កញ្ញា ហេង សុវណ្ណមុនីនុត ទទួលមេដាយផ្នែកវិទ្យាសាស្ត្រពីបរទេស

គំនិតបង្កើតថ្មី ភាគច្រើនកើតពីបញ្ហាជុំវិញខ្លួន តែមនុស្សជាច្រើនមើលរំលង

មនុស្សស្ទើរគ្រប់គ្នាសុទ្ធតែមានសមត្ថភាពក្នុងការបង្កើតគំនិតថ្មី ឬធ្វើនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាជុំវិញខ្លួន តែអ្វីដែលជាឧបសគ្គមិនឱ្យពួកគេសម្រេចរបកគំហើញទាំងអស់នោះ គឺការមើលឃើញធំពេកលើគំនិតបង្កើតថ្មី។

កញ្ញា ហេង សុវណ្ណមុនីនុត អ្នកជំនាញផ្នែកបច្ចេកវិទ្យាដែលធ្លាប់ឈ្នះពានរង្វាន់ផ្នែកនវានុវត្តពីប្រទេសមួយចំនួន បានលើកឡើងថា តាមពិតគំនិតបង្កើតថ្មីដែលអាចប្រើប្រាស់បានមិនមែនជាគំនិតដែលត្រូវស្រាវជ្រាវ ឬស្វែងរកពីណាឆ្ងាយពេកនោះទេ តែវាជាគំនិតកើតចេញពីបញ្ហាប្រចាំថ្ងៃដែលយើងជួបប្រទះ។

ឧទាហរណ៍ជាក់ស្តែង នៅក្នុងគម្រោងទី1 ដែលកញ្ញាបានជាប់ពានរង្វាន់នៅប្រទេសម៉ាលេស៊ី គឺគម្រោងកង្ហារឆ្លាតវៃ។ កង្ហារឆ្លាតវៃនេះ មានសមត្ថភាពវិលបាន 360ដឺក្រេ និងមានមុខងារសំខាន់ៗជាច្រើនទៀតដែលអាចបញ្ជារបានតាមរយៈបច្ចេកវិទ្យា។ ប្រសិនបើមើលពីផលិតផលសម្រេចយើងនឹងឃើញថាវាអាចជាឧបករណ៍មួយដែលលំបាកផលិត និងមានភាពសាំញ៉ាំ ឬជាផលិតផលដែលទាមទារគំនិតច្នៃប្រឌិតខ្ពស់ជាដើម តែស្ថានភាពជាក់ស្តែងវាដូចអ្វីដែលយើងគិតទាំងស្រុងនោះទេ។

គំនិតបង្កើតថ្មី ហេង សុវណ្ណមុនីនុត
កញ្ញា ហេង សុវណ្ណមុនីនុត និងក្រុម

កញ្ញា បានបន្ថែមទៀតថា តាមពិតគម្រោងមួយនេះកើតឡើងដោយសារតែការមើលឃើញបញ្ហាយ៉ាងតូចមួយតែប៉ុណ្ណោះ។ ថ្ងៃមួយក្រុមការងាររបស់កញ្ញាបានទៅហាងកាហ្វេមួយកន្លែង ដោយទីនោះមានកង្ហារមួយគ្រឿងវិលបានតែ 180ដឺក្រេ។ ហេតុនេះអ្នកនៅមុខកង្ហារ ឬចំទិសដែលកង្ហារបក់ទៅដល់នឹងត្រជាក់ តែអ្នកដែលនៅឆ្ងាយពីមុំនេះទាំងអស់ត្រូវអង្គុយក្តៅ។ ដោយមើលឃើញបែបនេះ ក៏កើតជាសំណួរបឋមថា ចុះប្រសិនបើកង្ហារអាចវិលបាន 360ដឺក្រេនឹងមានរឿងអ្វីកើតឡើង? ហើយវាអាចសន្សំសំចៃអ្វីខ្លះសម្រាប់អ្នកប្រើប្រាស់?
កញ្ញា ហេង សុវណ្ណមុនីនុត បាននិយាយថា៖

“ចាប់ផ្តើមពីគំនិតនេះហើយ ទើបយើងជួបប្រជុំគ្នារវាងអ្នកមានជំនាញវិស្វកម្ម និងអ្នកបច្ចេកវិទ្យា ដើម្បីបង្កើតជាគំរូកង្ហារដែលអាចវិលបាន 360ដឺក្រេ មុននឹងបន្ថែមកូដមួយចំនួនដើម្បីឱ្យវាកាន់តែមានមុខងារទំនើប និងប្រើប្រាស់បានច្រើនយ៉ាង”

គំនិតបង្កើតថ្មី ហេង សុវណ្ណមុនីនុត
កញ្ញា ហេង សុវណ្ណមុនីនុត និងក្រុម

ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាខាងលើបានបន្ថែមផងដែរថា តាមពិតទៅយើងគ្រប់គ្នាសុទ្ធតែអាចមានសមត្ថភាពក្នុងការបង្កើតសម្មិទផលថ្មី ដោយចាប់ផ្តើមពីបញ្ហាដែលយើងជួបប្រទះជុំវិញខ្លួន។ កន្លងមកអ្វីដែលជាឧបសគ្គរាំងស្ទះដល់អ្នកមានសមត្ថភាពជាច្រើនមិនឱ្យសម្រេចរបកគំហើញថ្មី ដោយសារតែពួកគាត់មើលឃើញរូបភាព ឬរំពឹងទុកខ្ពស់ខ្លាំងពេក។ កាលណាគាត់ចាប់ផ្តើមមើលពីរូបភាពធំពេក គាត់អាចនឹងបាត់បង់ជំនឿចិត្ត ឬថាមពលនៃការផ្តោត ព្រោះទន្ទឹមនឹងពេលគាត់ដែលគាត់គិតពីរបកគំហើញ ខួរក្បាលមួយផ្នែករបស់គាត់បែរជាផ្តោតទៅលើការយល់ឃើញរបស់មនុស្សខាងក្រៅ ភាពល្បីល្បាញ និងផ្នែកជាច្រើនទៀតដែលមិនពាក់ព័ន្ធនឹងការងារចំពោះមុខ។ ជាលទ្ធផល គាត់អាចនឹងមើលឃើញពីកត្តាប្រឈមកាន់តែច្រើនឡើងៗ រហូតដល់គាត់បោះបង់វាចោលនៅថ្ងៃណាមួយ។

គំនិតបង្កើតថ្មី ហេង សុវណ្ណមុនីនុត
កញ្ញា ហេង សុវណ្ណមុនីនុត និងក្រុម

ជាដំណោះស្រាយកញ្ញាផ្តល់យោបល់ថា ប្រសិនបើចង់សម្រេចនវានុវត្តន៍ណាមួយ យើងគួរចាប់ផ្តើមពីគំនិតតូចៗទៅមុនសិន។ បន្ទាប់ពីមានផលិតផលបឋមនៅក្នុងដៃហើយ យើងអាចស្វែងរកអ្នកជំនាញផ្សេងៗទៀតដែលយើងគិតថាអាចជួយយើងបានដើម្បីផ្តល់យោបល់ និងអភិវឌ្ឍបន្ថែមលើគំនិតទាំងអស់នោះ។ ការធ្វើបែបនេះនឹងធ្វើឱ្យយើងកាន់តែមានទឹកចិត្តក្នុងការអភិវឌ្ឍ ហើយក្លាយជាអ្នកដោះស្រាយបញ្ហានៃការរស់នៅដោយប្រើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏ល្អម្នាក់សម្រាប់សង្គម៕


ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប

មជ្ឈមណ្ឌលបំពេញការងារប្រមូលផ្តុំទំនើប របស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្មវិធីមិត្តរួមមិត្តជួយសិស្សនៅតំបន់ឦសាន្តយល់ដឹងពីសុខភាពបន្តពូជនៅក្នុងសាលារៀន និងកាត់បន្ថយការរៀបការវ័យកុមារ

ចំនួននៃការឈប់រៀន និងការរៀបការនៅវ័យកុមារបានថយចុះបន្ទាប់ពីមានការចូលរួមផ្សព្វផ្សាយ និងផ្ដល់ប្រឹក្សាពីក្រុមសិស្សមួយក្រុមនៃវិទ្យាល័យមួយនៃ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវ គឹម សេដ្ឋានី ៖ ការងារគាំទ្រ និងអនុវត្តការសិក្សាពេញមួយជីវិត ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

ថ្លែងក្នុងពិធីបើកវេទិកាថ្នាក់ជាតិ លើកទី១ ស្ដីពីការសិក្សាពេញមួយជីវិត ប្រធានបទ “បច្ចេកវិទ្យា​ឌីជីថល​បង្កឱកាសសិក្សាពេញមួយជីវិត” កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ…
ចំណេះជីវិត, ព្រឹត្តិការណ៍

មេរៀនជីវិត អំពីបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដី

គាត់ក៏អាចជាបុរសមានបំផុត ដែលធ្លាប់មានជីវិតនៅលើផែនដីនេះទៀតផង ដោយកាន់កាប់ ប្រហែល ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។ បុរសម្នាក់នោះគឺ លោក Jakob Fugger ដែលជាធនាគារិកជនជាតិអាល្លឺម៉ង់ ក្នុងសតវត្សរ៍ទី ១៦។
ចំណេះជីវិត, ព្រឹត្តិការណ៍

៤វិធី​កាត់បន្ថយការ​បារម្ភចំពោះរឿងដែលមិនចាំបាច់

ពង្រឹងសុភមង្គល ឬឱបសេចក្ដីឈឺផ្សាចិត្ត គឺជាជម្រើសនៃមនុស្សម្នាក់ៗ ចំណែកឯគិតចំពោះរឿងដែលចាំបាច់ ឬកាត់ចោលការគិត ដែលមិនផ្តល់នូវទិដ្ឋធម្មិកប្រយោជន៍ក៏ជាជម្រើសដូចគ្នាដែរ…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET)…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សាកលវិទ្យាល័យល្បីៗលើពិភពលោក ចាប់ផ្ដើមប្រើបច្ចេកវិទ្យា Blockchain ក្នុងវិស័យស្រាវជ្រាវ

ការទទួលយកបច្ចេកវិទ្យា Block chain ដោយស្ថាប័នសិក្សាកំពុងតែកើនឡើង ព្រោះតែភាពជឿនលឿននៃបច្ចេកវិទ្យានេះ ដែលបានបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព រក្សាទុកទិន្នន័យសម្រាប់ការស្រាវជ្រាវធំៗ…
ជំនាញ, ព្រឹត្តិការណ៍

វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែល ការជ្រើសរើសបុគ្គលិកកំពុងថយចុះ…