សុខាភិបាលអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចសម្រាកព្យាបាលនៅផ្ទះ

ភ្នំពេញ៖ ការរាតត្បាតជំងឺផ្លូវដង្ហើមកូវីដ-១៩ កំពុងបង្កការលំបាកដល់ប្រជាជនកម្ពុជា ខណៈអ្នកឆ្លងជំងឺនេះបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទន្ទឹមគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា បុគ្គលរកឃើញវិជ្ជមានកូវីដ-១៩ កម្រិតស្រាលអាចព្យាបាលនៅផ្ទះខ្លួនឯងបាន ប៉ុន្តែត្រូវស្តាប់ការណែនាំពីក្រសួងសុខាភិបាល។ ការអនុវត្តវិធានការ​ការពារសុខភាព ៣កុំ ៣ការពារ ជាប្រការល្អបំផុតដែលបុគ្គលគ្រប់រូបត្រូវអនុវត្តក្នុងដំណាក់កាលនេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីមានប្រសាសន៍នៅព្រឹកថ្ងៃទី០១ ខែកក្កដាកន្លងទៅថា កំណើននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃអាចប្រឈមនឹងកង្វះកន្លែងព្យាបាលជំងឺ ខណៈអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលអាចសម្រាកព្យាបាលបាននៅតាមលំនៅឋានរបស់ខ្លួន។

តាមរយៈវីដេអូអប់រំរបស់ក្រសួងសុខាភិបាលបានបង្ហាញថា ការសម្រាកព្យាបាលនៅតាមលំនៅឋានផ្ទាល់ខ្លួន ជម្រើសល្អបំផុតគួរជ្រើសរើសសមាជិកគ្រួសារ ឬបុគ្គលដែលមានសុខភាពមាំទាំមើលថែអ្នកជំងឺ។ បើមនុស្សម្នាក់ថែទាំមិនគ្រប់គ្រាន់សុំរក្សាចំនួនអ្នកថែទាំឱ្យនៅតិចតួចបំផុត។ អ្នកជំងឺត្រូវពាក់ម៉ាស់គ្រប់ពេលវេលាទាំងអស់ សមាជិកគ្រួសារ ឬអ្នកថែទាំត្រូវពាក់ម៉ាស់ដូចគ្នា និងព្យាយាមរក្សាគម្លាតឱ្យបានពីរម៉ែត្រពីគ្នា។

ក្រសួងសុខាភិបាលបានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកជំងឺមានបន្ទប់ស្នាក់នៅមួយដាច់ដោយឡែក មិនត្រូវឱ្យភ្ញៀវចូលក្នុងផ្ទះឡើយ ទោះបីជាមិត្តភក្តិ សាច់ញាតិ និងសមាជិកគ្រួសារក៏ដោយ។ លើសពីនេះគ្រប់គ្នាគួរប្រើប្រាស់របស់របរផ្ទាល់ខ្លួន រួមមានថ្នាំដុសធ្មេញ ពែង កែវ វែនតា គ្រឿងជ័រ ចានឆ្នាំង កន្លែងជូត ក្រមារ កម្រាលពូក កន្ទេល ឬស្រោមខ្នើយ និងត្រូវឧស្សាហ៍លាងសម្អាត និងបោកគក់ឱ្យបានញឹកញាប់។

គួរបញ្ជាក់ថា អ្នកជំងឺក្រៅពីថែទាំសុខភាពកាយឱ្យបានប្រសើរ ការថែទាំសុខភាពផ្លូវចិត្តក៏ជារឿងសំខាន់មិនគួរមើលរំលង។ សមាជិកគ្រួសារ និងមិត្តភក្តិគួរជជែកគ្នាតាមទូរស័ព្ទ ឬតាមរយៈបណ្តាញសង្គមបើសិនព្រួយបារម្មណ៍ពីគ្នា ព្យាយាមហាត់ប្រាណ និងទម្លាក់ចោលទម្លាប់មិនល្អក្នុងជីវភាពប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសុរិយោដី និងអភិរក្ស ១០០% និង៥០% នៅសាកលវិទ្យាល័យអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យអន្តរជាតិ(IU) ចំនួន២៧កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូន...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...