លោក អុិត សេរីវឌ្ឍនៈ ប្រាប់គន្លឹះដើម្បីទទួលបានអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស

អាហារូបករណ៍ – អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស ឬហៅថា Chevening Awards ជាអាហារូបករណ៍ដែលនិស្សិតបរទេសជាច្រើន​ប្រាថ្នាចង់បាន ហើយ​សម្រាប់ប្រទេស​កម្ពុជាយើង មាន​និស្សិត​ចំនួន១២នាក់ បានជាប់អាហារូបករណ៍ Chevening នេះ។

លោក អុិត សេរីវឌ្ឍនៈ ជានិស្សិតមួយ​រូប ក្នុង​ចំណោមនិស្សិត​កម្ពុជាទាំង១២រូបនោះ ហើយពេលនេះ ​គាត់​កំពុងសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Bangor University ជំនាញ International Media and Management នៃចក្រភពអង់គ្លេស។ លោកបានលើកឡើងថា សិស្ស-និស្សិតដែលមានបំណងដាក់ពាក្យអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស គួរដឹងពីលក្ខខណ្ឌដែលអាហារូបករណ៍ត្រូវការ ដែល​រួមមាន ជាពលរដ្ឋដែលរស់នៅក្នុងប្រទេសដែលមានសិទ្ធទទួលបានអាហារូបរកណ៍(រួមទាំងកម្ពុជា) ត្រូវធ្វើការត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ខ្លួនវិញក្រោយបញ្ជប់ការសិក្សាយ៉ាងហោចពីរឆ្នាំ ។

លោក សេរីវឌ្ឍនៈ បន្តថា និស្សិតក៏តម្រូវឱ្យបំពេញនូវចំណុចសំខាន់ដែលអាហារូបករណ៍ត្រូវការដូចជា បានបញ្ជប់ការសិក្សាថ្នាក់បរិញ្ញាបត្រ, មានបទពិសោធន៍ការងាររយៈពេលពីរឆ្នាំ, ត្រូវធ្វើការជ្រើសរើសដោយ​ការដាក់ពាក្យទៅកាន់បីសាកលវិទ្យាល័យនៅក្នុងចក្រភពអង់គ្លេស, តម្រូវមានក្រដាសបញ្ជាក់ព្រឹត្តិបត្រពិន្ទុពីសាកលវិទ្យាល័យដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយព្រឹត្តិបត្រពិន្ទុគួរមានពិន្ទុល្អ ។

យុវជនរូបនេះបានបញ្ជាក់ថា បេក្ខជនគួរដឹងថា លុះត្រាតែខាងសាកលវិទ្យាល័យណាមួយក្នុងចំណោមសាកលវិទ្យាល័យទាំងបីដែលបានដាក់ពាក្យ គេទទួលយកបេក្ខភាព ទើបបេក្ខជនមានសិទ្ធទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាល។

បេក្ខជនជាប់អាហារូបរកណ៍រដ្ឋាភិបាលអង់គ្លេសរូបនេះបានប្រាប់ថា ផលពិបាកនៅក្នុងកំឡុងពេលសិក្សាដែលជួបមាន ភាពឯកការដោយសារដំបូងៗមិនទាន់ស្គាល់មិត្តមកពីកន្លែងផ្សេងៗគ្នា, ការសិក្សាឆ្ងាយពីប្រទេសកំណើត, បញ្ហាអាកាសធាតុ និងម្ហូបអាហារមានភាពខុសប្លែកគ្នាច្រើនពីកម្ពុជាជាដើម ។ លើសពីនេះ បញ្ហាការស្នាក់នៅ ផលវិបាកនៃការសិក្សា ដោយនិស្សិតទាំងអស់តម្រូវឱ្យធ្វើស្វ័យសិក្សា និងស្រាវជ្រាវដោយខ្លួនឯងនៅក្រៅថ្នាក់ច្រើនជាងម៉ោងក្នុងថ្នាក់ និងការរៀនសូត្រមានភាពតានតឹង ដែលធ្វើឱ្យនិស្សិតប្រឈមនឹងបញ្ហាផ្លូវចិត្ត ប៉ុន្តែដំណោះស្រាយក្នុងការសិក្សា គឺសាលាមានគ្រូពេទ្យចិត្តសាស្ត្រដើម្បីឱ្យនិស្សិតធ្វើការពិភាក្សា ។

លោក វឌ្ឍនៈ បន្តថា នៅក្នុងកម្មវិធីអាហារូបករណ៍ដែលលោកទទួលបាននេះ ជាអាហារូបករណ៍ដែលផ្ដល់មូលនិធិ១០០ភាគរយលើការចំណាយក្នុងការសិក្សាទាំងអស់ដែលមាន ថ្លៃសិក្សា ការចំណាយក្នុងការស្រាវជ្រាវ ថ្លៃអាហារ ការស្នាក់នៅ សំបុត្រយន្តហោះ និងការធានារ៉ាប់រងលើបញ្ហាសុខភាព ។ លោក សេរីវឌ្ឍនៈ បានបន្ថែមថា ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លោកនឹងដាក់ពាក្យហាត់ការនៅក្នុងស្ថានប័នព័ត៌មានល្បីឈ្មោះមួយនៅចក្រភពអង់គ្លេស គឺ BBC ដើម្បីអភិវឌ្ឍន៍ការយល់ដឹង និងជំនាញបន្ថែម ។

ជាយោបល់របស់លោក សិស្ស-និស្សិតដែលមានបំណងចង់ជាប់អាហារូបករណ៍ណាមួយ គួរតែធ្វើការស្វែងយល់ពីអាហារូបរកណ៍ឱ្យបានច្បាស់លាស់ និងជាក់លាក់ , លើសពីនេះ យុវជន សិស្ស-និស្សិតគួរតែមានអត្តចរិតក្លាហាន និងជាបុគ្គលដែលចូលចិត្តធ្វើការងារស្ម័គ្រចិត្តក្នុងសង្គមឱ្យបានច្រើន ព្រោះការងារទាំងនេះអាចបញ្ជាក់ពីការតាំងចិត្ត ការយកចិត្តទុកដាក់សង្គម ដែលមានប្រយោជន៍នៅពេលអ្នកដាក់ពាក្យ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...