លោក ហុង ជីនហ្វី ៖ ឱ្យតែចិញ្ចឹមចិត្តចង់រៀន ឱកាសអាហារូបករណ៍ក្រៅប្រទេសរង់ចាំយុវជន

ភ្នំពេញ – កន្លងមកសិស្សនិស្សិតកម្ពុជាជាច្រើនតែងស្វះស្វែងរកអាហារូបករណ៍ ឬប្រឡងយកអាហារូបករណ៍បន្តការសិក្សានៅក្រៅ និងបណ្ដាប្រទេសអភិវឌ្ឍផ្សេងៗ តាមរយៈអាហារូបករណ៍របស់រាជរដ្ឋាភិបាល អាហារូបករណ៍វិស័យឯកជន អាហារូបករណ៍របស់បណ្ដាដៃគូអភិវឌ្ឍន៍ អាហារូបករណ៍តំណាងស្ថានទូត និងអាហារូបករណ៍ផ្តល់ដោយសាកលវិទ្យាល័យនីមួយៗ ។ យុវជន ហុង ជីនហ្វី ជានិស្សិតកម្ពុជាកំពុងសិក្សាជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat University ក្នុងខេត្តឧប៊ុន នៃប្រទេសថៃ យល់ថា និស្សិតគួរចិញ្ចឹមចិត្តស្វែងរកអាហារូបករណ៍សិក្សានៅក្រៅប្រទេស ដើម្បីសម្រេចបំណងប្រាថ្នាសិក្សា និងបង្ហាញជំហររឹងមាំសម្រាប់ដំណើរជីវិត ។

លោក ហុង ជីនហ្វី បាននិយាយថា លើសពីជំនួយគាំទ្រហិរញ្ញវត្ថុដល់ការសិក្សានៅក្រៅប្រទេស អាហារូបករណ៍ក៏ជាចំណែកចូលរួមលើកកម្ពស់ស​ម​​​ត្ថ​​ភាពមនុស្សឱ្យជំនាញជាក់លាក់​ និងកសាងសង្គមជាតិឱ្យរីកចម្រើន ។ ទន្ទឹមគ្នានេះ យុវជននឹងឱកាសសិក្សាពីវប្បធម៌និងការ​រស់របស់ប្រជាជននៅនៃប្រទេសដែលខ្លួនកំពុងសិក្សា ហើយរូបភាពទាំងនេះជាមេរៀនសំខាន់សម្រាប់ដំណើរជីវិតជាយុវជនត្រូវដឹង ។

“ខ្ញុំសម្រេចចិត្តដាក់ពាក្យប្រលងអាហារូបករណ៍មកប្រទេសថៃ ដោយសារតែខ្ញុំចង់សិក្សានិងចង់ស្គាល់ពីបទពិសោធន៍បន្ថែមទាក់ទងនឹងជំនាញដែលបានជ្រើសរើស របៀបរស់នៅ និងការសិក្សារបស់ជាតិសាសន៍គេ”

លោក ហុង ជីនហ្វី

យុវជនវ័យ២០ឆ្នាំ មានទីកន្លែងកំណើត ភូមិអណ្ដូងពោធិ៍ ឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានបន្តថា អាហារូបករណ៍ដែលលោកបានប្រ​ឡង​ជាប់ជាអាហារូបករណ៍ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រី សិរិនថន សម្រាប់ឆ្នាំសិក្សា២០២១ -២០២២ ។

លោក ហុង ជីនហ្វី បានបញ្ជាក់ថា មុនប្រឡងជាប់អាហារូបករណ៍នេះ រូបគេត្រូវត្រៀមខ្លួននិងឆ្លងកាត់ការប្រឡងចំនួនពីរដង ដោយប្រឡងលើកទីមួយមានត្រឹមតែមុខវិជ្ជាភាសាអង់គ្លេស និងលើកទីពីរមានមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ជីវៈវិទ្យា និងភាសាអង់គ្លេសម្ដងទៀត ។ ក្រោយឆ្លងកាត់ការប្រឡងត្រូវឆ្លងកាត់​ការសម្ភាសន៍មុននឹងត្រូវជាប់ជាស្ថាពរ ។ លើសពីនេះ ដើម្បីទទួលបានអាហារូបករណ៍សិស្សខ្លួនឯងផ្ទាល់គួរស្រាវជ្រាវ ស្គាល់ខ្លួនេង កំណត់គោលដៅ និងត្រៀមខ្លួនទៅតាមតម្រូវការរបស់អាហារូបករណ៍នីមួយៗ ។

និស្សិតខ្មែររូបនេះ បានបន្ថែមថា មូលហេតុដែលរើសជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រដោយសារតែស្រឡាញ់បច្ចេកវិទ្យា និងចង់ដើរឱ្យទាន់បច្ចេកវិទ្យាដើម្បីកសាងអ្វីមួយដែលមានប្រយោជន៍ឱ្យសង្គម តាមរយៈចំណេះដឹងដែលខ្លួនបានរៀន ។ អាហារូបករណ៍របស់ព្រះអង្គម្ចាស់ក្សត្រិយ៍មហាចក្រី សិរិនថន ឆ្នាំសិក្សា២០២១-២០២២ ផ្តល់ប្រាក់ឧបត្ថម្ភ រួមមានថ្លៃសាលា កន្លែងស្នាក់នៅ ការចំណាយលើការទិញសម្ភារៈសិក្សា និងប្រាក់ប្រចាំខែ រួមទាំងថ្លៃវីសាផងដែរ ។

និស្សិតជំនាញវិទ្យាសាស្ដ្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Ubon Ratchathani Rajabhat University រូបនេះបានបញ្ជាក់ថា បរិយាកាសសិក្សានៅប្រទេសថៃ ខុសគ្នាពីប្រទេសកំណើត រួមមានអាហារ វប្បធម៌ ការប្រើប្រាស់ភាសា ប៉ុន្តែងាយស្រួលសម្របខ្លួនវិញព្រោះទាំងពីរប្រទេសស្ថិតក្នុងតំបន់អាស៊ី និងនៅជិតគ្នា រួមទាំងមានវប្បធម៌ស្រដៀងៗគ្នា ។ រឿងកាន់តែសំខាន់នៅពេលមកសិក្សាឆ្ងាយអាចជួបអ្វីថ្មីដែលមិនធ្លាប់បានជួបពីមុនមកទុកជាបទពិសោធន៍ ទាំងការសិក្សាជាមួយសិស្សចម្រុះជាតិសាសន៍ ការផ្លាស់ប្ដូរវប្បធម៌ ចេះធ្វើទំនាក់ទំនង និងចេះចែករំលែកក្នុងការរស់នៅ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលឥតគិតថ្លៃពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2023

ឱកាសសិក្សាវគ្គកុំព្យូទ័ររដ្ឋបាលសម្រាប់សិស្ស-និស្សិតក្នុងខេត្តសៀមរាបចំនួន៥០កន្លែងពីមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ។ ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនមាន កម្មវិធី...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...