សាលាបឋមសិក្សាកំពង់ចិនបំពាក់អំពូលសូឡាជួយបរិស្ថាន និងលើកសម្រស់ពេលរាត្រី

ព្រះសីហនុ៖ ពាក្យថារាត្រីងងឹតនៅតាមសាលារៀនលែងមានទៀតហើយ សម្រាប់សាលាបឋមសិក្សាកំពង់ចិន ស្ថិតនៅឃុំទឹកថ្លា​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។ សម្រស់សាលារៀនពេលរាត្រីតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា ក្នុងន័យជួយសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនី ។

លោក ប៉ែន សាវិត នាយកសាលាបឋមសិក្សាកំពង់ចិន មានប្រសាសន៍ថា​ ដើម្បីជួយសន្សំសំចៃ និងកាត់បន្ថយការប្រើប្រាស់អគ្គិសនី សាលារៀនបានបំពាក់សូឡាបំភ្លឺអគារ និងបរិវេណជុំវិញដោយប្រើថាមពលពន្លឺព្រះអាទិត្យធ្វើឱ្យសាលាមានសោភ័ណភាពស្អាត ដោយមានការចូលរួមពីគណៈកម្មការទ្រទ្រង់មេភូមិ មេឃុំ និងការគាំទ្រពីប្រជាពលរដ្ឋក្នុងឃុំ ។ ទន្ទឹមនឹងនេះ លោកគ្រូអ្នកគ្រូចេះយោគយល់ និងជួយគ្នាដើម្បីធ្វើឱ្យសាលាមានភាពល្អប្រសើរ ។

លោកនាយក ប៉ែន សាវិត បន្ថែមទៀតថា ក្រសួងបរិស្ថានបានផ្ដល់អំពូលសូឡាជូនសាលាបឋមសិក្សាកំពង់ចិន ដើម្បីធានាសុវត្ថិភាពនៅពេលយប់ ហើយសិស្សអាចមកលេងនៅសាលាបាន ។ លោករំពឹងថា នៅថ្ងៃខាងមុខមានថ្នាក់ដឹកនាំមកទស្សនកិច្ចនឹងឃើញការរីកចម្រើនរបស់សាលា ។

ចំណែកលោក ជួប បាន មេឃុំទឹកថ្លា បានបញ្ជាក់ថា កន្លងទៅក្រសួងបរិស្ថានបានឧបត្ថម្ភសូឡាប្រើថាមពលព្រះអាទិត្យចំនួន ៦០ដើម ជូនសាលារៀន និងឃុំទឹកថ្លា ។ សាលាបឋមសិក្សាចំនួនប្រាំបានទទួលបន្ទះសូឡា មានដូចជាសាលាកំពង់ចិនទទួលបាន ២០ដើម សាលាបឋមសិក្សាព្រែកទាល់ សាលាបឋមសិក្សាព្រែកសង្កែ អនុវិទ្យាល័យព្រែកសង្កែ និងសាលាបឋមសិក្សាព្រែកប្រោះ ។

មេឃុំទឹកថ្លារូបនេះ បានបន្ថែមថា ៖

“ខ្ញុំសប្បាយចិត្តណាស់ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន យកចិត្តទុកដាក់ធ្វើឱ្យសាលារៀនមានពន្លឺពេលរាត្រី  ដែលអាចការពារសុវត្ថិភាពពេលយប់ មានភ្លើងភ្លឺមានអារម្មណ៍សុវត្ថិភាព មានសោភ័ណភាពស្អាតនៅក្នុងទីធ្លាសាលារៀន ”

នាយកសាលាបឋមសិក្សាកំពង់ចិន បានបញ្ជាក់បន្តថា លោកមានបំណងធ្វើឱ្យសាលាមានសោភ័ណភាពកាន់តែស្រស់ស្អាតជាបន្តបន្ទាប់តាមដំណាក់កាលនីមួយៗ ដែលបានគ្រោងទុក ។ សាលានឹងបន្តសាងសង់របង ព្រមទាំងផ្លូវចូលសាលារៀន ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ គ្រោងសាងសង់កន្លែងលាងដៃសិស្សឱ្យស្របតាមស្ដង់ដារលើកកម្ពស់អនាម័យនៅតាមសាលារៀន ។

សូមបញ្ជាក់ថា សាលាបឋមសិក្សាកំពង់ចិន​ឃុំទឹកថ្លា​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ បានបង្កើតឡើងនៅឆ្នាំ ១៩៨៣ ជាអគារឈើ ក្រោយមកនៅឆ្នាំ ១៩៩៥ មានការសាងសង់ជាអាគារថ្ម ។ បច្ចុប្បន្នសាលាមានអគារថ្មចំនួនពីរខ្នង អគារកសាងឆ្នាំ១៩៩៥ មួយខ្នងមានចំនួនពីរបន្ទប់ និងអគារកសាងឆ្នាំ២០០០ ចំនួនបួនបន្ទប់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...