បើមានអាការៈទាំងនេះ បញ្ជាក់ថា អ្នកកំពុងមានបញ្ហាស្រ្តេសហើយ

ស្ត្រេស គឺជាបញ្ហាផ្លូវចិត្តមួយប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្លូវអារម្មណ៍ ក្នុងនោះ​វាក៏ធ្វើឲ្យ​ប៉ះពាល់​ដល់ការ​បំពេញ​ការងារប្រចាំថ្ងៃផងដែរ។ តើមានរោគសញ្ញាអ្វីខ្លះ ដែល​បញ្ជាក់ថា អ្នក​កំពុង​មាន​បញ្ហាស្រ្តេស ?

អ្នកស្រី យីម សុធារី ជាអ្នកជំនាញចិត្តវិទូ និងជាទីប្រឹក្សាផ្នែកជម្លោះនិងសន្តិភាព បានប្រាប់អំពីអាការៈចំនួន៥ ដែល​បញ្ជាក់ថា អ្នកកំពុងស្រ្តេស ហើយ​គួរ​តែ​ទៅ ទទួលការព្យាបាលឲ្យទាន់ពេលវេលា។

អាការៈទាំង​៥នោះ​រួមមាន៖

១. ឈឺក្បាលញឹកញាប់៖ ការសិក្សាជាច្រើនបានលើកឡើងថា បញ្ហាស្ត្រេសអាចបង្ករឲ្យលោកអ្នកមានអាការៈឈឺក្បាល ឬឈឺត្រង់បរិវេណ ក។ នៅពេលដែល​ឈឺក្បាលខ្លាំង វានឹងផ្តល់ផលរំខានដល់ការបំពេញការងារជាប្រចាំថ្ងៃ។

២. មិនមានកម្លាំងកំហែងក្នុងខ្លួន៖ ស្រ្តេស ក៏ធ្វើឲ្យលោកអ្នកមានបញ្ហាដំណេក ដោយធ្វើឲ្យរាងកាយឆាប់អស់ថាមពល និងមិនមានកម្លាំងគ្រប់គ្រាន់សម្រាប់ការបំពេញការងារប្រចាំថ្ងៃ។ ការមានបញ្ហាស្រ្តេស រយៈពេលយូរ អាចបណ្តាលឲ្យរាង្គកាយឆាប់អស់កម្លាំង និងសុខភាពរាងកាយបាត់បង់ថាមពល។

៣. ឈឺចុកចាប់លើរាងកាយ៖ អាការៈឈឺចាប់គឺជាបញ្ហាទូទៅដែលកើតឡើងដោយសារបញ្ហាស្ត្រេស នៃការកើនកម្រិតអរម៉ូនស្ត្រេសនៅក្នុងរាង្គកាយ ដែលអរម៉ូននេះអាចមានទំនាក់ទំនងក្នុងការបង្កឲ្យមានការឈឺចាប់ទៅដល់ដៃជើង និងសាច់ដុំជាដើម។

៤. បាត់បង់ចំណង់អាហារ៖ របបអាហារពិតជាមានសារៈសំខាន់សម្រាប់ការបរិភោគប្រចាំថ្ងៃ។ បើអ្នកបាត់បង់ចំណង់អាហារ ហើយបែរជាឃ្លានខ្លាំងនៅពេលយប់នោះ គឺជាសញ្ញាមួយ នៃបញ្ហាស្ត្រេសហើយ។

៥. បាក់ទឹកចិត្ត៖ នៅពេលស្ត្រេសធ្ងន់ធ្ងរពេក ក៏អាចបណ្ដាលឲ្យមានការវិវត្តន៍នៃការបាក់ទឹកចិត្តផងដែរ។ ការបាក់ទឹកចិត្តអាចបង្ករបញ្ហាដល់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។ តាមអ្នកស្រី យីម សុធារី បើសិនជាអ្នក​មានអារៈទាំងអស់នោះ គួរតែសម្រាកឱ្យបានច្រើន ញ៉ាំឱ្យគ្រប់គ្រាន់ ហាត់យូហ្កា និងធ្វើសមាធិ ដើម្បីឱ្យផ្លូវចិត្តបានធូរស្រាលខ្លះ។ ប៉ុន្តែបើសិនជាមានអាការៈស្រ្តេសធ្ងន់ធ្ងរ គួរតែទៅប្រឹក្សារយោបល់ជាមួយអ្នកជំនាញទើបជាការល្អ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........