វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលផ្ដល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាត្ររង

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ដែលមានទីតាំងស្ថិត​នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានប្រកាស​ផ្ដល់អាហារូ​បករណ៍ ១០០% សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ(២+២) និងថ្នាក់បរិញ្ញាបត្ររងចំនួន៣៦០កន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ត្រូវផ្ដល់ជូនចំនួន៣មុខជំនាញ រួមមានមានមុខជំនាញអនុភាពអគ្គិសនី វិទ្យាសាស្រ្តដំណាំ និងវិទ្យាសាស្ត្រសត្វ​ ។ សម្រាប់ថ្នាក់បរិញ្ញាបត្រ (២+២) ផ្ដល់ជូន៣មុខជំនាញដូចគ្នា រួមមានមាន ជំនាញអនុភាពអគ្គិសនី វិទ្យាសាស្ត្រដំណាំ និងវិទ្យាសាស្ត្រ ។ ដោយឡែកថ្នាក់បរិញ្ញាបត្ររងមាន៦មុខជំនាញ រួមមាន៖ អនុភាពអគ្គិសនី អេឡិចត្រូនិច កុំព្យូទ័រពាណិជ្ជកម្ម វិទ្យាសាស្ត្រដំណាំ វិទ្យាសាស្ត្រសត្វ និងគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ ។

លក្ខខណ្ឌក្នុងការជ្រើសរើស សម្រាប់សិស្សរៀនថ្នាក់បរិញ្ញាបត្រ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ជាបេក្ខជនជាប់ជាស្ថានពរ ឬជាប់បំរុងក្នុងការជ្រើសរើសតាមប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងអប់រំយុវជន និងកីឡា​ ។ សម្រាប់សិស្សដែលប្រឡងជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ត្រូវជាប់ក្នុងការប្រឡងជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ ។

សម្រាប់ថ្នាក់បរិញ្ញាបត្រ (២+២) បេក្ខជន​ត្រូវ​បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងដែលត្រូវជំនាញ ឬប្រហាក់ប្រហែល ។ ជាបេក្ខជនដែលជាប់ក្នុងការជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រ(២+២) ។

ចំពោះថ្នាក់បរិញ្ញាបត្ររងវិញ បេក្ខជនជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, ជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈកម្រិត៣ ឬសញ្ញាបត្រមានតម្លៃស្មើ និងជាប់ការការប្រឡងជ្រើសរើសនិស្សិតឱ្យចូលរៀនថ្នាក់បរិញ្ញាបត្ររង ។

ដើម្បីសាកសួរព័ត៌មានបន្ថែម និងលម្ពិតសូមធ្វើការទាក់ទងទៅកាន់ការិយាល័យសិក្សា និងកិច្ចការសិស្ស និស្សិត តាមរយៈ ០៦៩/០៨៥​ ៦០៦ ៣៦៣ និង ០១២ ៥៣០​ ៣១២ ឬ​តាមរយៈ https://t.me/joinchat/o9cioepe2ml1MzU1https://bit.ly2YXlepR


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់​អាហារូបករណ៍ដល់យុវជនចំនួ​ន១៥០នាក់ សិក្សា​ជំនាញបច្ចេកទេស​ឥតគិតថ្លៃ ជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....