LGBTQ ៖ តម្លៃពេញលេញរបស់អ្នកស្រលាញ់ភេទដូចគ្នា ស្ថិតលើការទទួលស្គាល់ពីមនុស្សជុំវិញ

ភ្នំពេញ៖ បច្ចុប្បន្នមនុស្សស្រលាញ់ភេទដូចគ្នា​នៅបណ្ដា​ល​ប្រ​ទេ​ស​មួយចំនួនមានច្បាប់ការពារសិទ្ធិ អាចរៀបអាពាហ៍ពិពាហ៍ មានការគាំទ្រលើកទឹកចិត្ត​ពី​​គ្រួ​សា​រ​ និ​ង​សហគមន៍ដែលពួកគេរស់នៅ ។ ចំណែកអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជាហាក់មានការគាំទ្រនៅមានកម្រិតនៅឡើយ លើកលែងតែអ្នកស្រលាញ់ភេទដូចគ្នា និងអ្នកដែលធ្វើការពាក់ព័ន្ធតែប៉ុណ្ណោះ ហើ​យបើនិយាយពីការគាំទ្រពីគ្រួសារហាក់មានតិចតូច ព្រមទាំងចាត់ទុកជារឿងខ្មាស់អៀននៅក្នុងសង្គម ។ អ្នកស្រលាញ់ភេទដូចគ្នាយល់ថា មានតែសកម្មភាពទទួលស្គាល់ការពិតពីតម្លៃនៃអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមនោះទេ ទើបជាការលើកកម្ពស់សិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា ។

លោក សុខ ស្រីរ័ត្ន អ្នកផ្លាស់ប្ដូរយេនឌ័រពីស្រ្តីទៅបុរស បាននិយាយថា ប្រជាជនកម្ពុជាមួយចំនួននៅបន្តរើសអើងអ្នកស្រលាញ់ភេទដូចគ្នា ទាំងនៅក្នុងគ្រួសារ ទាំងកន្លែងការងារ និងការ​យល់ដឹងពីមនុស្សជុំវិញខ្លួន ។ ស្រីរ័ត្នបន្ថែមថា អ្នកស្រលាញ់ភេទដូចគ្នាហ៊ានបង្ហាញខ្លួនឯងថាជានរណាពិតប្រាកដ និងត្រូវតស៊ូជម្នះរាល់ភាពរើសអើងពីនៅជុំវិញខ្លួន ។ ស្រលាញ់ភេទដូចគ្នាកើតឡើងមកដោយសារធម្មជាតិរបស់មនុស្សម្នាក់ៗ ។

“គ្មាននរណាម្នាក់ពេញចិត្តខ្ញុំនោះទេនៅពេលដែលគេដឹងថាខ្ញុំជាមនុស្សស្រលាញ់ភេទដូចគ្នា ជាពិសេសនៅក្រុមហ៊ុនមួយចំនួនគ្រាន់តែឃើញ ក៏ថាខ្ញុំជាមនុស្សប្រភេទគេមិនបានទទួលខ្ញុំឱ្យធ្វើការងារនោះទេ ទាំងមិនបានមើលលើសមត្ថភាព និងចំណេះដឹងរបស់ខ្ញុំឡើយ”

លោក សុខ ស្រីរ័ត្ន

ទន្ទឹមនឹងគ្នាននេះ កញ្ញា ផ្លុន ស្រីនី ជាស្រ្តីស្រឡាញ់ស្ត្រី បាននិយាយថា​ ក្រុមអ្នកស្រលាញ់ភេទដូចគ្នាមិនមានការបញ្ចេញភាពជាខ្លួនឯង មានភាពខ្មាសអៀន និ​ង​បាត់បង់ខ្លួនឯង បណ្តាលមកពីបុគ្គលមួយចំនួនមិនទាន់យល់អំពីអ្នកស្រលាញ់ភេទដូចគ្នា ។ យុវជនដែលដឹងថា ខ្លួនឯងជាមនុស្សស្រលាញ់ភេទដូចគ្នា ត្រូវទ​ទួ​ល​ស្គាល់ខ្លួនឯង និងក្លាហ៊ានធ្វើអ្វីមួយឱ្យពិតប្រាដក ។

កញ្ញា ផ្លុន ស្រីនី បានបន្តថា ក្ដីស្រលាញ់គ្មានហេតុផលនោះទេ ហើយអ្នកស្រលាញ់ភេទដូចគ្នាក៏ដូច្នោះដែរ ហើយកញ្ញាសង្ឃឹមថា ច្បាប់នឹងផ្ដល់សិទ្ធិអ្នកស្រ​លាញ់​ភេទរៀបអាពាហ៍ពិពាហ៍ សិទ្ធិនៅក្នុងការធ្វើការងារ ការរស់នៅប្រកបដោយសមភាព និងគ្មានការរើសអើង ។

ចំណែកឯកញ្ញា ភាព សីហា បុគ្គលិកអប់រំបម្រើការងារនៅស្ថាប័នមួយ បាននិយាយថា អ្នកស្រលាញ់ភេទដូចគ្នាពួកគេមិនមានកំហុសទេ ព្រោះក្ដីស្រលាញ់មិនកំណត់ទៅលើភេទ ។ មនុស្សស្រលាញ់ភេទដូចគ្នាសុទ្ធតែជាមនុស្សល្អ ពូកែ ក្លាហ៊ាន និងអាចធ្វើអ្វីគ្រប់យ៉ាង ហើយបុគ្គលគ្រប់រូបគួរបើកចិត្តចូលរួមលុបបំបាត់ការរើសអើងអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងសង្គមកម្ពុជា ដើម្បីជាសេរីភាពនៃការរស់នៅ ប្រសិទ្ធិភាពការងារ និងមានសមភាពក្នុងសង្គម ។

គួរបញ្ជាក់ថា ចលនាជាសកលសម្រាប់សមភាព នារីស្រឡាញ់នារី បុរសស្រលាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្តូរយេនឌ័រ (LGBT) ឆ្លងកាត់មនុស្សរាប់លាននាក់ ក្រុមអង្គការ និងយុទ្ធនាការរាប់លានដែលអ្នកទាំងអស់នោះកំពុងតស៊ូទាមទារឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេស និងសហគមន៍របស់ពួកគេ ។ លើសពីនេះ អង្គការសមាគមន៍និងមនុស្សជាច្រើនបានធ្វើការគាំទ្រ ទទួលស្គាល់អ្នកស្រលាញ់ភេទដូចគ្នាដូចជា សហគមន៍ឥន្ទធនូកម្ពុជា ដែលហៅកាត់ថា រ៉ក់ និងមជ្ឈមណ្ឌលគ្រប់គ្រងសិទ្ធិមនុស្សកម្ពុជាជាដើម ។

ទិវាអ្នកស្រលាញ់ភេទដូចគ្នា (Pride Event) បានបង្កើតឡើងនៅកម្ពុជាដំបូងគេបង្អស់នៅឆ្នាំ ២០០៣ ហើយកាលពីឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យឈប់មានការរើសអើងទៅកាន់ អ្នកស្រលាញ់ភេទដូចគ្នា ។ លើសពីនេះ សិទ្ធិស្មើគ្នារបស់អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងការងារដោយមិនរងការរើសអើងការងារ និងការរក្សាឱកាសការងារដោយផ្អែកលើមូលដ្ឋាននិន្នាការភេទ អត្តសញ្ញាណយឹឌ័រ ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទរបស់អ្នកស្រឡាញ់ភេទដូចគ្នា មានចែងយ៉ាងច្បាស់នៅក្នុងច្បាប់និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនានា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។