ឯកឧត្តម ហឿន សំនៀង ៖ គំនិតទាំង ៣ចំណុចជួយយុវជនឱ្យចេះកសាងទ្រព្យផ្ទាល់ខ្លួនក្នុងស្មារតីអង្គរ

ភ្នំពេញ – នៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទដំណើរជីវិតក្នុងស្មារតីអង្គរ ទ្រព្យជាប់ខ្លួន កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធា​រ​ណ​ការ និងដឹកជញ្ជូន មានប្រសាសន៍ថា ការស្គាល់ខ្លួនឯង ការស្វែងរកចំណេះដឹង និងការតម្កល់ខ្លួនដោយប្រពៃ ជាទ្រព្យជាប់ខ្លួនដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបញ្ជាក់បន្ថែមលើទស្សនៈផ្ទាល់ខ្លួនទាំងបីចំណុច ដើម្បីជួយយុវជនគ្រប់រូបឱ្យមានដំណើរជីវិតក្នុងស្មារតីអង្គរ ។

១. ការស្គាល់ខ្លួនឯង ៖ គ្រប់គ្នាគួរសិក្សាស្វែងយល់ស្គាល់ខ្លួនឯងច្បាស់លាស់ ។ មនុស្ស​គ្រប់គ្នាងាយស្រួលរកផ្លូវនានាលើផែនទី តែមិនងាយរកផ្លូវឱ្យស្គាល់ខ្លួនឯងនោះឡើយ ។ ការរៀនស្គាល់ពីខ្លួនឯង ប្រវត្តិខ្លួន បុព្វហេតុរបស់ខ្លួន អត្តសញ្ញាណនៃជាតិខ្លួន និងគុណតម្លៃ តួនាទីរបស់ខ្លួន ជាការស្គាល់ដ៏អាស្ចារ្យបំផុត ។ ជំងឺវង្វេងខ្លួនឯង ជាគ្រោះថ្នាក់ដ៏ធំបំផុត ។

២. ការស្វែងរកចំណេះដឹង ៖ មនុស្សល្ងង់មិនចេះ មនុស្សចេះមិនវង្វេង ការសិក្សាស្វែងរកចំណេះដឹង ចំណេះជំនាញ និងទេពកោសល្យរបស់ខ្លួន គឺជាគ្រឹះនៃការបង្កើតមូលធនជាទ្រព្យសម្បត្តិដំបូង និងល្អបំផុតសម្រាប់ខ្លួនឯងដែលប្រើច្រើនកើនច្រើនចម្រើនរុងរឿងដល់ខ្លួនគ្រួសារ និងសង្គមជាតិ ។

៣. ការតម្កល់ខ្លួនដោយប្រពៃ ៖ បានដល់ការតម្កល់ខ្លួនក្នុងសេចក្តីល្អ សេចក្តីថ្លៃថ្នូរត្រឹមត្រូវ ឬហៅថា គុណធម៌ .និងសីលធម៌នោះឯង កុំធ្វើខ្លួនឱ្យមានកំហុស ឬមានទោសនៃសង្គមឡើយ តម្លៃពិតរបស់មនុស្សមិនមែនលុយកាក់ ឬតំណែងនោះទេ តែសេចក្តីល្អ អំពើល្អដែលជីវិតនេះបានផ្តល់ បានធ្វើដល់សង្គមជាតិ ។

“ជីវិតយើងម្នាក់ៗ អាចរស់បែបណាក៏បានដែរ តែកុំរស់បែបអាត្មានិយមពេក ជីវិតយើងចង់សម្រេចអ្វីក៏បានដែរតែកុំចង់សម្រេចកិច្ចការងារដែលបំផ្លាញអ្នកដទៃ និងសង្គមជាតិ យើងអាចធ្វើអ្វីក៏បានដែរឱ្យតែជាទង្វើញ៉ាំងសេចក្តីសុខ សេចក្តីចម្រើនដល់សង្គមជាតិ នេះឈ្មោះថា មានទ្រព្យ និងប្រើប្រាស់ទ្រព្យជាប់ខ្លួនដ៏ត្រឹមត្រូវ និងអស្ចារ្យពិតៗ” ឯកឧត្តម ហឿន សំនៀង គួរបញ្ជាក់ថា សិក្ខាសាលាអនឡាញក្រោមប្រធានបទ ដំណើរជីវិតក្នុងស្មារតីអង្គរ៖ ទ្រព្យជាប់ខ្លួន រៀបចំឡើងក្នុងគោលបំណង ទី១. ផ្ដល់បទពិសោធន៍ប្រាកដនិយមនៃការតស៊ូជម្នះខ្លួនននៀលក្នុងការអប់រំ ទី២. ពញ្ញាក់ស្មារតីឱ្យយុវជនស្គាល់ខ្លួនឯង និងរើបម្រាសខ្លួនចេញពីការលំបាក ទី៣. ឆ្លុះបញ្ចាំងអំពីមេរៀនជីវិត និងគតិបណ្ឌិតសម្រាប់ដោះស្រាយបញ្ហាស្មុគស្មាញក្នុងជីវិត។  សិក្ខាសាលានេះរៀបចំដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គមក្រុមយុវជនឆ្នើមវ័យក្មេង និងក្រុមជម្រើសស្រ្តីឆ្នើម ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...