អ្នកស្រី គីម ស៊ីដដាវីស ៖ ប្រាំប្រយោគប្រើសម្រាប់លើកទឹកចិត្តខ្លួនឯងនៅពេលជួបបញ្ហាក្នុងជីវិត

ភ្នំពេញ – មនុស្សយើង មិនមានអ្នកណាម្នាក់គេចផុតពីបញ្ហាជីវិត​នោះទេ ទោះជាអ្នកនោះរឹងប៉ឹងប៉ុណ្ណា ឬពូកែប៉ុណ្ណា វាត្រូវតែមានពេលណាមួយ មានអារម្មណ៍ចង់លះបង់អ្វីៗទាំងអស់ ហើយពេលខ្លះទៀតមានអារម្មណ៍មិនចង់ធ្វើអ្វីសោះ ធុញទ្រាន់ អាក់អន់ចិត្ត បាក់ទឹកចិត្ត គ្មានថាមពល ក្នុងខ្លួន។

អ្នកស្រី គីម ស៊ីដដាវីស អ្នកនិយាយសាធារណៈ និងជាគ្រូបង្រៀនមុខវិជ្ជាជំនាញគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់អំពីប្រយោគលើកទឹកចិត្តចំនួន៥ ដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹងខ្លួនឯង នៅពេលដែលប្រឈមមុខជាមួយនឹងបញ្ហា សម្ពាធ និងភាពតានតឹង រួមមាន៖

១­­. គ្រប់យ៉ាងនឹងកន្លងផុតទៅ ៖ រឿងរ៉ាវដែលកើតមានក្នុងថ្ងៃណាមួយរបស់អ្នក មិនមែនបានន័យថា វានឹងកើតពេញមួយជីវិតនោះទេ មិនថារឿងនោះធំ ឬតូចប៉ុណ្ណា វានឹងមិននៅជាមួយអ្នកយូរទេ គ្រប់រឿងរ៉ាវទាំងអស់វាមានអាយុកាលរបស់វា មិនថាអ្នកដោះស្រាយវាចេញ ឬដោះមិនចេញ អត់ធន់ក្នុងអាយុកាលរបស់វាឱ្យ​បាន ហើយគ្រប់យ៉ាងវានឹងប្រសើរឡើង។

២­­. អ្នកធ្វើល្អបំផុតហើយ ៖ ពេលណាដែលមានអាម្មណ៍ខកចិត្ត បន្ទោសខ្លួនឯង កុំភ្លេចប្រាប់ខ្លួនឯងថា អ្នកធ្វើរឿងហ្នឹងល្អបំផុតហើយ។ អ្នកធ្វើរឿងហ្នឹងអស់ពីសមត្ថភាពហើយ ប៉ុន្តែអាចមកពីរឿងនោះវាធំពេកសម្រាប់ដោះស្រាយតែឯង។

៣­­. គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ៖ ដាស់តឿនខ្លួនឯងជានិច្ចថា គ្រប់បញ្ហាសុទ្ធតែមានផ្លូវចេញទាំងអស់ គ្រាន់តែបញ្ហាខ្លះត្រូវពេលបន្តិចសម្រាប់ការដោះស្រាយ ដែលមិនអាចតម្រូវតាមការចង់បានរបស់អ្នកបាន បញ្ហាខ្លះតម្រូវឱ្យមានការចូលរួមជួយពីអ្នកដទៃ តែយ៉ាងណាម៉ិញគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ។

­­. មនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហា ៖ អ្នកត្រូវដឹងថាមនុស្សទំាងអស់ដែលរស់នៅក្នុងពិភពលោកយើងនេះគ្រប់គ្នាសុទ្ធតែមានបញ្ហាជារបស់ខ្លួន អាចបញ្ហាមិនដូចគ្នា ធំតូចជាងគ្នា និងកើតក្នុងពេលវេលាមួយផ្សេងៗគ្នា តែប៉ុណ្ណោះ។

៥­­. គ្រប់បញ្ហាអាចជាមេរៀនដ៏អស្ចារ្យ ៖ កំហុស ឬបញ្ហាមិនមែនតែងតែនាំមកនូវរឿងអាក្រក់ៗទាំងអស់នោះទេ ពីព្រោះពេលខ្លះ បញ្ហាគឺជាមេរៀនជីវិតដ៏ល្អដែលបង្រៀនអ្នកឱ្យដឹងពីអ្វីដែលខុស ហើយមានអ្វីខ្លះដែលអ្នកមិនគួរធ្វើ ហើយត្រូវចងចាំថា ប្រសិនបើអ្នកមិនដែលធ្វើខុសពីមុនអ្នកនឹងមិនដែលដឹងអ្វីដែលត្រូវនោះទេ ដូច្នេះធ្វើឱ្យល្អជាងមុនគឺគ្រប់គ្រាន់ហើយ។

ជារួមមក ការប្រើប្រាស់នូវពាក្យពេចន៍លើកទឹកចិត្តខ្លួនឯង គឺជាចំណែកមួយដែលអាចជួយអ្នកឱ្យមានថាមពលនៅពេលដែលស្ថិតក្នុងស្ថានភាពដុនដាប ដែលពេលខ្លះពិបាកនៅក្នុងការស្វែងរកអ្នកយល់ចិត្ត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...