អង្គការ Education First Cambodia ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតនារីកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ភ្នំពេញ – អង្គការ Education First Cambodia សហការណ៍ជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ផ្ដល់អាហារូបករណ៍ដល់និស្សិតនារីដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទីពីរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញគ្រប់ជំនាញសិក្សា ។

លក្ខខណ្ឌដែលនិស្សិតនារីត្រូវមាន គឺជានិស្សិតកំពុងសិក្សាឆ្នាំទី២ក្នុងឆ្នាំសិក្សា ២០២១-២០២២, ទទួលបានពិន្ទុ(GPA) យ៉ាងតិច ៣.០០ ក្នុងឆ្នាំសិក្សាទី១ នៃឆមាសនីមួយៗ និងជានិស្សិតមកពីតំបន់ជនបទ ឬគ្រួសារក្រីក្រ ។ ចំណែកឯកសារភ្ជាប់ដែលបេក្ខនារីត្រូវមានដូចជា ពាក្យសុំអាហារូបករណ៍ដែលបានបំពេញរួច សញ្ញាបត្របណ្ដោះអាសន្នថ្នាក់ទី១២ កាតសម្គាល់ខ្លួននិស្សិតថតចម្លង សៀវភៅគ្រួសារថតចម្លង ព្រឹត្តបត្រពិន្ទុនៃឆមាសទី១ឆ្នាំទី១ និងបណ្ណបញ្ជាក់កម្រិតភាសា(បើមាន) ។

អត្ថប្រយោជន៍ដែលបេក្ខនារីទទួលបានពីអង្គការ Education First Cambodia គឺផ្តល់ជូននូវការគាំពារផ្នែកហិរញ្ញវត្ថុ ការសិក្សាភាសាអង់គ្លេស ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ថ្នាក់រៀនកុំព្យូទ័រ និងការបណ្តុះបណ្តាលជាច្រើនទៀត រយៈពេល៣ឆ្នាំ ដល់និស្សិតស្រីដែលមកពីតាមបណ្តាខេត្តនានាទូទាំងប្រទេស។

ថ្នាក់រៀនរាល់ថ្ងៃអាទិត្យមានបង្រៀនពីថ្នាក់វិភាគកាសែត ភាពជាអ្នកដឹកនាំ និង កុំព្យូទ័រ មានផ្តល់ជាប្រាក់ឧបត្ថម្ភមួយចំនួនជារៀងរាល់ខែ មានផ្តល់ថ្នាក់ភាសាអង់គ្លេសក្រៅម៉ោង មានប្រាក់ជួយឧបត្ថម្ភមួយចំនួននៅពេលមានជំងឺផ្សេងៗ មានកន្លែងស្នាក់នៅ (អាទិភាពសំរាប់អ្នកមានបញ្ហាខ្លាំងទាក់ទងនឹងកន្លែងស្នាក់នៅ មិនមានទាំងអស់នោះទេ) និងមានការជួយផ្សេងៗទៀតនៅក្នុងករណីចាំបាច់។

បេក្ខនារីដែលមានចំណាប់អារម្មណ៍សូមទាញពាក្យសុំអាហារូបករណ៍តាមរយៈតំណ https://bit.ly/3ur9ZCx  ឬទាញយកពាក្យស្នើសុំអាហារូករណ៍ពី https://rb.gy/fkdsy  និងភ្ជាប់ជាមួយឯកសារដោយផ្ញើរទៅកា់សារអេឡិចត្រូនិចតាមរយៈ [email protected]  ។

ផុតកំណត់ទទួលពាក្យថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវេលាម៉ោង ១១ និង ៣០នាទីយប់ ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់ Facebook Page របស់ការិយាល័យទំនាក់ទំនងអន្តរជាតិ ( International Relational Office-IRO) និង Facebook Page អង្គការ Education First Cambodia (EFC) ឬចូលទៅកាន់គេហទំព័រ www.educationfirstcambodia.org  ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2023

វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

មូលនិធិហាប់ស្វែល ជ្រើសរើស​សិស្សនារីសម្រាប់អាហារូបករណ៍​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/05/2023

មូលនិធិហាប់ស្វែល ដែលគេ​ធ្វើការងារ​លើ​ការ​លើក​កម្ពស់​ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុង​តំបន់អាស៊ីអាគ្នេយ៍​តាមរយៈ​ការផ្តល់នូវ​ការអប់រំ បណ្តុះបណ្តាល ...