ឯកឧត្តម ហ៊ុន ម៉ានី ៖ ៤ចំណុចជួយឱ្យប្រជាជនប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្ម៤.០ មានប្រសិទ្ធិភាព

ភ្នំពេញ ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងថា ការសម្របខ្លួនទៅនឹងបច្ចេកវិទ្យារបស់ប្រជាពលរដ្ឋ សំខាន់សម្រាប់ត្រៀមខ្លួនទាញយកសក្តានុពលពីការកសាងសេដ្ឋកិច្ចឌីជីថល ។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមចូលរួមកម្មវិធីសម្ពោធសៀវភៅស្វែងយល់ពីបដិវត្តន៍ឧស្សាហកម្មទី៤ ក្រោមប្រធានបទ “ការសម្រេចបានចក្ខុវិស័យកម្ពុជា ៤.០ ពេញលេញចាប់ផ្តើមពីការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន” កាលពីព្រឹកថ្ងៃអង្គារ៍កន្លងទៅ ។ ទន្ទឹមគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បាន​លើកឡើង ៤ចំណុចជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្មទី៤ របស់ប្រជាជនកម្ពុជាឱ្យមានប្រសិទ្ធិភាព និងទទួលលទ្ធផលល្អ ។  

ទី១. ការស្រូបយក និងការសម្របខ្លួន ៖ បំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាឈានទៅការបណ្តុះគំនិតឆ្នៃប្រឌិត ទេពកោសល្យបង្កើតថ្មីតាមរយៈការបន្តតាមដានពីការវិវត្ត និងនិន្នាការថ្មីៗនៃបច្ចេកវិទ្យាទាំងនៅកម្រិតកម្ពុជាតំបន់ និងសកលលោក ។

ទី២. ការទទួលខុសត្រូវ ៖ បំផុសចលនាឱ្យយុវជនក្លាយជាកម្លាំងចលករក្នុងការផ្សព្វផ្សាយបន្ត និងបញ្ហាបការយល់ដឹងអំពីយុគសម័យ ៤.០ តាមរយៈការចែករំលែកដល់ក្រុមគ្រួសារ មិត្តភក្ដិ និងសហគមន៍ ។ ជាមួយគ្នានេះ យុវជនត្រូវប្រុងប្រយ័ត្នដោយប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ និងប្រើឱ្យបានជាប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាសង្គមជាតិនិងមិនប៉ះពាល់ដល់ប្រយោជន៍សាធារណៈ។

“ខ្ញុំសូមលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការទទួលខុសត្រូវដែលជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ជួយដល់ការសិក្សា ជួយដោះស្រាយបញ្ហាសង្គមជាដើម”

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា៤.០

ទី៣. ការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខឌីជីថល ៖ យើងត្រូវមានការគិតគូរអំពីសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យា ពិសេសការប្រឆាំងនឹងបទល្មើស ឬឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ។ ការគ្រប់គ្រងសុវត្ថិភាព និងសន្តិសុខតាមប្រព័ន្ធអឺនធឺណិតបានល្អ គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្រ្តសម្រាប់សន្តិសុខជាតិ ព្រមទាំងចូលរួមបង្កើនទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថលសម្រាប់អ្នកប្រើប្រាស់ ។

ទី៤. ការឈានទៅសម្រេចបានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឌីជីថលមួយពេញលេញ ៖ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជាទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមដំណើរលើផ្លូវមួយនេះទន្ទឹមគ្នា ដើម្បីការអភិវឌ្ឍមួយប្រកបដោយចីរភាព និងបរិយាប័ន្ន ។ ទន្ទឹមនឹងនេះ សម្រាប់បរិបទបច្ចុប្បន្ន ការចាប់យកនិងប្រើប្រាស់ឱកាសចេញពីបដិវត្តន៍ឧស្សាហកម្ម ៤.0 ជាយុទ្ធវិធីមួយក្នុងចំណោមយុទ្ធវិធីផ្សេងទៀតដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលដឹកនាំកម្ពុជាឆ្ពោះទៅកាន់ភាពជឿនលឿន និងវិបុលភាព ។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់បន្តថា មជ្ឈមណ្ឌលកម្ពុជា៤.០ បន្តសហការនិងគាំទ្រដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាក្នុងការផ្សព្វផ្សាយ និងចូលរួមចំណែកក្នុងកិច្ចការងារលើកកម្ពស់ចំណេះដឹងរបស់សិស្សនិស្សិតក្រុមគោលដៅ និងសាធារណជនទូទៅ សម្រាប់ជាពុទ្ធិបន្ថែមពីលើមូលដ្ឋានដែលមានស្រាប់ ដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនពាក់ព័ន្ធនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...