តើពលករកម្ពុជាគួរត្រៀមខ្លួនយ៉ាងដូចម្តេច មុនសម្រេចចិត្តចេញទៅធ្វើការងារនៅក្រៅប្រទេស?

ភ្នំពេញ – របាយការណ៍​របស់ក្រសួងការងារ​ បានបង្ហាញថា បច្ចុប្បន្នមានពលករកម្ពុជា​ប្រមាណជាង​ ១លាននាក់​កំពុងបម្រើការងារ​នៅក្រៅប្រទេស ក្នុង​នោះ ជាង ៩០ភាគរយ​កំពុងធ្វើការ​នៅ​ក្នុងប្រទេសថៃ និង​ប្រមាណ ៧ភាគរយ​កំពុង​តែបម្រើ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី អារ៉ាប៊ីសាអួឌីត ជប៉ុន សិង្ហបុរី ហុងកុង និង​សាធារណរដ្ឋកូរ៉េ ។

ជាមួយ​គ្នា​នេះរបាយការណ៍របស់អង្គការពលកម្មពិភពលោក (ILO) ​បានបង្ហាញថា មានពលករកម្ពុជា​តិចតួចណាស់​ដែល​បានគេផ្តល់​ការងារ​ឱ្យ​ធ្វើស្រប​និង​ ជំនាញដែលពួកគេមាន ដោយ​ជាទូទៅធ្វើការសម្រាប់តែ​ប្រភេទការងារដែលមានប្រាក់កម្រៃទាបនៅ​ក្នុង​ឧស្សាហកម្ម​ដែលប្រើ​កម្លាំង​កាយច្រើនជាង​ជំនាញ ។ របាយការណ៍បញ្ជាក់ថា ពលករទេសន្តប្រវេសន៍គេ​បាតុវាយតម្លៃថា មិន​មាន​បទពិសោធន៍ ឬមិនមានការ​បណ្តុះបណ្តាល​ផ្លូវការដែលឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ជំនាញ។​ ដូច្នេះ តើពលករកម្ពុជា​គួរ​ត្រៀម​ខ្លួន​យ៉ាង​ដូចម្តេចមុន​នឹងសម្រេចចិត្តទៅធ្វើការងារ​នៅ​ក្រៅប្រទេស ?

ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ បានមានប្រសាសន៍ថា មុនចាកចេញទៅធ្វើការនៅក្រៅប្រទេស ពលករកម្ពុជាត្រូវគិតសិនថា តើជាការចាកចេញនោះរយៈពេលខ្លី ឬរយៈពេលវែង?

បើតាមឯកឧត្តម ថង សាម៉ុន ចំណាកស្រុកដើម្បីធ្វើការ​ងាររយៈ​ពេលខ្លី អាចចាត់ទុកជាចំណាកស្រុកដោះទ័ល ប៉ុន្តែបើរយៈពេលវែងប្រជាពលរដ្ឋត្រូវរៀនជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ។  ឯកឧត្តម​លើកឧទាហរណ៍ថា ពលករកម្ពុជា​ដែលបម្រើ​ការងារនៅ​ប្រទេ​សថៃ ទទួលបាន​ប្រាក់​ខែតិចជាងពលករកម្ពុជាដែលទៅបម្រើការងារនៅប្រទេស​កូរ៉េ ខណៈនៅប្រទេសកូរ៉េពលករ​បាន​បណ្តុះ​បណ្តាលជំនាញត្រឹមត្រូវ ។

សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា លោក​មិន​លើកទឹកចិត្តឱ្យ​ពលករ​កម្ពុជា​ចេញទៅធ្វើការងារ​នៅក្រៅប្រទេស​នោះទេ ប៉ុន្តែប្រសិន​បើ​ពួកគាត់ទៅ ត្រូវ​ប្រាកដថា តើពួកគាត់ទៅធ្វើអ្វី​នៅទីនោះ ហើយពួកគាត់គួរ​មាន​ជំនាញ​ប្រាកដមួយ​នៅ​ក្នុង​ខ្លួន ។

“នៅពេល​ដែលពលករមានជំនាញ​ប្រាកដ​មួយ​នៅ​ក្នុង​ខ្លួន ហើយ​ទៅធ្វើការងារ​នៅ​ប្រទេស​ដែល​លូតលាស់ជាងយើង នោះមានន័យថា ពួកគាត់​ទៅអភិវឌ្ឍន៍​ជំនាញបន្ថែម លើសពី​ការ​គ្រាន់តែទៅរកលុយដើម្បីបំពេញ​សេដ្ឋកិច្ចខ្លួន ! ពលករកម្ពុជា​នឹង​ទទួលបានទាំងថវិកា ទាំងចំណេះជំនាញ ហើយ​ពេល​ពួកគាត់ត្រឡប់មក​ប្រទេសកម្ពុជា​វិញ ពួកគាត់អាចបង្កើតមុខរបរ ឬធ្វើការ​ងារពាក់ព័ន្ធនឹងជំនាញរបស់គាត់បាន”

លោកបណ្ឌិត យង់ ពៅ

យ៉ាងណាក៏ដោយបើតាមលោកបណ្ឌិត យង់ ពៅ ល្គឹកណាពួកគាត់អាចធ្វើបែបនេះបាន លុះត្រាតែពលករ​កម្ពុជា​មាន​ជំនាញមូលដ្ឋានពីក្នុងស្រុកទៅ ដូច្នេះ​លោកលើកទឹកចិត្ត​ដល់ពលករ​កម្ពុជា មុន​ធ្វើចំណាកស្រុកចេញទៅធ្វើការងារនៅក្រៅប្រទេស គួរ​តែមានជំនាញជាមុនសិន ដោយវា​នឹង​ផ្តល់ផលប្រយោជន៍ដល់យើងដូចជា ទី១ អាចរកលុយបានច្រើនជាងអ្នកអត់ជំនាញ និង ទី២ ពលករកម្ពុជាអាចចាប់ជំនាញថ្មីពីប្រទេសគេ មកអភិវឌ្ឍន៍​ខ្លួន​ឯងបាន ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី CGTI ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2023

វិទ្យាស្ថានបណ្តុះបណ្តាលសម្លៀកបំពាក់កម្ពុជា(CGTI) ប្រកាស់ប្រលងជ្រើសរើសសិស្សសិក្សាអាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែង។ សិស្សជាប់​ ឬធ្លាក់...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...