Compassionate) មានន័យថា ប្រជាជនរស់នៅពោរពេញដោយធម៌ រស់នៅសម្បូរសប្បាយ និងចេះជួយយកអាសារគ្នាទៅវិញទៅមក ។ ជាក់ស្ដែងបង្ហាញតាមរយៈបទចម្រៀង ឬរឿងជាច្រើនតាមរយៈឥរិយាបថយកអាស្រ័យគ្នាទំនៀមទម្លាប់​របស់ខ្មែរ។ ប្រទេសកម្ពុជាជាសង្គមមួយមានអរិយធម៌រុងរឿង សង្គមនិងគ្រួសារថ្លៃថ្នូរ ប្រជាជនចេះចែករំលែក និងជួយគ្នាទៅវិញទៅមក ។

ឯកឧត្តម ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ 3Cs ជាគោលដៅដាក់អនាគតកម្ពុជាជាចម្បងដើម្បីឯកភាពជាតិ ។ ឯកឧត្តមបន្ថែមថា ទោះបីកាលទេសៈប្រជាពលរដ្ឋម្នាក់ៗមានគោលដៅខុសៗគ្នា ក្ដីសុបិនផ្សេងៗគ្នា ប៉ុន្តែប្រជាជនកម្ពុជាត្រូវឯកភាពគ្នា មានបំណងប្រាថ្នាជាតិរួមគ្នា បង្ហាញពីសក្ដានុពលប្រជាជាតិ និងជោគវាសនាតែមួយ ដើម្បីប្រជាជនខ្មែរគ្រប់ជំនាន់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...