អ៊ីស្រាអ៊ែលធ្លាប់ស្នើសុំលោក Albert Einstein អ្នកប្រាជ្ញារូបវិទ្យាធ្វើជាប្រធានាធិបតី

ប្រវត្តិសាស្ត្រ៖​ ​លោក Albert Einstein ត្រូវបានពិភពលោកទទួលស្គាល់ថា អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ ហើយរបកគំហើញទ្រឹស្តីរបស់លោកបានបន្តមានវត្តមាននៅក្នុងបច្ចេកវិទ្យាស្ទើរគ្រប់ទីកន្លែងក្នុងពេលបច្ចុប្បន្ន។ លោក Einstein ជាជនជាតិអាល្លឺម៉ង់ ប៉ុន្តែនៅក្នុងដំណើរជីវិតរបស់លោកបានធ្វើដំណើរនិងរស់នៅប្រទេសអ៊ីតាលី ស្វីស អូទ្រីស ឆេក ប៊ែលហ្ស៊ីក និងសហរដ្ឋអាមេរិ។ កិត្តិនាមដ៏ល្បាយល្បីរបស់លោក ត្រូវបានប្រទេសអ៊ីស្រាអ៊ែលស្នើឱ្យលោកកាន់តំណែងជាប្រធានាធិបតី ប៉ុន្តែលោកបានបដិសេដ។

លោក Albert Einstein អ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ ។

លោក Albert Einstein កើតនៅថ្ងៃទី14 ខែមិនាឆ្នាំ 1879 និងបានទទួលមរណៈភាពនៅថ្ងៃទី18 ខែមេសា ឆ្នាំ 1955 ក្នុងអាយុ 76ឆ្នាំ។ លោកមានកូនបីនាក់នៅក្នុងគ្រួសារ។ ឪពុករបស់លោកឈ្មោះ Hermann Einstein មានមុខរបរជាអាជីវករនិងវិស្វករ ចំណែកម្ដាយរបស់លោកឈ្មោះ Pauline Einstein។ គេដឹងថា លោក Albert Einstein នៅក្នុងគ្រួសារជនជាតិជ្វីហ្វនៅអាល្លឺម៉ង់ ប៉ុន្តែគ្រួសារលោកមិនមែនជាអ្នកប្រតិបត្តិសាសនាជ្វីហ្វនោះទេ។

កាលពីថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ1952 សារលិខិតមួយច្បាប់ដែលបានផ្ញើរចេញពីស្ថាតទូតនៃប្រទេសអ៊ីស្រាអ៊ែល បានសរសេរបញ្ជាក់យ៉ាងច្បាស់ៗ ក្នុងការផ្តល់សិទ្ធិដ៏អស្ចារ្យដល់អ្នកប្រាជ្ញរូបនេះ ដើម្បីទទួលតំណែងជាប្រធានាធិបតីរបស់ប្រទេសអ៊ីស្រាអ៊ែល ប៉ុន្តែជាការឆ្លើយតបសំណើរនេះត្រូវបានបដិសេធជាបន្តបន្ទាប់។

គួររំលឹកថា លោក Albert Einstein ជោគជ័យយ៉ាងខ្លាំងក្នុងការស្រាវជ្រាវចាប់ពីឆ្នាំ 1920 និងទទួលបានពានរង្វាន់ច្រើនសន្ធឹកសន្ធាប់។ នៅឆ្នាំ 1922 លោកបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា។ លោក Albert Einstein បានបោះពុម្ភស្នាដៃផ្នែកវិទ្យាសាស្ត្រចំនួនជាង 300ច្បាប់ និងមិនមែនវិទ្យាសាស្ត្រចំនួនជាង 150ច្បាប់។ លោក Albert Einstein ត្រូវបានសហគមន៍រូបវិទ្យាគោរពនិងស្ញើចសរសើរយ៉ាងខ្លាំង ហើយនៅឆ្នាំ1999 ទស្សនាវដ្ដីឌឺថែម បានដាក់ងារឱ្យលោក “បុគ្គលប្រចាំសតវត្សរ៍”។


ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..