អ្នកស្រី គីម ស៊ីដដាវីស៖ ឪពុកម្ដាយគួរបណ្ដោយឱ្យកូនក្លាហានដោះស្រាយបញ្ហាស្របតាមអាយុ

ភ្នំពេញ – ពង្រឹងកូនឱ្យមានសមត្ថភាពឪពុកម្ដាយគួរបណ្ដោយឱ្យកូនៗហ៊ានប្រឈមមុខជាបញ្ហាស្របតាមអាយុរបស់ពួកគេ ដើម្បីឱ្យកូនទទួលបានភាពរឹងមាំនៅក្នុងដំណើរជីវិត ឬមានភាពម្ចាស់ការលើខ្លួនឯង ។ នេះបើតាមប្រសាសន៍របស់​អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

អ្នកស្រី គីម ស៊ីដដាវីស បានលើកឡើងថា ឪពុកម្ដាយភាគច្រើនគិតថានៅពេលដែលពួកគាត់បណ្ដាយឱ្យកូនៗរបស់ខ្លួនធ្វើអ្វី​ស្រេចតែចិត្ត នោះវានឹងបង្កគ្រោះថ្នាក់ទៅដល់កូន ។ តែផ្ទុយទៅវិញពេលដែលម្តាយឪពុកបណ្ដោយឱ្យពួកគាត់ធ្វើអ្វីតាមចិត្តស្របនឹងអាយុ ពេលនោះអាចជួយឱ្យ​កុមារស្គាល់ខ្លួនឯង និងបង្កើនភាពអត់ធន់នៅក្នុងដំណើរជីវិត ។

“ខ្ញុំជឿថាដើម្បីឱ្យកូនៗទទួលបានជោគជ័យនៅក្នុងជីវិត មិនពឹងផ្អែកទៅលើចំណាត់ថ្នាក់សិក្សានៅសាលារៀនរបស់ពួកគាត់តែមួយមុខនោះទេ ក៏ប៉ុន្តែពួកគាត់គួរតែទទួលបានអ្វីដែលលើសពីនោះ ជាពិសេសការជួយគ្រោមជ្រែងពូម្តាយឪពុកឱ្យកូនកាន់តែរឹងមាំ”

អ្នកស្រី គីម ស៊ីដដាវីស

ទន្ទឹមនឹងគ្នាអ្នកស្រីមានប្រសាសន៍បន្តថា នៅពេលដែលកុមារពុំធ្លាប់ធ្វើរឿងទាំងអស់ ប្រាកដណាស់ថាកុមារនឹងមានការភ័យខ្លាច ។ ពេលកុមារចាប់ផ្ដើមធ្វើវាពីរដង ឬក៏បីដងនោះពួកគាត់នឹងស្រលាញ់ និងចូលចិត្តបទពិសោធន៍ថ្មីដែលមាននៅក្នុងជីវិតរបស់ពួកគាត់ ។ មួយវិញទៀត ម្តាយឪពុកត្រូវជំរុញឱ្យកុមារចេះ​ប្រឈមមុខជាមួយបញ្ហា ក៏ដូចជាមានទំនាក់ទំនងជាក្មេងដទៃផ្សេងទៀត ។

គួរបញ្ជាក់ផងដែរថា កុមារហ៊ានប្រឈមមុខជាមួយបញ្ហា នោះពួកគេអាចធ្វើអ្វីដែលពិបាកៗដើម្បីបង្កើតមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា និងការសម្រេចចិត្តដោយមិនមានការចូលរួមពីឪពុកម្ដាយ រួមទាំងទទួលបានភាពឯករាជ្យ និងភាពអត់ធ្មត់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំង​ជំនាន់ទី៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​សិក្សា​នៅ​សាកលវិទ្យាល័យ Khon Kaen ប្រទេសថៃ ឆ្នាំសិក្សា​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2023

ស្ថានទូតនៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រថៃឡង់ដ៍ ប្រកាស​ដល់​និស្សិត និងសាធារណជនថា សាកលវិទ្យាល័យ Khon Kaen នៃព្រះរាជាណាចក្រ​ថៃឡង់ដ៍ កំពុងធ្វើការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​...