សុខភាពផ្លូវចិត្ត ជាផ្នែកមួយដ៏សំខាន់របស់ពិភពលោក

សុខភាពផ្លូវចិត្តល្អ គឺជាមូលដ្ឋានគ្រឹះសម្រាប់សុខភាព និងសុខុមាលភាពទូទៅរបស់ពិភពលោក។ នេះ​ជា​ទស្សនៈ​របស់​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក។

ខាងក្រោមនេះ គឺជាហេតុផល៥យ៉ាង​ដែលបង្ហាញថា សុខភាពផ្លូវចិត្តដើរតួរនាទីយ៉ាងសំខាន់សម្រាប់ពិភពលោក៖

. តើអ្នកណាដែលប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត?

ជំងឺផ្លូវចិត្តអាចប៉ះពាល់ដល់នរណាម្នាក់គ្រប់ពេលវេលាក្នុងជីវិតរបស់ពួកគេ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មនុស្សនៅក្នុងតំបន់មានជម្លោះ និងអ្នកដែលទទួលរងការរំលោភបំពានផ្លូវកាយ ឬផ្លូវចិត្តគឺងាយរងគ្រោះបំផុត។

មនុស្សជាង ២៦៤ លាននាក់គ្រប់វ័យទទួលរងពីជំងឺធ្លាក់ទឹកចិត្ត ដែលជាមូលហេតុចម្បងនៃពិការភាព និងជាអ្នករួមចំណែកឈានមុខគេដល់បន្ទុកទាំងមូលនៃជំងឺទូទៅ។ ស្ត្រីច្រើនជាងបុរសទទួលរងពីជំងឺធ្លាក់ទឹកចិត្ត ដែលវាជារឿងអាក្រក់បំផុតអាចនាំឱ្យធ្វើអត្តឃាត។

បញ្ហានោះដោយសារតែការគ្រប់គ្រងគំនិត អារម្មណ៍ អាកប្បកិរិយា និងអន្តរកម្មខ្លួនឯងផ្ទាល់ជាមួយអ្នកដទៃដែលមានឥទ្ធិពលទៅលើសុខភាពផ្លូវចិត្ត និងការវិវត្តទៅជាជំងឺផ្លូវចិត្ត ។ កត្តាសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថានដើរតួនាទីយ៉ាងសំខាន់ដូចគ្នា ខណៈដែលភាពតានតឹង ហ្សែន និងអាហារូបត្ថម្ភក៏អាចរួមចំណែកផងដែរ។

. តើគេធ្វើរោគវិនិច្ឆ័យដោយរបៀបណា?

៨៥% នៃអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមមិនបានទទួលការព្យាបាលនោះទេ ដោយសារតែការខ្វះខាតអ្នកជំនាញថែទាំសុខភាពដោយសារតែការខ្វះការបណ្តុះបណ្តាល។ លើសពីនេះផងដែរ មនុស្សមួយចំនួនមិនបានធ្វើរោគវិនិច្ឆ័យ ឬត្រូវបានគេធ្វើរោគវិនិច្ឆ័យខុស និងចេញវេជ្ជបញ្ជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តដែលពួកគេមិនត្រូវការ។

វេជ្ជបណ្ឌិត Bernadka Dubicka បានសរសេរនៅក្នុងគេហទំព័រ Mental Health Today ថា មានការធ្វើតេស្តរូបវិនិច្ឆ័យតាមប្រព័ន្ធអ៊ីនធើណែត ប៉ុន្តែមិនមានការធ្វើរោគវិច្ជ័យណាច្បាស់លាស់ជាងការពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យជំនាញនោះទេ។

. តើធ្វើដូចម្ដេចជាមួយការព្យាបាល និងការការពារ?

ស្ថានភាពសុខភាពផ្លូវចិត្តកំពុងកើនឡើងនៅទូទាំងពិភពលោក។ លក្ខខណ្ឌជាច្រើនត្រូវបានព្យាបាលប្រកបដោយប្រសិទ្ធភាពក្នុងតម្លៃទាប នេះបើយោងតាមអង្គការសុខភាពពិភពលោក។ ការគាំទ្រកុមារមានសារៈសំខាន់ជាពិសេសក្នុងការបង្ការកុំឱ្យកើតមានបញ្ហាផ្លូវចិត្ត ហើយពាក់កណ្តាលនៃបញ្ហាសុខភាពផ្លូវចិត្តទាំងអស់ចាប់ផ្តើមមុនអាយុ ១៤ ឆ្នាំ។ នៅក្នុងនោះដែរ ប្រហែលមួយភាគប្រាំនៃកុមារ និងក្មេងជំទង់ទាំងអស់ទទួលរងពីស្ថានភាពសុខភាពផ្លូវចិត្ត។ នេះគឺជាការបញ្ជាក់ទិន្នន័យរបស់អង្គការសុខភាពពិភពលោក។

សរុបមក ត្រូវ​បង្កើនឱ្យមានការយល់ដឹងអំពីសុខភាពផ្លូវចិត្ត រហូតដល់ការបង្កើនលទ្ធភាពទទួលបានការថែទាំប្រកបដោយគុណភាព និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។

. តើវាមានផលប៉ះពាល់អ្វីខ្លះ?

មនុស្សស្ទើរតែ ៨00 000 នាក់បានសម្លាប់ខ្លួនជារៀងរាល់ឆ្នាំ ហើយការធ្វើអត្តឃាតគឺជាមូលហេតុធំបំផុតទីពីរនៃការស្លាប់ក្នុងចំណោមមនុស្សដែលមានអាយុពី ១៥ ទៅ ២៩ ឆ្នាំនៅទូទាំងពិភពលោក។

នៅសហរដ្ឋអាមេរិក ២00លានថ្ងៃនៃពេលវេលាធ្វើការត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំដោយសារជំងឺធ្លាក់ទឹកចិត្ត។ ចំណែកឯនៅក្នុងចក្រភពអង់គ្លេស ភាពតានតឹង ការធ្លាក់ទឹកចិត្ត ឬការថប់អារម្មណ៍មានចំនួន ៤៤% នៃករណីសុខភាពដែលទាក់ទងនឹងការងារ និង ៥៤% នៃថ្ងៃធ្វើការទាំងអស់បានបាត់បង់ដោយសារតែសុខភាពមិនល្អ។ ការស្រាវជ្រាវសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកបានប៉ាន់ប្រមាណថា ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០៣០ ជំងឺផ្លូវចិត្តនឹងធ្វើ​ឱ្យ​បាត់បង់ប្រាក់​ប្រមាណ ១៦ពាន់ពាន់លានដុល្លារ នៃទិន្នផលសេដ្ឋកិច្ចទូទាំងពិភពលោក។

. តើមនុស្សទាំងអស់គ្នាត្រូវធ្វើដូចម្ដេច?

វឌ្ឍនភាពនៃផែនការសកម្មភាពសុខភាពផ្លូវចិត្តឆ្នាំ ២០១៣-២០២០ របស់អង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យមានសេវាថែទាំសុខភាពផ្លូវចិត្ត និងការថែទាំសង្គមដ៏ទូលំទូលាយដែលត្រូវបានផ្តល់ជូនដល់សហគមន៍ គឺនៅមានភាពមិនស្មើគ្នា ហើយថ្មីៗនេះអង្គការសុខភាពពិភពលោក​បានពន្យារពេលដល់ឆ្នាំ ២០៣០ ។

របាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក A Global Framework for Youth Mental Health និយាយថា៖ “ពន្លកបៃតងនៃធនធានមនុស្សកំពុងលូតលាស់ផ្អែកលើសុខភាពផ្លូវចិត្ត” ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍន៍ដែលមានគំរូនៃការថែទាំ និងបង្ហាញផ្លូវល្អដល់ពួកគេ។

ប្រភព៖ weforum


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...