វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង ECAM LaSalle ដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលអន្ដរជាតិ ECAM Engineering

ភ្នំពេញ- វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) និង ECAM LaSalle នៃប្រទេសបារាំង កាលពីថ្ងៃទី១១ ខែតុលា បានសម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​បណ្តុះ​បណ្តាល​អន្តរជាតិ ECAM Engineering ដោយ​មានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លោក Étienne Fabrice ទីប្រឹក្សាទី១ នៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។

ការ​រួមគ្នាបង្កើតកម្មវិធីបណ្តុះបណ្តាអន្ដរជាតិ ECAM Engineering ដោយសាលាវិស្វកម្មធំៗទាំងពីរនេះ គឺ ក្នុងគោលបំណងផលិតកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើមី្បឱ្យនិស្សិតមានឪកាសការងារ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅបរទេស ជាពិសេសក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ។ ទន្ទឹមនឹងនេះ វាក៏ជាការអភិវឌ្ឍធនធានមនុស្ស ស្របតាមគោលនយោបាយចតុកោណយុទ្ធសាស្ត្រដំណាក់កាលទី៤ ដែលនឹងនាំកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

សូមជម្រាបថា ECAM Engineering គឺជាកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំង សម្រាប់រយៈពេល៥ឆ្នាំប៉ុណ្ណោះ ។ ទន្ទឹមគ្នានេះ  ចំពោះកិច្ចសហការកម្មវិធីនេះជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ការបណ្តុះបណ្តាលអាចមានរយៈពេល៦ឆ្នាំ ដើមី្បឱ្យស្របតាមបទដ្ឋានគុណវុឌ្ឍជាតិ ។ កម្មវិធីនេះមានឯកទេសវិស្វកម្មចំនួន៥ ប៉ុន្តែសម្រាប់ការចាប់ផ្តើមសហការដំបូង កម្មវិធីបណ្តុះបណ្តាលមានត្រឹម ២ជំនាញធំៗ គឺ វិស្វកម្មឧស្សាហកម្ម និងមេកាត្រូនិក (ប្រព័ន្ធបញ្ជា)។ សម្រាប់វគ្គដំបូងដែលបានចាប់ផ្តើមនៅថ្ងៃទី១១ ខែតុលាឆ្នាំ ២០២១ មាននិសិ្សតចំនួន១៦នាក់ហើយ​បានចូលរៀន ក្នុងនោះ មាន១២នាក់ជាជនជាតិខ្មែរ និង៤នាក់មកពីបរទេស ដោយ​ក្រោយ​បញ្ចប់ការ​សិក្សានិស្សិតទាំងនោះ​នឹង​ទទួលបានសញ្ញាប័ត្រវិស្វករចំនួនពីរ គឺផ្តល់ជូនដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និង ECAM LaSalle ប្រទេស​បារាំង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...