លោកស្រី Helen Keller ក្លាយជាវីរៈស្ត្រីឆ្នើមនិងអស្ចារ្យបំផុតក្នុងសតវត្សរ៍ទី២០

លោកស្រី Helen Keller ជាស្ថាបនិកអង្គការ Helen Keller International និងជាអ្នកនិពន្ធមានកេរ្តិ៍ឈ្មោះល្បាញល្បីមួយរូប ព្រមទាំងបន្សល់ទុកស្នាដៃជាច្រើ​ន​សម្រាប់​ពិភពលោក​។​​ លោកស្រីកើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៨៨០ ប៉ុន្តែជាអកុសលភ្នែកទាំងពីររបស់លោកស្រីពុំអាចមើលឃើញ និងស្តាប់ពុំលឺសំឡេងតាំងពីអាយុដ​ប់​​ប្រាំបួ​ន​ខែ​ដោយសារជំងឺរលាកស្រោមខួរ។ អាយុម្ភៃបួនឆ្នាំអំឡុងឆ្នាំ១៩០៤ លោកស្រីបានក្លាយជាមនុស្សពិការភ្នែកនិងថ្លង់លើកដំបូងលើលោកដែលទទួលបា​នសញ្ញាបត្របរិញ្ញាផ្នែកសិល្បៈ។ លើសពីនេះ លោកស្រីបានកាន់មុខតំណែងកិត្តិយសរាប់ភ្លេច ទទួលពានរង្វាន់ និងមេដាយមួយចំនួនពីប្រធានាធិបតីសហរដ្ឋអា​មេ​រិ​ក​។

លោកស្រី Helen Keller ជាស្ថាបនិកអង្គការ Helen Keller International

លោកស្រី Helen Keller បានធ្វើដំណើរទៅកាន់ប្រទេសជាង ៤០នៅក្នុងពិភពលោកក្នុងគោលបំណងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់មនុស្សគថ្លង់និងពិការភ្នែក។ លោកស្រីបានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកពីប្រធានាធិបតីទី២២ ​រហូតដល់ប្រធានាធិបតីទី៣៦ លោក Lyndon B. Johnson។ លោកស្រីមិនបានអស់សង្ឃឹមនិងបាក់ទឹកចិត្តនឹងពិការភាពរបស់គាត់ឡើយ ប៉ុន្តែបានតស៊ូព្យាយាមគ្មានព្រំដែនរហូតក្លាយជាវីរៈនារីដ៏អស្ចារ្យម្នាក់មានកេរ្តិ៍ឈ្មោះល្បាញល្បីលើសកលលោក។

ទន្ទឹមគ្នានេះលោកស្រី Helen Keller ត្រូវបានជ្រើសរើសជាស្រ្តីមានស្នាដៃឆ្នើមលើការផ្លាស់ប្តូរទិដ្ឋភាពសង្គម សេដ្ឋកិច្ច វប្បធម៌ នៅក្នុងកម្មវិធីបុណ្យពិភពលោកមួយនាទីក្រុងញូយក សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៦៥។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៦៤ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Lyndon B. Johnson បានប្រគល់ “មេដាយសេរីភាពប្រធានាធិបតី” ដែលជាមេដាយកិត្តិយសស៊ីវិលខ្ពស់បំផុតរបស់សហរដ្ឋអាមេរិកជូនដល់លោកស្រី Helen Keller ។

នៅរវាងឆ្នាំ១៩២០ ស្ត្រីឆ្នើមរបស់ពិភពលោករូបនេះបានក្លាយសហស្ថាបនិកបង្កើតសហជីពស៊ីវិលដើម្បីសេរីភាពនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានសមាជិកជាងពីរលាននាក់ និងមាន​ថវិកា​ប្រចាំឆ្នាំជាង ៣០០លានដុល្លារ។ លោកស្រីបាននិពន្ធសៀវភៅចំនួនដប់ពីរក្បាលមានតម្លៃមហាសាល ដូចជា សៀវភៅជីវិត គំនិត និងក្ដីសង្ឃឹម, ពន្លឺរស្មីក្នុងភាពងងឹតរបស់ខ្ញុំ, សង្គ្រាមលោកលើកទីមួយដែលខ្ញុំឆ្លងកាត់, តើខ្ញុំអាចជួយពិភពលោកបានដោយរបៀបណា, រឿងរ៉ាវពិតនៃជីវិតរបស់ខ្ញុំ, ឥទ្ធិពលនៃសុទិដ្ឋិនិយម, និងរឿងស្តេចព្រិលស” ជាដើម។ ក្រៅពីនេះលោកស្រីក៏បានសរសេរអត្ថបទជាច្រើនដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី និងឯកសារផ្សេងៗ។

លោកស្រី Helen Keller ជាស្ថាបនិកអង្គការ Helen Keller International

លោកស្រី Helen Keller ទទួលមរណភាពនៅថ្ងៃទី០១​​ ខែមិថុនា ឆ្នាំ១៩៦៨ នៅក្នុងរដ្ឋ Connecticut នៅក្នុងភូមិគ្រឹះរបស់គាត់ក្នុងវ័យ៧៨ឆ្នាំ។ ​ដើម្បីជាការគោរពនិងជាកិត្តិយស​ក្រោយពីលោកស្រីទទួលមរណភាព​គេប្រារព្ធពិធីបុណ្យកាន់មរណៈទុក្ខ និងការគោរពវិញ្ញាណក្ខន្ធលោកស្រីនៅព្រះវិហារជាតិក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលជាកន្លែងគោរពវិញ្ញាណខ័ន្ធប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានស្លាប់។ សាកសពរបស់លោកស្រី Helen Keller ត្រូវបានគេបូជាហើយឆ្អឹងរបស់គាត់ត្រូវបានគេបញ្ចុះនៅវិហារជាតិវ៉ាស៊ីនតុននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីជាមួយវីរបុរសផ្សេងទៀត។

នៅឆ្នាំ ១៩៩៩ ឈ្មោះលោកស្រី Helen Keller ត្រូវបានចុះក្នុងបញ្ជីវីរៈស្ត្រីជាទីគោរពនិងកោតសរសើរបំផុតក្នុងសតវត្សទី២០ ដោយវិទ្យាស្ថានទស្សនៈសាធារណអាមេរិកាំង។ សាលាមត្តេយ្យសម្រាប់មនុស្សគថ្លង់ប្រទេសឥណ្ឌាត្រូវបានគេដាក់ឈ្មោះ Helen Keller ដើម្បីផ្តល់កិត្តិយសដល់លោកស្រី។ ជីវិតរបស់លោកស្រីត្រូវបានតាក់តែងបង្កើតជាខ្សែភាពយន្តជាច្រើន​ដូចជារឿងបុគ្គលអស្ចារ្យ, រឿងការលំបាកនិងជ័យជំនះ, ការបង្កើតព្យុះជាដើម។ គួររំលឹកដែរថា កាលពីឆ្នាំ២០០៣ ២០០៣ រដ្ឋអាឡាបាម៉ាបានផលិតកាក់តម្លៃ ២៥សេន សម្រាប់ចាយនៅសហរដ្ឋអាមេរិកមានរូបថតលោកស្រី និងមន្ទីរពេទ្យ Helen Keller នៅរដ្ឋអាឡាបាម៉ាដើម្បីឧទ្ទិសដល់លោកស្រី។ ផ្លូវមួយចំនួនក្នុងប្រទេសស្វ៊ីស អាមេរិក ហ្គេអេហ្វ អេស្បាញ អ៊ីស្រាអែល ព័រទុយហ្កាល់ ប្រទេសបារាំងបានដាក់ឈ្មោះលោកស្រី Helen Keller ជាឈ្មោះដងវិថី៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។