ឯកឧត្តម ហឿន សំនៀង៖ គន្លឹះ ៤ចំណុចជួយឱ្យយុវជនចេះកំណត់គោលដៅជីវិតល្អប្រសើរ

ភ្នំពេញ – យុវជនចេះស្គាល់ខ្លួនឯង មានចំណេះដឹងទូលំទូលាយ ចេះធ្វើផែនការអាទិភាពផ្ទាល់ខ្លួន និងអនុវត្តផែកការសកម្មភាពឱ្យបានល្អប្រសើរ ជា​គន្លឹះ​ជួយ​ឱ្យ​ជីវិ​ត​មាន​គោល​​ដៅ​កាន់ច្បាស់លាស់ ព្រមទាំងរៀបចំអនាគតបានត្រឹមត្រូវ ។ ប្រសិនបើខ្វះធាតុផ្សំទាំងបួននេះ នោះការអភិវឌ្ឍសមត្ថភាពរបស់យុវជននឹងយឺតយ៉ាវ មិ​ន​អាច​ជម្នះ​ឧបសគ្គ និងគ្មានចក្ខុវិស័យច្បាស់លាស់​ក្នុងដំណើរជីវិតឡើយ ។ នេះជាការលើឡើងរបស់ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធា​រ​ណ​​ការ និងដឹកជញ្ជូន នៅក្នុងសិក្ខាសាលាស្តីពីការតម្រង់ទិសជំនាញសិក្សានិងការងារ កាលពីថ្ងៃសៅរ៍កន្លងទៅ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (ZOOM) ។  

ទី១. ការស្គាល់ខ្លួនឯង ៖ មនុស្សដែលមិនស្គាល់ខ្លួនឯង តែងមានភាពច្របូកច្របល់ វង្វេងនៅក្នុងសង្គម ស្មុកស្មាញគ្រប់​រឿងរ៉ាវ ឬព្រឹត្ដិការណ៍ ព្រមទាំងមាន​ទំនោរតានមិត្តភក្ដិនិងសង្គមអូសទា​ញ​ ។ ទន្ទឹមគ្នានេះ ការស្គាល់ខ្លួនឯងធ្វើឱ្យយុវជនស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ដឹងពីសមត្ថភាព សុខភាព កម្លាំង ចំណេះ ជំនាញ ធនធាន លទ្ធភាព ទម្លាប់ និងរបៀបរស់នៅរបស់ខ្លួន ។ ស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង នឹងធ្វើឱ្យយុវជន​មិនងាយចាញ់ការអូសទាញ ឬឥទ្ធិពលរបស់អ្នកដទៃឡើយ។ ដោយឡែក ការស្គាល់ពីសមត្ថភាព លទ្ធភាព ធនធាន និងទីតាំងដែលខ្លួនកំពុងឈរ អាចជួយឱ្យយុវជន​មិនភ្លើតភ្លើនតាមសង្គ​ម ​សម្ភារៈនិយម និងអាចជួយយុវជនឱ្យសម្រួចគោលដៅអនាគតបានល្អ​ ។

“យើងត្រូវស្គាល់ពីអត្តចរិត សេចក្ដីល្អ និងចំណុចខ្វះខាតរបស់ខ្លួន ដើម្បីកែសម្រួលខ្លួនឯងឱ្យប្រសើរឡើង ព្រោះមនុស្សម្នាក់កើតមកមិនល្អឥតខ្ជោះនោះទេ     ហេតុនេះហើយ យើងត្រូវដឹងចំណុចណាដែលខ្លួនឯងត្រូវកែ ត្រូវថែរក្សា និងត្រូវអភិវឌ្ឍបន្ថែម” ឯកឧត្តម ហឿន សំនៀង ។

ទី២. ចំណេះដឹងទូលំទូលាយ៖ ចំណេះដឹងបែងចែកជាពីរ គឺចំណេះដឹងមូលដ្ឋាន និងចំណេះដឹងសង្គម ។ ចំណេះដឹងមូលដ្ឋាននៅថ្នាក់វិទ្យាល័យមានសារៈសំខាន់បំផុតដែលជាគ្រឹះមូលដ្ឋាននៃចំណេះដឹង ។ លើសពីនេះ ត្រូវមានចំណេះដឹងអំពីសង្គមឱ្យបានទូលំទូលាយ ដឹងពីរចនាសម្ព័ន្ធនៃសង្គមដែលពាក់ព័ន្ធ របៀបធ្វើការងា​រ​នៅក្នុងសង្គម របៀបទំនាក់ទំនងក្នុង​សង្គម ស្ថាប័នទ្រទ្រង់សង្គម ដែលសិក្សានុសិស្សត្រូវសិក្សាស្វែងយល់ ។ ចំណេះដឹងពីសង្គមនេះ បែងចែកជាពីរ គឺសង្គមក្នុងវិស័យឯកជន និងសង្គមក្នុងវិស័យសាធារណៈ ។ យល់ពីសង្គមច្បាស់ជួយឱ្យយុវជន​អាចកំណត់គោលដៅការងារ អាចធ្វើការនៅក្នុងស្ថាប័នរដ្ឋ ឬស្ថាប័នការងារ​ឯកជនសាកសមនឹងចំណង់ចំណូលចិត្ដរបស់ខ្លួន ។

ទី៣. ចេះរៀបចំធ្វើផែនការអាទិភាព​ ៖ សិស្សានុសិស្សនៅថ្នាក់វិទ្យាល័យត្រូវកំណត់អាទិភាព ដោយកំណត់យកឆ្នាំ២០២១ នឹងខិតខំរៀនឱ្យខ្លាំង ប្រឡងឱ្យជាប់លើមុខវិជ្ជាដែលធ្លាប់ខ្សោយពីមុនមក ។ បន្ទាប់មកនៅឆ្នាំ២០២២ ត្រូវខិតខំអភិវឌ្ឍខ្លួនឱ្យក្លាយជាសិស្សឆ្នើមនៅក្នុងសាលា ។ មនុស្សម្នាក់ៗត្រូវចេះដាក់ផែនការអាទិភាពទៅតាមទីតាំងដែលខ្លួនកំពុងធ្វើបច្ចុប្បន្ន ។

ទី៤. អនុវត្ដផែនការ៖ បន្ទាប់ពីមានផែនការអាទិភាព យុវជនត្រូវអនុវត្តតាមជំហាននីមួយៗឱ្យបានល្អ បើទោះមានគោលដៅច្រើនប៉ុណ្ណាក៏ដោយ សុទ្ធតែចាប់ផ្ដើមពីជំហានត្រឹមត្រូវទីមួយ​ទៅ ។ លើសពីនេះ ការកំណត់គោលដៅ និងអនុវត្តគោលដៅបានត្រឹមត្រូវ នឹងជួយឱ្យគោលដៅដែលបានកំណត់ ឆាប់សម្រេចបានលទ្ធផលល្អប្រសើរ ។ ជាពិសេសត្រូវហ៊ានទទួលខុសត្រូវចំពោះទង្វើ និងសកម្មភាពរបស់ខ្លួនដែលបានប្រព្រឹត្តិ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាប្រកាសជ្រើសរើសនិស្សិតសិក្សាអាហា​រូបករណ៍​១០០%​ចំនួន៨០​កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(រាជធានីភ្នំពេញ)ប្រកាសជ្រើសរើសនិស្សិតចូលថ្នាក់ឆ្នាំសិក្សាមូលដ្ឋានកម្រិតវិស្វករចំនួន១៣០០កន្លែងក្នុងនោះក៏មានផ្ដល់....