អ្នកស្រី រស់ រតនៈ៖ កិច្ចការងារផ្ទះគឺជាទំនួលខុសត្រូវរួម មិនសំដៅលើស្រ្តីនោះទេ

ភ្នំពេញ – ការងារក្នុងផ្ទះគឺជាកិច្ចការងាររួមដែលសមាជិកនៅក្នុងផ្ទះជាអ្នកទទួលខុសត្រូវ ដោយ​វាមិនមែនជាបន្ទុកតែលើមនុស្ស​ស្រីតែមុខនោះទេ ពោលគឺមនុស្សប្រុសក៏អាចជួយកិច្ចការងារផ្ទះបានដែរ ដោយ​វា​នឹង​ធ្វើឱ្យគ្រួសារទាំងមូលកាន់តែបង្កើនសុខមង្គលរឹងមាំថែមទៀត។ នេះគឺជាការលើក​ឡើងរបស់ លោកស្រី រស់ រតនៈ ស្ថាបនិក Rotanak Food Media។

“នៅក្នុងគ្រួសាររបស់ខ្ញុំលោកប្ដីខ្ញុំអត់ពូកែធ្វើម្ហូបនោះទេ ដូច្នោះខ្ញុំជាអ្នកធ្វើម្ហូបប៉ុន្តែធ្វើម្ហូបហើយ ខ្ញុំមិនត្រូវលាងចានទៀតនោះទេ ពីព្រោះលោកប្ដីនឹងមកជួយ! ការងារផ្ទះមិនមែនជាការងាររបស់មនុស្សស្រី ឬរបស់មនុស្សប្រុសនោះទេ ប៉ុន្តែត្រូវគិតថាម្នាក់នោះពូកែលើអ្វី ឬមួយក៏គាត់អាចធ្វើការងារអ្វីបានដែលអាចជួយសម្រាលបន្ទុកគ្នា! យើងមិនអាចឱ្យ​នរណាម្នាក់រ៉ាប់រងការងារផ្ទះតែម្នាក់ឯងទាំងស្រុងឡើយ”

លោកស្រី រស់ រតនៈ

លោកស្រី រស់ រតនៈ បន្តថា ការងារនៅក្នុងផ្ទះគឺជាបន្ទុករបស់អ្នកនៅក្នុងផ្ទះដែលគាត់មានតម្លៃស្មើនឹងអ្នកដែលទៅធ្វើការងារនៅខាងក្រៅរកចំណូលដូចគ្នា។ ការងារនៅក្នុងផ្ទះក៏ជាការងារ ហើយការងារនៅខាងក្រៅក៏ជាការងារ។ ចំណែកឯគ្រួសារដែលមានការជួយគ្នា គឺជាក្រុមគ្រួសារមួយដែលឱ្យតម្លៃចំពោះគ្នាទៅវិញទៅមក។

“ការងារផ្ទះអ្វីក៏ដោយក៏មនុស្សប្រុសអាចធ្វើបានដែរ រាប់ចាប់តាំងពីចម្អិនម្ហូប បោកខោអាវ តភ្លើងជាដើម! ខ្ញុំយល់ថាមនុស្សប្រុសអាចធ្វើការងារក្នុងផ្ទះបានទាំងអស់”

លោកស្រី រស់ រតនៈ បន្តថា ទាំងនេះមិនមែនជាការដាក់បន្ទុកឱ្យមនុស្សប្រុសត្រូវតែធ្វើនោះទេ ប៉ុន្តែវាជាទំនួលខុសត្រូវរួមរបស់មនុស្សគ្រប់គ្នានៅក្នុងផ្ទះ។ ហើយ​នៅពេលដែលយើងចេះជួយគ្នា យល់ពីគ្នាបានច្រើន ក្រុមគ្រួសារនឹងឆាប់មានពេលវេលានៅជាមួយគ្នាបានយូរ ឬក៏មានពេលវេលាសម្រាប់កូនៗ និងចំណេញពេលវេលាទៅធ្វើអ្វីបានផ្សេងទៀត។

បើតាមលោកស្រី រតនៈ ការស្ម័គ្រចិត្តជួយដោយយល់អំពីតម្លៃការងារនៅក្នុងផ្ទះ នោះក្រុមគ្រួសារនឹងមានសុភមង្គល ហើយការជួយនោះវាចេញពីបេះដូង និងធ្វើឱ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត មានអារម្មណ៍រីករាយនៅក្នុងគ្រួសារ ព្រមទាំងជាគំរូរល្អនៅក្នុងសង្គមថែមទៀត។

ផ្ទុយទៅវិញ ប្រសិន​បើ​មានការ​ស្ដីបន្ទោសបង្អាប់ទៅដល់អ្នកដែលធ្វើកិច្ចការងារផ្ទះ វានឹងធ្វើឱ្យពួកគាត់ប៉ះពាល់សម្ពាធផ្លូវចិត្ត។

“បើសិនជាប្រពន្ធធ្វើការងារនៅក្នុងផ្ទះ ធ្វើការងារគ្រប់យ៉ាង ពេលបុរសទៅដល់ផ្ទះ បើមិនបានជួយកិច្ចការងារផ្ទះប្រពន្ធទេ ក៏គួរចេះប្រើពាក្យសម្ដីពិរោះលើកទឹកចិត្តទៅដល់អ្នកដែលខំធ្វើផងដែរ”

លោកស្រី រស់ រតនៈ បានឱ្យ​ដំបូន្មានថា ការ​ប្រើសម្ដីផ្អែមល្អែម ការយោគយល់គ្នា លើកទឹកចិត្ត និងចេះជួយគ្នានៅក្នុងគ្រួសារ ជាផ្នែកដ៏សំខាន់ក្នុងការជំរុញតម្លៃគ្រួសារឱ្យកាន់តែមានភាពស្អិតរមួត បង្កើនទំនាក់ទំនងល្អ ដែលវាគឺជាសុភមង្គលសុខភាពផ្លូវចិត្តពេញលេញ។ ហេតុនេះបើមនុស្សគ្រប់គ្នានៅក្នុងគ្រួសារមានទំនួលខុសត្រូវរៀងខ្លួន ជាឪកាសល្អនៃការភ្ជាប់ក្ដីស្រលាញ់ឱ្យកាន់តែរឹងមាំរវាងគ្នានិងគ្នា។ បើយោងតាមមាត្រា៣៦ ច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣បានចែងថា ការងារមេផ្ទះមានតម្លៃស្មើគ្នាទៅនឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ។ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិទទួលប្រាក់បំណាច់ស្មើគ្នា ចំពោះការងារដូចគ្នា។ មួយវិញទៀត បើតាមមាត្រា៤៥ នៃរដ្ឋធម្មនុញ្ញវិញ ក៏​បានចែងដែរថា បុរស និងស្ត្រីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ។ ដូច្នេះការងារនៅក្នុងផ្ទះ ក៏ជាការងារដែលមានតម្លៃដូចគ្នា ហើយបុរសទាំងឡាយគួរ​ប្ដូរពីការស្ដីបន្ទោសចំពោះស្រ្តីធ្វើការងារផ្ទះ រួចប្តូរមក​ប្រើពាក្យសម្ដីដោយការយល់ពីគ្នា និងឱ្យតម្លៃ ព្រោះគ្រប់ការងារទាំងអស់សុទ្ធតែពិបាកដូចគ្នា រួមតាំងការងារផ្ទះផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Ton Duc Thang ប្រទេសវៀតណាមឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2023

ក្រសួងអប់រំ យុវជន និងកីឡាជូនដំណឹងដល់សាធារណជនអំពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងអាហារូបករណ៍ថ្នាក់ត្រៀមភាសាវៀតណាមឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Yenching Academy ប្រទេសចិនឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Peking University ពីកម្មវិធី Yenching Scholarship 2024 នៃប្រទេសចិនក្នុងឆ្នាំសិក្សា២០២៤...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...