fbpx

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម ជ្រើសរើសសិស្សចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសឥតបង់ថ្លៃសិក្សា

កំពង់ចាម – វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាមបានប្រកាសថា ខ្លួន​នឹងរៀបចំ​បើកវគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ រយៈ​ពេល៤ខែ ដោយ​ឥតបង់ថ្លៃ ក្រោមគម្រោងថវិកា កម្មវិធីការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២១ ។

វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើ​ការ​សិក្សាលើមុខជំនាញដែល​ទីផ្សារការងារកំពុងមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន និងទៅអនាគត ដូចជា ១. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន (ចំនួន១៥នាក់) ២.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ (ចំនួន១៥នាក់) និង ៣. ការថែទាំនិងជួសជុលបរិក្ខារអេឡិចត្រូនិច (ចំនួន ១៥នាក់) ។

លក្ខខណ្ឌនៃការជ្រើសរើសចូលរៀន៖ ជាជនក្រីក្រ ជនពិការ ស្ត្រីមេម៉ាយ សិស្សបោះបង់ការសិក្សា កម្មករ កម្មការនីបាត់បង់ការងារ ។

ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ហើយ​កាលបរិច្ឆេទចូលរៀននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ ។

បេក្ខជនមានបំណងចង់ចូលរៀនអាចទំនាក់ទំនងទូរស័ព្ទលេខ ០៩៦ ៦៩១ ៨៧៥៨ ឬ០៧៨ ៥៤៤ ៣៥៦ ឬ ០៨៥ ៤៤៤ ៦៧៤ ឬទៅកាន់អាសយដ្ឋាន ផ្លូវជាតិលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ខាងក្រោយវិទ្យាល័យព្រះសីហនុ ។

សូម​បញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងផ្ដល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា និងផ្ដល់កន្លែងស្នាក់នៅសម្រាប់សិក្ខាកាមមកពីឆ្ងាយដោយឥតគិតថ្លៃ ៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ក្រសួងអប់រំបង្ហាញឆន្ទៈមុតមាំក្នុងការលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់កម្រិតខ្ពស់លើករណីសុខភាពផ្លូវចិត្តរបស់អ្នកសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លើសពីនេះការអប់រំចំណេះ
ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ស.ស.យ.ក រាជធានីភ្នំពេញ ជំរុញចលនាបរិស្ថានមេត្រីនៅតាមសាលារៀន

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (ស.ស.យ.ក) ដោយ​មាន​ការ​គាំទ្រពីក្រសួងបរិស្ថាន បានជំរុញចលនាបំផុសសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សា…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំណែនាំបទប្បញ្ញត្តិ៥ចំណុច សម្រាប់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ។ ទន្ទឹមគ្នានេះ នៅមុនថ្ងៃប្រឡងមួយថ្ងៃបេក្ខជន…
ព្រឹត្តិការណ៍, អប់រំកុមារតូច

កុមារ៤ប្រភេទ ចាំបាច់ត្រូវថែទាំ និងយកចិតទុកដាក់ជាពិសេស

កុមារគឺជា​វ័យ​មួយ​ដែល​តម្រូវ​ឱ្យ​មានការ​យកចិត្តទុកដាក់ពី​សំណាក់ឪពុកម្តាយ ឬ​អាណាព្យាបាល ហើយ​ក្នុងនោះ​មានកុមារ៤​ប្រភេទ គឺ​រឹតតែ​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​មើលថែជាពិសេស​…
ចំណេះជីវិត, ព្រឹត្តិការណ៍

អ្នកជំនាញផ្លូវចិត្តចង់ឱ្យមានការប្រឹក្សាយោបល់ផ្លូវចិត្តនៅតាមសាលារៀន

សុខភាពផ្លូវចិត្តជាផ្នែកមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនោះគឺសម្រាប់សិស្សានុសិស្ស ។ នៅវ័យជំទង់ស្ថិតក្នុងការសិក្សា សិស្សានុសិស្សមានបញ្ហាចាក់ស្រេសជាច្រើន…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

និស្សិតកម្ពុជា១០០នាក់ ទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ

និស្សិតកម្ពុជាចំនួន១០០នាក់ ទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងអាហារូបករណ៍អាទិភាពនារី ជំនាន់ទី៧ សិក្សារយៈពេល៤ឆ្នាំ …
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងអប់រំ ៖ យុវជនត្រូវមានជំនាញសតវត្សរ៍ទី២១ ដើម្បីជោគជ័យក្នុងអាជីព

ភ្នំពេញ- ជំនាញសតវត្សរ៍ទី២១ ជាជំនាញដែលមានសារៈសំខាន់ជួយពង្រឹង និងអភិវឌ្ឍសមត្ថភាពយុវជន ដើម្បីទទួលបានជោគជ័យក្នុងអាជីពការងារនាសម័យបច្ចេកវិទ្យាទំនើប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

រដ្ឋាភិបាលថៃផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២២

ភ្នំពេញ – សម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាលើជំនាញ វិទ្យាសាស្រ្ត វិស្វកម្ម ជីវវិទ្យា ព័ត៌មានវិទ្យា ព្រមទាំងជំនាញមួយចំនួនទៀត នៅប្រទេសថៃ ពេលនេះឱកាសល្អបានមកដល់ហើយ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម

៥ចំណុចជួយសិស្សទី១២ប្រឡងគណិតវិទ្យាបាននិទ្ទេសល្អ

នៅសល់ពេលមិនដល់មួយខែទៀតឡើយ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសិស្សានុសិស្សជាបេក្ខជនប្រឡងទាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, យុវជនឆ្នើម

កញ្ញា សំភា នារីលក្ខណ៍ ៖ យុវជនគួរចាប់យកឱកាសដែលខ្លួនមាននិងស្រឡាញ់ ព្រោះឱកាសតែងផ្ដល់សម្រាប់អ្នកដែលព្យាយាម

ភ្នំពេញ- សិក្សាជំនាញវគ្គខ្លីបន្ថែមពីការសិក្សានៅមហាវិទ្យាល័យជាចំណុចសំខាន់មួយដែលសិស្ស-និស្សិត គួរស្វែងយល់ព្រោះវាជាកត្តា ឱកាសដែលជម្រុញ បន្ថែមការយល់ដឹង និងបទពិសោធន៍ ។

AMS EDUCATION
@amseducation