ជប៉ុនកំពុងសាងសង់ទីក្រុងឆ្លាតវៃ ពោរពេញដោយបច្ចេកវិទ្យាទំនើប

បច្ចេកវិទ្យា ៖ ប្រទេសជប៉ុនបានប្រកាសសាងសង់ទីក្រុងឆ្លាតវៃមួយ ដើម្បីបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យា បម្រើដល់ការរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរនៅថ្ងៃ​អ​​នាគត។ ក្នុងតំណាក់កាលដំបូងនេះ ជប៉ុនបានបញ្ជាក់ថា ខ្លួននឹងបង្កើតទីក្រុងឆ្លាតវៃទៅជាទីតាំងគំរូមួយ ស្រដៀងទៅនឹងមន្ទីរពិសោធដោយបំពាក់បច្ចេកវិទ្យាទំនើបស្ទើរ​តែគ្រប់ប្រភេ​ទ​។

អ្នកជំនាញបច្ចេកវិទ្យាជប៉ុន បានបញ្ជាក់ថា ទីក្រុងឆ្លាតវៃនឹងប្រើប្រាស់រថយន្តបើកបរដោយស្វ័យប្រវត្តិ ប្រើកម្លាំងមនុស្សយន្តជួយការងារមនុស្ស ព្រមទាំងប្រើប្រាស់អគិ្គសនីទាញពីថាមពលអ៊ីដ្រូសែន និងថាមពលសូឡា។

ទន្ទឹមគ្នានេះ ទីក្រុងឆ្លាតវៃត្រូវសាងសង់ផ្លូវធ្វើដំណើរជាបីបន្ទាត់ផ្សេងគ្នា ផ្លូវមួយសម្រាប់ក្រុមអ្នកថ្មើរជើង ផ្លូវសម្រាប់អ្នកជិះកង់ ម៉ូតូ និងប្រភេទ Scooter និងផ្លូវមួយខ្សែទៀតសម្រាប់រថយន្តបើកបរស្វ័យប្រវត្តិ។ ក្រៅពីនោះនៅក្នុងទីក្រុងទាំងមូល នឹងប្រើក្រុមមនុស្សយន្ត (រ៉ូបូត) គ្រប់ខ្នាតដាក់ពង្រាយសម្រាប់ការងារដឹកជញ្ជូន។

នៅក្នុងទីក្រុងនេះ លំនៅដ្ឋានទាំងអស់ត្រូវសាងសង់ពីឈើដោយគិតពីប៉ះពាល់បរិស្ថាន មិនត្រឹមតែប៉ុណ្ណោះនៅតាមផ្ទះនីមួយៗ ត្រូវបំពាក់ឧបករណ៍ចាប់សញ្ញា (Sensor) ភ្ជាប់បច្ចេកវិទ្យាបញ្ញាសុប្បនិម្មិត (AI) ដើម្បីអាចតាមដានសុខភាពប្រជាពលរដ្ឋជាប្រចាំថ្ងៃ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិជាច្រើនផ្សេងទៀត។

គេដឹងថាក្រុមហ៊ុន Toyota ជាអ្នកទទួលខុសត្រូវក្នុងការសាងសង់នៅតំបន់រោងចក្រចំណាស់មួយកន្លែងក្បែរទីក្រុងតូក្យូ។ ប្រជាពលរដ្ឋប្រមាណជា ៣៦០នាក់នឹងក្លាយជាក្រុមមនុស្សចូលទៅរស់នៅដំបូងគេ ហើយរយៈពេលប្រាំឆ្នាំក្រោយមកទីក្រុងនេះនឹងប្រជាពលរដ្ឋរស់នៅរហូតទៅដល់ពីរពាន់នាក់៕


ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៦ ចំណុចបង្ហាញថា អ្នកជាមនុស្សមានចរិតលក្ខណៈ Ambivert

Ambivert ជាចរិតលក្ខណៈរបស់មនុស្សដែលមានទាំងចរិត introvert និង extrovert នៅក្នុងខ្លួន។ គេមានសមត្ថភាពភាពសម្របនឹងកាលៈទេសៈផ្សេងក្នុងការរស់នៅ អាស្រ័យលើបរិបទជាក់ស្ដែង។
ចំណេះជីវិត, ព្រឹត្តិការណ៍

លក្ខណៈពិសេស និងចរិតពីធម្មជាតិ របស់មនុស្ស Extrovert

Extrovert គឺសំដៅដល់ចរិតលក្ខណៈមនុស្ស ដែលចូលចិត្តការជួបជុំ ជជែកកម្សាន្ត និងចូលរួមក្នុងសង្គម។ ដោយសារតែ ធម្មជាតិរបស់ពួកគេ បានធ្វើឱ្យមនុស្ស Extrovert អាចទាក់ទាញមនុស្សជាច្រើនមកក្បែរ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់)…..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ ចលនាកាយឫទ្ធិនារីកម្ពុជា ផ្តល់ឱកាសឱ្យកុមារីនិងយុវតី កសាងទំនុកចិត្ត និងចូលរួមក្នុងសកម្មភាពសង្គម

ថ្លែងក្នុងវេទិកាផ្សព្វផ្សាយពីចលនា និងសកម្មភាពសមាគមកាយឫទ្ធិនារីកម្ពុជា នៅក្នុងអង្គការ ប៉េ អេស អឺ (PSE ) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ សុខភាពផ្លូវចិត្ត​ជា​រឿង​សំខាន់ណាស់ សម្រាប់បុគ្គលិកអប់រំ មាតាបិតា និង​សិស្សានុសិស្ស

ឧកញ៉ា ប៉ិច ប៉ូឡែន អគ្គនាយកក្រុមហ៊ុន​ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា បញ្ហាសុខភាពផ្លូវចិត្តគឺសំខាន់ណាស់, លោក​មើលឃើញថា សម្ពាធផ្លូវចិត្ត​បាន​កំពុង​កើត​ឡើង​​ទៅលើ​ប្រជាជន​​នៅ​ក្នុង​ប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ភាពខុសគ្នា៦ចំណុច រវាងបញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនចេះរៀន (Machine Learning)

ក្នុងរយៈពេលប៉ុន្មានទសវត្សន៍ចុងក្រោយនេះ ភាពខុសគ្នារវាងបញ្ញាសិប្បនិម្មិត (Artificial Intelligence) និងម៉ាស៊ីនចេះរៀន (Machine Learning) បានក្លាយជាប្រធានបទមួយដ៏ពេញនិយមហើយបានលើកមក…
ចំណេះជីវិត, ព្រឹត្តិការណ៍

៥វិធី ប្រើបញ្ញាផ្នែកអារម្មណ៍ ដើម្បីពង្រឹងសមត្ថភាពស្ដាប់ដោយយកចិត្តទុកដាក់ និងសកម្ម

តាមរយៈការប្រើប្រាស់ EI អ្នកអាចបង្កើនសមត្ថភាពស្ដាប់របស់អ្នក ដោយធានាថា អ្នកមិនគ្រាន់តែឮគេនិយាយប៉ុណ្ណោះទេ អ្នកក៏យល់ច្បាស់នូវអ្វីដែលនិយាយដែរ។
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្រ្ត៤ជួយពន្លឿនការបំផុសគំនិតថ្មីៗ

និតថ្មីៗគប្បីត្រូវចេះបំផុសសំណួរចម្រុះជីកឫសជីគល់ សរសេរអ្វីដែលបានគិតមកក្រៅ មានសិល្បៈក្នុងការបំប្លែង និងយកគំនិតដែលមានទាំងឡាយទៅសាកល្បងជាក់ស្ដែង…..