ឯកឧត្តម មាស សុភ័ណ្ឌ ៖ ដំណាក់កាលរីករាលដាលកូវីដ-19 អ្នកសារព័ត៌មានត្រូវផ្សព្វផ្សាយព័ត៌មានពិតទៅកាន់សាធារណជន

ភ្នំពេញ៖ ជំងឺផ្លូវដង្ហើមកូវីដ-19 កំពុងកើនឡើងនៅក្នុងសហគមន៍ធ្វើឱ្យមនុស្សគ្រប់គ្នាកំពុងចលាចលយ៉ាងខ្លាំងនៅក្នុងការរស់នៅ ចំណែកប្រ​ព័​ន្ធ​ផ្សព្វ​ផ្សា​យគ្រប់ទម្រង់នៅពេលនេះក្លា​យ​​ជាផ្នែកមួយសំខាន់ផ្តល់ព័ត៌មាន និងចែករំលែកព័ត៌មានទៅដល់សាធារណជន។ ប៉ុន្តែព័ត៌មានខ្លះនៅលើបណ្ដាញសង្គមបានផ្សព្វផ្សាយដោ​យ​ខ្វះប្រភពច្បាស់លាស់ និងគ្មានទំ​នួលខុ​ស​ត្រូវក្នុងវិជ្ជាជីវៈសារព័ត៌មាន។ ក្នុងដំណាក់កាលនេះ ក្រសួងព័ត៌មានចាត់ទុកអ្នកសារព័ត៌មាន មានកាតព្វកិច្ចសំខាន់ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យមានប្រសាសន៍ថា៖

“ក្នុងអំឡុងពេលដែលជំងឺកូវីដ-19 កំពុងកើតឡើងនៅតាមស​ហ​គមន៍ អ្នកសារព័ត៌មាន និងអ្នកផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គមនានា ត្រូវចែករំលែកព័ត៌មានត្រឹមត្រូវ មានប្រភពច្បាស់លាស់ពីអ្នកជំនាញ រដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល”

ឯកឧត្តម មាស សុភ័ណ្ឌ
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន

ដើម្បីដឹងថាព័ត៌មានពិត ឬមិនពិត ឯកឧត្តម មាស សុភ័ណ្ឌ មានប្រសាសន៍បន្តថា អ្នកទទួលព័ត៌មានគួរពិនិត្យមើលចំណងជើងព័ត៌មាន ប្រភ​ព​ព័ត៌មានឱ្យច្បាស់លាស់ ពិនិត្យលើកាលបរិច្ឆេទព័ត៌មានចុះផ្សាយ និងកត់សម្ភាល់ឱ្យច្បាស់ទៅលើអ្នកសរសេរព័ត៌មាន។ ទន្ទឹមគ្នានេះ អ្នកទទួលព័ត៌មានត្រូវពិនិត្យមើលរូបភាពរួមជាមួយហេតុការណ៍ផ្សព្វផ្សាយ និងត្រូវដឹងថាស្ថាប័នព័ត៌មានណាមួយចេញផ្សាយព័ត៌មាននោះ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា៖

“ក្នុងដំណាក់កាលកូវីដ-19 ការចែករំលែកព័ត៌មានមិនពិតធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋ ! ពួកគាត់ភ័ណ្ឌច្រឡំ ភ័យខ្លាច ប្រទេសជាតិមានភាពច្របូកច្របល់ ហើយថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់ការសម្រេចចិត្តរបស់ពួកគាត់នៅក្នុងការធ្វើអ្វីមួយផងដែរ”

អ្នក​សារព័ត៌​មា​នមានក្រមសីលធម៌និងវិជ្ជាជីវៈ ជាអ្នកសារព័ត៌មានទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ យុតិ្តធម៌ ស្មោះត្រង់ មានប្រភពច្បាស់លាស់ពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រ​កម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម មាស សុភ័ណ្ឌ ។ សូមជម្រាបថា កន្លងទៅក្រសួងព័ត៌មានបានក្រើនរំលឹកទៅដល់អ្នកសារព័ត៌មានឱ្យផ្សព្វផ្សាយព័ត៌មានដែលប្រភពច្បាស់លាស់ គោរពច្បាប់របរសារព័ត៌មាន ប្រសិនបើជនណាប្រព្រឹត្តផ្ទុយពីនេះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕


ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..