កញ្ញា គីម ពិសី ចែករំលែកគន្លឹះត្រៀមខ្លួនមុនពេលដាក់ពាក្យយកអាហារូបករណ៍ SHE-CAN

ភ្នំពេញ – យុវតី គីម ពិសី ជាអតីតនិសិ្សតមូលនិធិហាប់ស្វែ និងជាបេក្ខនារីជាប់អាហារូបករណ៍ SHE-CAN ហើយកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ Syracuse សហរដ្ឋអាមេរិកឆ្នាំសិក្សាជំនាន់ ២០២១-២០២៦ ។ តើត្រូវ​ត្រៀមខ្លួនយ៉ាងដូចម្តេច​ក្នុងការដាក់ពាក្យប្រលងអាហារូបករណ៍ SHE-CAN ?

កញ្ញា គីម ពិសី បានប្រាប់ AMS ថា និស្សិត ឬប្អូនៗដែលមានក្ដីស្រមៃចង់ដាក់ពាក្យអាហារូបករណ៍ SHE-CAN បេក្ខនារីទាំងអស់គួរពិនិត្យមើលលក្ខន្តិកៈ ដោយ​ក្នុងនោះ ជាបេក្ខនារីមានអាយុចន្លោះចាប់ពី១៨ ដល់២១ឆ្នាំ មានព្រឹត្តិបត្រពិន្ទុល្អពីថ្នាក់វិទ្យាល័យ(ទី១០ ទី១១ និងទី១២) ឬនៅក្នុងថ្នាក់មហាវិទ្យាល័យ។ លើសពីនេះមានចំណេះដឹងភាសាអង់គ្លេសទូលំទូលាយ និងសមត្ថភាពនៃការនិយាយ គឺជាកត្តាចម្បងក្នុងការទទួលបានភាពជោគជ័យក្នុងដំណាក់កាលវគ្គសម្ភាសន៍ ។

បេក្ខនារីជ័យលាភីអាហារូបករណ៍រូបនេះបានបន្តថា បេក្ខនារីក៏ត្រូវមានជំនាញក្នុងការប្រើនូវគំនិតត្រិះរិះពិចារណ៍ (Critical Thinking Skill)ដែលអាចហៅម្យ៉ាងទៀតថាជាការគិតស៊ីជម្រៅ និងចំណុចចុងក្រោយ គឺការបង្ហាញពីការបានចូលរួម ឬមានបំណងចូលរួមជួយដោះស្រាយបញ្ហាផ្សេងៗរបស់មនុស្សក្នុងសង្គមតាមរយៈវិស័យអប់រំ វិស័យបរិស្ថាន ឬវិស័យសង្គមធម៌ជាដើម ។ រួមជាមួយការត្រៀមខ្លួនរួចរាល់ បេក្ខនារីគួរតែជាបុគ្គលដែលមានអត្តចរិតរួសរាយរាក់ទាក់ ស្លូតបូត មានគំនិតច្នៃប្រឌិតខ្ពស់ មានភាពជាអ្នកដឹកនាំដែលអាចបង្ហាញតាមរយៈការចូលរួមការងារសង្គមផ្សេងៗ ។

«ការជឿជាក់លើខ្លួនឯង ការកំណត់ពីគោលដៅខ្លួនឯង ការយោគយល់ ចេះជួយដល់អ្នកដទៃ និងសង្គមក៏ជារឿងសំខាន់ដែល SHE-CAN ត្រូវការ»

កញ្ញា គីម ពិសី

យុវតីរូបនេះបានបន្ថែមថា មុននឹងជាប់ជាបេក្ខជនរបស់ SHE-CAN ឬហៅថា SHE-CAN Scholar បេក្ខនារីត្រូវឆ្លងកាត់នូវដំណាក់កាលសំខាន់ៗមួយចំនួនដូចជា ១.វគ្គសម្ភាសន៍ចំនួន២ ទៅ៣ ដំណាក់កាល, ២.វគ្គជជែកពិភាក្សាព្រឹត្តិការណ៍សង្គម, ៣. វគ្គវេទិកានិយាយសាធារណ:, ៤.ការធ្វើគំរោង(Take a lead project), ៥. វគ្គប្រឡងតេស្តភាសាអង់គ្លេស IELTS ឬ TOEFL និង ៦. វគ្គប្រឡងតេស្តអន្តរជាតិ SAT។  បន្ទាប់ពីបានជាប់ជា SHE-CAN scholar ហើយ បេក្ខនារីម្នាក់ៗនិងត្រូវបានផ្គូរផ្គងជាមួយ mentor ឬទីប្រឹក្សាយោបល់ចំនួនពី៤ទៅ៦នាក់។ ដោយពួកគាត់ជាអ្នកដែលជួយបេក្ខនារីម្នាក់ៗក្នុងការដាក់ពាក្យអាហារូបករណ៍ទៅកាន់សាលានៅសហរដ្ឋអាមេរិក និងដើរតួជាគ្រួសារទី២សម្រាប់ SHE-CAN scholar ។

បេក្ខនារីមានស្រុកកំណើតនៅខេត្តរតនៈគិរីរូបនេះបានបង្ហើបថា កន្លងមកដោយឆ្លងកាត់ទាំងការសិក្សានៅវិទ្យាល័យ និងមហាវិទ្យាល័យ កញ្ញាបានមើលឃើញពីអ្វីដែលខ្លួនត្រូវការកាន់តែខ្លាំង ។ ដោយបានស្គាល់ពីខ្លួនឯងកាន់តែច្បាស់ ទើបសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ និងជ្រើសយកជំនាញស្ថាបត្យកម្មនេះក៏ព្រោះតែការស្រឡាញ់ជំនាញនេះ ហើយមានក្តីស្រមៃចង់សិក្សានៅប្រទេសដែលមានភាពរីកចម្រើនក្នុងវិស័យនេះផ្ទាល់តែម្តង។ ម្យ៉ាងទៀតគឺចង់ទទួលបាននូវចំណេះបន្ថែមពីប្រទេសអភិវឌ្ឍ ជាពិសេសបច្ចេកទេស និងវិធីសាស្ត្រក្នុងការសិក្សាស្រាវជ្រាវ ការធ្វើទំនាក់ទំនង និងការចែករំលែកអំពីវប្បធម៌នៃការគិត ការយល់ឃើញ និងវប្បធម៌ នៃរការស់នៅពីជនជាតិប៉ែកអ៊ឺរ៉ុបជាដើម។ ទាំងអស់នេះគឺដើម្បីទទួលបាននូវជ្រុងមួយនៃចំណេះដឹងដែលមានគុណភាព អាចយកមកចែករំលែកនិងប្រើប្រាស់ក្នុងប្រទេសកម្ពុជាវិញ។

កញ្ញា ពិសី បន្តថា ជារៀងរាល់ឆ្នាំមានសិស្សអន្តរជាតិជាច្រើនមកពីបណ្តាប្រទេសផ្សេងៗគ្នា មកសិក្សានៅសហរដ្ឋអាមេរិក ហើយបញ្ហានៃការរស់ដែលមានវប្បធម៌ អាហារ ប្រាកដជាជៀសមិនផុតឡើយ​ តែអ្វីដែលសំខាន់ គឺតម្រូវឱ្យចេះសម្របខ្លួនទើបអាចរស់នៅ និងការសិក្សាមានដំណើរការល្អ ។

ក្រោមអាហារូបករណ៍នេះបេក្ខនារីនឹងទទួលបានអាហារូបករណ៍១០០%ដោយក្នុងនោះមាន សិក្សាដោយឥតបង់ថ្លៃ ការស្នាក់នៅ អាហារ ធានារ៉ាបរងសុខភាព និងផ្តល់នូវកញ្ចប់ថវិការដល់និសិត្សម្នាក់ៗសម្រាប់ទិញសម្ភារៈរៀបចំនៅក្នុងអន្តេរវាសិកដ្ឋានរបស់ពួកគេ សម្រាប់ទិញទូរស័ព្ទដៃ កុំព្យូទ័រ និងសម្រាប់ទិញសៀវភៅពុម្ព(រៀងរាល់ឆមាស)។ លើសពីនេះ និសិត្សអន្តរជាតិអាចធ្វើការនៅក្នុងបរិវេណសាលាទៅដល់២០ម៉ោងក្នុងមួយសប្តាហ៍ ។

យុវតីវ័យ២១ឆ្នាំរូបនេះ បានប្រាប់ទៀតថា បន្ទាប់ពីបានទៅសិក្សានៅក្នុងទឹកដីសហរដ្ឋអាមេរិកមក កញ្ញាទទួលបានការវិវត្តខ្លួនឯងកាន់តែប្រសើរ ជាពិសេសការរស់នៅដោយឯករាជ្យ មានផែនការប្រើពេលវេលាច្បាស់លាស់ មានវិន័យផ្ទាល់ខ្លួន និងមានទំនួលខុសត្រូវខ្ពស់ក្នុងការរៀនធ្វើការសម្រេចចិត្តមុននឹងធ្វើអ្វីមួយ។ ជាក់ស្តែងការរៀននៅសហរដ្ឋអាមេរិកគឺរហ័ស និងមេរៀនច្រើនដែលតម្រូវឱ្យមានការប្រើវិធីសាស្រ្តក្នុងការរៀន ត្រូវមានភាពច្នៃប្រឌិត(be creative) ការសិក្សាដោយឈ្លាសវៃ(work smart) សិក្សាស្រាវជ្រាវបន្ថែមតាមអ៊ីនធឺណេតនិងបណ្តាល័យ និងការរៀនជាក្រុម។ បន្ថែមពីនេះ ដើម្បីឱ្យផលិតភាពការងារល្អ តម្រូវឱ្យមានភាពក្លាហានក្នុងការសួរសំណួរនៅពេលមានចម្ងល់។ ជាចុងក្រោយ កញ្ញា គីម ពិសី សូមលើកទឹកចិត្តដល់ប្អូនៗដែលកំពុងសិក្សាទាំងអស់ ត្រូវខិតខំរៀនសូត្រឱ្យបានពូកែ ជាពិសេសគួរយកចិត្តទុកដាក់ទៅលើ គណិតវិទ្យា ភាសាអង់គ្លេស ការសរសេរសំណេរ និងត្រូវព្យាយាមធ្វើស្វ័យសិក្សា ស្វែងយល់បន្ថែមតាមរយ:ការអានសៀវភៅ ការតាមដានពត៌មាន និងការពិភាក្សាជាមួយមនុស្សជុំវិញខ្លួនពីប្រធានបទដែលនាំឱ្យមានការរីកចម្រើនដល់គំនិត។ បន្ថែមពីនេះ គួរព្យាយាមស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន និងស្វែងរកជំនាញដែលខ្លួនឯងចូលចិត្ត ចង់ធ្វើនាពេលអនាគត ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...