វិនិច្ឆ័យនរណាម្នាក់តែសម្បកក្រៅ នាំឱ្យការសម្រេចចិត្តខុស និងស្តាយក្រោយ

ការវិនិច្ឆ័យមនុស្សមិនមែនតែមើលលើតែសម្បកក្រៅនោះទេ ត្រូវគិតពិចារណាច្បាស់លាស់ជាមុនសិន។ មនុស្សគ្រប់រូបតែងតែមានការគិតខុសៗគ្នា ដោយយើងគ្រប់គ្នាក៏មិនអាចសន្និដ្ឋានថា គំនិតនរណាម្នាក់ខុស ឬក៏ត្រូវទាំងស្រុងឡើយ។ ចំណែកវិនិច្ឆ័យមនុស្សតែសម្បកក្រៅ នាំឱ្យមានការសម្រេចចិត្តខុស។ នេះបើ​តា​ម​សង្ឃដីកា​រ​បស់ព្រះ​ភិក្ខុវ​ជិរញ្ញោ គូ សុភាព។

“កុំអាលកាត់ស្មានលឿនពេក កុំមើលតែសម្បកក្រៅ កុំស្ដាប់តែម្ខាង កុំគ្រាន់តែឃើញហើយថាភ្លាម ពីព្រោះថាការវិនិច្ឆ័យខុសនាំមកនូវនាំឱ្យនិយាយខុស សម្រេចចិត្តខុស ខាតពេល ខាតចិត្ត ហើយមានបាបទៀត”

ព្រះភិក្ខុវជិរញ្ញោ គូ សុភាព មានសង្ឃដីការថា

ព្រះភិក្ខុវជិរញ្ញោ គូ សុភាព ក៏​មានសង្ឃដីការបន្ថែមថា យើងមិនដឹងរឿងរ៉ាវរបស់មនុស្សណាម្នាក់ទាំងស្រុងនោះទេ ហើយរឿងអត់បានការខ្លះ បើយើងមិនដឹងក៏ល្អដែរ ពីព្រោះមិននាំឱ្យយើងទើសចិត្តរបស់ខ្លួនឯងផង។

“ខ្ញុំតែងតែប្រកាន់ជំហរខ្លួនឯងថា ធ្វើយ៉ាងណាត្រូវមិនឱ្យខ្លួនឯងវិនិច្ឆ័យទៅលើមនុស្សណាម្នាក់លឿនពេកទេ ព្រមទាំងមិនព្យាយាមគិតនរណាម្នាក់ត្រឹមតែការឃើញគេមួយពព្រិចភ្នែកនោះដែរ វាជារឿងដែលអយុត្តិធម៌បំផុតនៅពេលដែលយើងខ្លួនឯងផ្ទាល់ត្រូវគេវិនិច្ឆ័យដោយគិតមិនល្អ ទាំងគេមិនបានស្គាល់យើងច្បាស់លាស់”

លោក សាន គីមឆន

យុវជនវ័យ៣០ មានបទពិសោធន៍ជាងប្រាំឆ្នាំនៅក្នុងការងារគ្រប់គ្រងធនធានមនុស្សរូបនេះ ក៏បានបន្ថែមថា ការវិភាគទៅលើនរណាម្នាក់ដោយប្រើគំនិតខ្លួនឯង គិតតែម្នាក់ឯងវាមិនមែនជារឿងល្អសម្រាប់លោកនោះឡើយ។ នៅពេលដែលជួបនរណាម្នាក់មិនធ្លាប់ស្គាល់គេទាល់តែសោះ លោកព្យាយាមគិតបែបវិជ្ជមានច្រើន ដោយសង្កេតមនុស្សគ្រប់គ្នានៅក្នុងផ្លូវល្អ។

ចំណែកឯ អ្នកស្រី ប៉ាន់ ស៊ីណា ជាគ្រូបង្រៀនម្នាក់បានលើកឡើងដែរថា រឿងខ្លះគួរតែព្យាយាមប្រើពេលវេលាយូរ ដើម្បីមើលឃើញដោយផ្ទាល់ និងសិក្សាបន្ថែមឱ្យបានស៊ីជម្រៅ។ រឿងមួយចំនួនគ្រាន់តែលឺ មនុស្សគួរតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តទទួលស្គាល់ និងប្រតិកម្មទៅលើរឿងនោះ។

អ្នកស្រី បានបន្ថែមថា មនុស្សម្នាក់ៗជួបប្រទះការចែករំលែករឿងរ៉ារបស់អ្នកដទៃជាច្រើនមកកាន់ខ្លួន ប៉ុន្តែបុគ្គលខ្លួនឯងមានសិទ្ធិក្នុងការទទួលយកដោយវិនិច្ឆ័យឱ្យបានគ្រប់គ្រាន់ មុននឹងសម្រេចចិត្តជឿទៅលើរឿងទាំងអស់នោះ។  


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ឱកាសសិក្សាវគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធ TVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីឌីជីថល និងភាពធននៃប្រព័ន្ធTVET ពីកម្មវិធីអូស្រ្តាលី-អាស៊ាន ឬ Aus4ASEAN ។ ការសិក្សាផ្ដល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសសមាជិកអាស៊ានដែលចូលរួម...

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...