fbpx

ទុកបរិញ្ញាបត្រឱ្យមេឃមើល ជាប្រលោមលោកឆ្លុះបញ្ចាំងតថភាពជីវិតនិស្សិតមករៀននៅទីក្រុងភ្នំពេញ

ភ្នំពេញ៖ “ទុកបរិញ្ញាបត្រឱ្យមេឃមើល” ជាស្នាដៃប្រលោមលោកមួយត្រូវបានសម្រិតសម្រាំងពាក្យពេចន៍និងអ្នកនិពន្ធឡើងដោយលោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រលោមលោកមានកម្រាស ១៣៤ទំព័រ បោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយបឹងទន្លេសាប កាលពីឆ្នាំ២០​០​២​ នៅតែមានតម្លៃឆ្លុះបញ្ចាំងតថភាពជីវិតនិស្សិតមកបន្តការសិក្សានៅភ្នំពេញ។ លោក យូ សុភា បានច្បិចយកតថភាពនៅក្នុងសង្គមដោយផ្សំសិល្ប៍វិធីនៃការតែងនិពន្ធ អមដោយប្រើប្រាស់ពាក្យពេចន៍ ឃ្លាប្រយោគប្រកបទៅដោយរូបារម្មណ៍ ធ្វើឱ្យអ្នកអានទទួលបានចំណេះដឹង ការអប់រំ និងការកម្សាន្តព្រមគ្នា។

ត្បិតប្រលោមលោក “ទុកបរិញ្ញាបត្រឱ្យមេឃមើល”បានបោះពុម្ពយូរហើយក្តី ប៉ុន្តែខ្លឹមសារនិងអត្ថន័យនៅតែមានតម្លៃសម្រាប់អ្នកអានពិចារណារហូតមកដល់បច្ចុប្បន្ន​។ លោក យូ សុភា បានមានប្រសាសន៍ថា តាមរយៈស្នាដៃនេះលោកមានបំណងផ្លាស់ប្ដូរផ្ដត់គំនិតមនុស្សឱ្យងាកមករកភាពត្រឹមត្រូវ តាមរយៈតួអង្គនិស្សិតរៀនថ្នាក់បរិញ្ញាបត្រនៅទីក្រុងភ្លេចការសិក្សា ភ្លើតភ្លើនសប្បាយភ្លេចគ្រួសារដែលខំទំនុកបម្រុង។

អ្នកនិពន្ធ យូ សុភា

ខ្ញុំសរសេរររឿងនេះក្នុងគោលបំណងដាស់តឿនស្មារតីដល់យុវជនមួយចំនួនដែលកំពុងបន្តការសិក្សានៅទីក្រុងភ្នំពេញ ចង់ឱ្យពួកគេឱ្យតម្លៃលើការសិក្សា មិនភ្លើតភ្លើនតាមការអូសទាញរបស់មិត្តភក្ដិ និងការរីកចម្រើននៃសង្គម។ យុវជនឱ្យតម្លៃទៅលើការលះបង់របស់ឪពុកម្ដាយ មានចិត្តស្រឡាញ់រួបរួមសាមគ្គីគ្នា ស្អប់ខ្ពើមសង្គ្រាមកាប់សម្លាប់គ្នា

លោក យូ សុភា បានបន្តទៀតថា រឿងទុកបរិញ្ញាបត្រឱ្យមេឃមើលនេះ មានលំនាំរឿងឆ្លុះបញ្ចាំងពីតថភាពសង្គម និងប្រើសិល្ប៍វិធីបញ្ជូលមនោសញ្ចេតនាបានដក់ជាប់ក្នុងការចងចាំរបស់និស្សិតមួយចំនួនដែលកំពុងសិក្សានៅភ្នំពេញ ផ្លាស់ប្ដូរការគិតរបស់យុវជនមួយចំនួនឱ្យងាកមករកផ្លូវត្រូវ និងប្រែក្លាយជាកូនល្អ។

ហេតុអ្វីលោកយកការតែងនិពន្ធជាមធ្យោបាយដោះស្រាយបញ្ហានៅក្នុងសង្គម? លោក យូ សុភា បានមានប្រសាសន៍ថា លោកស្រឡាញ់ការតែងនិពន្ធដោ​យ​សា​រមានចំណូលចិត្តអានសៀវភៅ និងមានភាពប៉ិនប្រសប់សរសេរអត្ថបទ។ លោកជាមនុស្សត្រិះរិះពិចារណាម៉តចត់ ចូលចិត្តវិភាគ មានមនោសញ្ចេតនាក្នុងការអានរឿងព្រេង រឿងប្រលោមលោកមនោសញ្ចេតនា សប្បាយរីករាយទៅតាមដំណើររឿង រហូតអាចក្លាយជាអ្នកនិពន្ធ។

សម្រាប់អ្នកនិពន្ធទទួលបានពានរង្វាន់ជាច្រើនរូបនេះយល់ថា អានប្រលោមលោកសម្រាប់តែការកម្សាន្តសប្បាយ តែពុំសូវទទួលបានចំណេះដឹងដូចអានសៀវភៅទាក់ទងនឹងជំនាញ ​គ្រាន់តែជាការយល់ឃើញមួយផ្នែកតែប៉ុណ្ណោះ មិនអាចឆ្លុះបញ្ចាំងបានទាំងស្រុងពីតម្លៃអប់រំរបស់ប្រលោមលោកឡើយ។

លោក យូ សុភា មានប្រសាសន៍បន្តថា សិស្ស និងនិស្សិតភាគច្រើនចង់ក្លាយជាអ្នកនិពន្ធ មិនអាចសម្រេចទៅបានដោយសារតែការសរសេរខ្វះការតស៊ូ ឬខ្វះបច្ចេកទេសនៅក្នុងការសរសេររឿង ទើបធ្វើឱ្យការសរសេររឿងកកស្ទះមិនអាចរកទីបញ្ចប់បាន។

អ្នកនិពន្ធ យូ សុភា

“ដើម្បីដោះស្រាយបញ្ហានេះ អ្នកសរសេររឿងត្រូវចាប់ផ្ដើមសរសេររឿងខ្លីមួយទំព័រ ឬពីរទំព័រជាមុនសិន ទើបហ្វឹកហាត់សរសេររឿងវែង អ្វីក៏ដោយត្រូវចាប់ផ្ដើមពីចំណុចតូចៗទៅជាមុនសិន។ មួយវិញទៀត ការសរសេររឿងត្រូវមានប្រធានបទច្បាស់លាស់ សរសេរដើម្បីមានកេរ្ដិ៍ឈ្មោះជាអ្នកនិពន្ធ ឬសរសេរដើម្បីផ្លាស់ប្ដូរអ្វីមួយក្នុងសង្គមតាមឧត្តមគតិរបស់ខ្លួនជាដើម..”


ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ២៣០កន្លែង

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មីផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងនិងបរិញ្ញាបត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម សុខ សូកេន ៖ យុវជនមានសារៈសំខាន់ចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ – ថ្លែងសុន្ទរកថាបិទនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) កាលពីពេលថ្មីៗនេះ ឯកឧត្តម សុខ សូកេន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអន្តរក្រសួង-
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីក្រសួងអប់រំ៖ ដើម្បីឆ្លើយតបការអប់រំឌីជីថលយុវជនត្រូវមានបំណិនសតវត្សទី២១

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា បំណិនសតវត្សរ៍ទី២១ សំដៅលើបំណិនទន់ និងបំណិនបុរេវិជ្ជាជីវៈដែលដើរតួ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

កម្មវិធីពង្រឹងជំនាញបច្ចេកវិទ្យាឧស្សាហកម្ម៤.០ លើកកម្ពស់ការអប់រំផ្នែកស្ទីម

ក្រុមការងារ “កម្មវិធីយុវជនបច្ចេកវិទ្យា និងនវានុវត្តន៍” របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយ ក្រសួងបរិស្ថាន និង សាលា ស្ទីមមីង ខេមបូឌា បានរៀបចំ កម្មវិធី
ព្រឹត្តិការណ៍, យុវជនឆ្នើម, អាហារូបករណ៍

និស្សិតកម្ពុជា២៨រូបត្រៀមខ្លួនចេញទៅរុស្ស៊ី ដើម្បីបន្តការសិក្សាលើជំនាញសំខាន់៣

និស្សិតកម្ពុជាចំនួន២៨រូប ដែលបានប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីសម្រាប់ការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញអាកាសចរណ៍ស៊ីវិល វេជ្ជសាស្រ្ត និង
ព្រឹត្តិការណ៍, អប់រំកុមារតូច

៥ចំណុច ជួយកុមារឱ្យមានសុវត្ថិភាពពេលប្រើប្រាស់អ៊ីនធឺណេត

បច្ចុប្បន្ននេះ អ៊ីនធឺណេតបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស មិនថាការធ្វើទំនាក់ទំនង ការកម្សាន្ត ឬស្វែងរកដោះស្រាយណាមួយ មិនថាការសិក្សា ឬការងារនោះឡើយ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានថាក់គ្លូប៊លផ្ដល់អាហារូបករណ៍១០០%ចំនួន១៥០កន្លែងសម្រាប់ការសិក្សាព័ត៌មានវិទ្យា

ឱកាសដ៏ល្អមួយសម្រាប់សិស្សនិស្សិតដែលចង់រៀនផ្នែកបច្ចេកវិទ្យាឌីជីថល ដូចជា Digital Marketing, UX/UI Design, App and Web Development, Cyber Security, Artificial Interlligence,
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ក្រសួងអប់រំជ្រើសរើសនិស្សិត៣០នាក់ទៅសិក្សានៅប្រទេសហុងគ្រី

ភ្នំពេញ-ក្រសួងអប់រំ យុវជន និងកីឡាមានសេចក្ដីសោមនស្សរីករាយជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ក្រោមកម្មវិធី
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

តំណាងកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១២ ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដជុំអន្តរជាតិ

ភ្នំពេញ – តំណាងប្រទេសកម្ពុជា ក្នុងការប្រកួតប្រជែងរ៉ូបូតអូឡាំព្យាដអន្តរជាតិ គឺក្រុម Energific មកពីសាលារៀន E2stem បានទទួលជោគជ័យ ដោយបានចំណាត់ថ្នាក់លេខ១២ ក្នុងចំណោម
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម

បេក្ខជន៣រូបជាប់ជ័យលាភីក្នុងកម្មវិធីប្រកួតនិយាយសាធារណៈអំពីថ្នាំជក់

ភ្នំពេញ – នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានរកឃើញបេក្ខជនបីរូបទទួលបានជ័យលាភី ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈវគ្គផ្ដាច់ព្រ័ត្រ ប្រធានបទ “ហេតុអ្វីបានជាកម្ពុជា

AMS EDUCATION
@amseducation