ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា ២០២១នេះ សាកលវិទ្យាល័យវៀតណាម-ជប៉ុន (Vietnam Japan University) នៅទីក្រុងហាណូយ ប្រទេសវៀតណាមផ្ដល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតដល់និស្សិតដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅវៀតណាម និងនិស្សិតអន្តរជាតិ រួមមានកម្ពុជាសរុបចំនួន១២០ នាក់។
អាហារូបករណ៍ពេញលេញ ចំនួន ១១កន្លែងនឹងត្រូវផ្ដល់ឱ្យនិស្សិតដែលមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ អាហារូបករណ៍នេះ រួមបញ្ចូលថ្លៃសាលា ចំណាយប្រចាំខែ ការចុះកម្មសិក្សានៅប្រទេសជប៉ុន និងការចំណាយផ្សេងៗទៀត។
ចាប់ផ្ដើមទទួលពាក្យលើកទី០២ នៅថ្ងៃទី១៨ ខែមិថុនា និងលើកទី៣ នៅថ្ងៃទី៣០ ខែកក្កដា ដោយបេក្ខជនដែលបានឆ្លងកាត់វគ្គជម្រុះ នឹងត្រូវឆ្លងចូលវគ្គសម្ភាស នៅថ្ងៃទី២៦ -២៧ ខែមិថុនា សម្រាប់អ្នកដាក់ពាក្យជុំទី២ និងថ្ងៃ០៧-០៨ ខែសីហា សម្រាប់អ្នកដាក់ពាក្យជុំទី៣។ ចំពោះការបើកបវេសនកាល នឹងធ្វើឡើងនៅខែកញ្ញា។
តាមរយៈអាហារូបករណ៍នេះនិស្សិតអាចជ្រើសរើសជំនាញសិក្សាចំនួន០៨ រួមមាន ការសិក្សាពីបម្រែបម្រួលអាកាសធាតុនិងការអភិវឌ្ឍ, រដ្ឋបាលធុរកិច្ច, គោលនយោបាយសាធារណៈ, ភាពជាអ្នកដឹកនាំ, វិស្វកម្មបរិស្ថាន, វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ, ការសិក្សាពីតំបន់, និងបច្ចេកវិទ្យាណាណូ។
ចំពោះលក្ខខ័ណ្ឌដាក់ពាក្យអាចមានភាពខុសគ្នាទៅតាមកម្មវិធីឬមុខជំនាញសិក្សាដែលនិស្សិតបានជ្រើសរើស។ បេក្ខជនជានិស្សិតកម្ពុជាអាចបំពេញពាក្យស្នើសុំ រួចផ្ញើទៅកាន់អ៊ីមែល [email protected] ។ ចំពោះព័ត៌មានបន្ថែមចូលទៅកាន់គេហទំព័រដើម http://admission.vju.ac.vn/en/masters-program/៕
ជីវប្រវត្តិ: កញ្ញា សៅ សុធារ៉ា កំពុងសិក្សាផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាធ្លាប់ជាអ្នកសរសេរអត្ថបទជាភាសាខ្មែរ និងបកប្រែឲ្យស្ថាប័នឯកជនមួយកន្លែង។ បច្ចុប្បន្ន សុធារ៉ា ជាអ្នកយកការព័ត៌មានអប់រំឲ្យសារព័ត៌មាន AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧គន្លឹះគ្រប់គ្រងពេល ២៤ម៉ោងផ្ទាល់ខ្លួនបានត្រឹមត្រូវ បញ្ជៀសទំនាស់និងបង្កើនគុណភាពជីវិត
បទយកការណ៍, ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ
• 15/12/2023
មនុស្សមានទំនាស់ពីរប្រភេទ គឺទំនាស់ក្នុងខ្លួន និងទំនាស់ក្រៅខ្លួន ។ ទំនាស់ក្នុងខ្លួនជាអាកប្បកិរិយាទាស់ទែងនឹងឥរិយាបថ ...
មាតិកាលើប្រព័ន្ធបណ្តាញសង្គមជះឥទ្ធិពលដល់ការអប់រំកុមារ និងយុវជន
បទយកការណ៍, ព័ត៌មានជាតិ និងអន្តរជាតិ
• 15/09/2023
ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) កំពុងក្លាយជាមធ្យោបាយផ្តល់និងទទួលព័ត៌មាន ព្រមទាំងផ្តល់ការកម្សាន្តដ៏ពេញនិយមនាពេលបច្ចុប្បន្ន ។ ប្រព័ន្ធផ្សព្វផ្សាយសង្គមមានសម្បូរបែប .....
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/07/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េពីកម្មវិធីអាហារូបករណ៍ KDI 2024 Spring ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់មន្ត្រីរាជការកម្ពុជាទាំងពីរភេទ និងសាធារណជន ។
អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/01/2023
កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បានប្រកាសផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...
អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2023
ឱកាសទទួលបានអាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...