វិធីសាស្ត្រថែរក្សាសុខភាពមនុស្សវ័យចំណាស់ឱ្យរីករាយ និងមានសុខភាពល្អ

សមាជិកគ្រួសារគ្រប់រូបនៅពេលនិយាយអំពីការថែរក្សាមនុស្សចាស់ប្រាកដថាទាមទារការយកចិត្តទុកដាក់ អត់ធ្មត់ និងសេចក្តីស្រឡាញ់ខ្លាំងបន្តិចជាមួយពួកគាត់ ។ ទោះបីរឿងខ្លះតូចតាចក៏ដោយ ពួកគាត់ត្រូវការជំនួយច្រើនពីអ្នក ហើយពេលខ្លះពួកគាត់អាចនឹងមានអារម្មណ៍មិនល្អ ។ ខាងក្រោមនេះជាវិធីសាស្រ្តប្រាំចំណុចសម្រាប់ប្រើលើកទឹកចិត្តជីដូនជីតារបស់អ្នកឱ្យរីករាយ និងមានសុខភាពល្អ ។

. ត្រូវមានទំនាក់ទំនងល្អ ៖ រឿងដំបូងដែលធ្វើឱ្យជីដូនជីតាសប្បាយចិត្ត គឺទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាក្នុងគ្រួសារ ។ ភាពចាស់និងការរស់នៅតែម្នាក់ឯងជារឿងពិបាកបំផុតដែលក្លាយជាបញ្ហាប្រឈមសម្រាប់មនុស្សចាស់ ។ សមាជិកគ្រួសារគួរជួបនិងនិយាយលេងជាមួយជីដូនជីតាឱ្យបានញឹកញាប់ ចំណាយពេ​ល​ខ្លះជាមួយគាត់ ស្តាប់រឿងរ៉ាវផ្សេងៗរបស់ពួកគាត់ ហើយអង្គុយលេងជាមួយពួកគាត់សួរនាំសុខភាពល្អ និងអារម្មណ៍ល្អផងដែរ ។

២. ត្រូវផ្ដល់ថ្នាំសង្កូវឱ្យពួកគាត់ឱ្យបានត្រឹមត្រូវ៖ ផ្គត់ផ្គង់ថ្នាំសង្កូវឱ្យបានត្រឹមត្រូវដល់ពួកគាត់មនុស្សចាស់ ។ ប្រសិនបើជីដូនជីតារបស់អ្នកប្រើថ្នាំមួយចំនួនមានប្រសិទ្ធិភាពជាមួយពួកគាត់ វិធីល្អត្រូវទិញថ្នាំនោះទុក និងដាក់បិទស្លាកអំពីថ្ងៃនិងពេលវេលាឱ្យបានជាក់លាក់ ។ លើសពីនេះទៀត ប្រសិនបើមានថ្នាំប្រភេទថ្មីត្រូវប្រើប្រាស់ សូមសួរឱសថការី ឬវេជ្ជបណ្ឌិតអំពីផលប៉ះពាល់ដែលអាចកើតមាន ។

. ប្រើកម្មវិធីបច្ចេកវិទ្យាយកចិត្តទុកដាក់ ៖ មនុស្សស្ទើរតែទាំងអស់គ្នាមានជីដូនជីតានៅផ្ទះ ហើយពេលខ្លះដោយសារការងាររបស់រវល់អាចពិបាកមើលថែពួកគាត់ ។ បច្ចុប្បន្នបច្ចេកវិទ្យាទំនើបមួយចំនួនអាចតាមដានសកម្មភាពគាត់បន្ថែម ចៀសវាងហានិភ័យវង្វេងផ្លូវ ឬគាត់ត្រូវការជំនួយបន្ទាន់ណាមួយ ។ អ្នកអាចដំឡើងកម្មវិធីតាមដានទូរស័ព្ទដើម្បីតាមមើលពួកគាត់ ។ កម្មវិធីតាមដានមិនអាចជំនួសអ្នកបានទេ ប៉ុន្តែជួយអ្នកអាចមើលថែជីដូនជីតារបស់អ្នកបាននៅក្នុងករណីចាំបាច់ ។

៤. រៀបចំផែនការមួយថ្ងៃជាមួយពួកគាត់៖ យោងតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា នៅពេលដែលមនុស្សវ័យជំទង់ ឬមនុស្សវ័យក្មេងមានគម្រោងដើរលេងជាមួយមនុស្សចាស់នឹងធ្វើពួកគាត់មានអារម្មណ៍ស្វាហាប់ និងមានសុខភាពល្អ ។ ដូច្នេះសូមឱ្យជីដូនជីតាប្រាប់អ្នកពីអ្វីដែលពួកគាត់មាននៅក្នុងសៀវភៅរបស់ពួកគាត់ ថាកន្លែងណាដែលចង់ទៅ អ្វីដែលពួកគាត់ចូលចិត្តធ្វើ ហើយរៀបចំផែនការទៅតាមនោះ រួមទាំងផែនការ និងបំណងប្រាថ្នារបស់ពួកគាត់ ។

៥. លំហាត់ប្រាណនិងរៀបចំរបបអាហារ ៖ ជម្រើសដ៏ល្អពេលការដើរលេងជាមួយមនុស្សចាស់ គឺពេលព្រឹក ឬពេលល្ងាច  ។ វេលានេះនឹងធ្វើឱ្យគាត់មាន​អារម្មណ៍​ស្រស់ស្រាយ ។ មួយវិញទៀត ការយកចិត្តទុកដាក់ចំពោះរបបអាហារក៏សំខាន់ដែរ មនុស្សចាស់ប្រហែលជាមិនអាចទទួលទានរបបអាហារដែលមានរសជាតិដិតខ្លាំងណាមួយឡើយ ដូច្នេះវាចាំបាច់ណាស់ត្រូវផ្តល់អាហារដែលមានគុណភាព ជួយដល់សុខភាពល្អ និងមានជីវជាតិទៅកាន់ពួកគាត់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...