សម្ភារៈនិយមមិនអាចកំណត់សុភមង្គលរបស់យុវវ័យបានទាំងស្រុងនោះទេ

ភ្នំពេញ៖ ខណៈ​ប្រទេសកម្ពុជាកំពុងតែ​មានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ បើ​យើងងាកមកមើលសកម្មភាព ឬសម្ភារៈដែលយុវវ័យកម្ពុជាកំពុងតែប្រើប្រាស់នាពេលបច្ចុប្បន្ននេះ គឺហាក់មិនចាញ់យុវវ័យនៅក្នុងប្រទេសជឿនលឿនប៉ុន្មាននោះទេ ដូចជាទូរសព្ទ​ដៃ​ទំនើប​ៗ រថយន្ត​សេរី​ថ្មី សំលៀកបំពាក់ថ្លៃៗ ។ តើការប្រើប្រាស់សម្ភាៈនិយមទាំងនោះ វាពិតជាអាចកំណត់សុភមង្គលរបស់យុវវ័យបានដែរ រឺទេ?

កញ្ញា ពៅ ស្រីនិច្ច ជានិស្សិតឆ្នាំទីបី នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖

“សម្ភាៈនិយមមិនមែនជាវត្ថុដែលកំណត់សុភមង្គលរបស់ខ្ញុំនោះទេ! ដូចជាទូរស័ព្ទទំនើបអ៊ីចឹងយើងអាចប្រើប្រាស់ទូរស័ព្ទធម្មតាក៏បានដែរ។ សុភមង្គលគឺជារឿងសំខាន់ ប៉ុន្តែអ្វីដែលសំខាន់គឺជាជីវិតរស់នៅមិនពឹងលើសម្ភារៈទាំងនោះ ព្រោះសម្ភារៈទាំងនោះអាចរកបានគ្រប់ពេល”

ស្រីនិច្ច បន្ថែមថា វាអាចជាផ្នែកមួយជួយសន្សំសំចៃបានច្រើនសម្រាប់តម្រូវការចាំបា​ច់ផ្សេងទៀត ហើយបើគិតទៅស្ថិតនៅក្នុងភាពជាយុវវ័យ ការគ្រប់គ្រង់ការចំណាយក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ពីព្រោះបើយុវវ័យចេះតែចំណាយលើសពីសមត្ថភាព គឺអាចនាំផលពិបាកនាពេលក្រោយ។

មិនខុសគ្នាពី ស្រីនិច្ច ប៉ុន្មានដែរ កញ្ញា សេង សូលីដែត ដែលជាសហស្ថានិប ដុះស្លាប បានលើកឡើងថា សម្ភារៈនិយម គឺគ្រាន់តែជារបស់ក្រៅខ្លួន យុវវ័យអាចប្រើប្រាស់វាក្នុងផ្លូវណាដែលល្អ ដោយការទទួលបានចំណេះដឹងអំពីវាជាដើម។ កុំព្យូទ័រថ្លៃ និងទូរស័ព្ទដៃឆ្លាតវៃ វាមិនអាចកំណត់ក្ដីសុខពិតប្រាដកនោះទេ ប៉ុន្តែអាចប្រើប្រាស់វាដើម្បីពង្រីកសមត្ថភាពរបស់យុវវ័យបាន។

សូលីដែត បន្ថែមថា ការរៀនសូត្រ ការប្រកបការងារ និងការស្រាវជ្រាវនៅក្នុងសម័យនេះ វាត្រូវការបច្ចេកវិទ្យាច្រើន ដូចច្នេះយុវវ័យគួរតែប្រើប្រាស់វានៅក្នុងភាពវិជ្ជមាន។ យុវវ័យអាចប្រើប្រាស់សម្ភារៈនិយមបានដើម្បីទាញយកផលប្រយោជន៍អំពីវាច្រើន។

អ្នកស្រី ប៉ែន បុប្ផា អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពល បានមានប្រសាសន៍ថា ធម្មតាយុវវ័យមួយចំនួនតាមគ្នា កាលណាពេលឃើញមិត្តភក្តិប្រើសម្ភារៈនិយមទំនើប ខ្លួនឯងចេះតែចង់ប្រើប្រាស់តាមដែរ ប៉ុន្តែយុវវ័យខ្លះស្គាល់អំពីខ្លួន​ឯងច្បាស់ យុវវ័យដឹងអំពីស្ថានភាពខ្លួនឯង ពួកគេដឹងថា ជីវីភាពគ្រួសាររបស់ខ្លួនឯងយ៉ាងណា ដូច្នេះការចង់បានទាមទារដូចគេ ពួកគាត់អាចទប់អារម្មណ៍ខ្លួនឯងបាន។

“បើយុវវ័យមិនចេះគិតពិចារណដិតដល់ និងចេះតែចង់បានអ្វីលើសពីសមត្ថភាពដែលខ្លួនឯងមាន វាអាចនាំឱ្យមានទុក្ខលំបាកដល់ខ្លួន​ឯង និងក្រុមគ្រួសារ! យុវវ័យមួយចំនួនចង់ទទួលបានភាពហ៊ឺហារ មិនឆាប់ពួកគាត់អាចនឹងមានវិប្បតិ្តផ្លូវចិត្តទៀតផង”

អ្នកស្រី ប៉ែន បុប្ផា

អគ្គនាយិកាក្រុមហ៊ុនឫទ្ធិពលរូបនេះ បានផ្តល់យោបល់ថា យុវវ័យគួរត្រូវមានចំណេះដឹងហិរញ្ញវត្ថុ, នៅពេលដែលពួកគាត់ស្គាល់លុយភ្លាម ឪពុកម្ដាយគួរបង្រៀន ផ្ដល់ការណែនាំ និងដំបូន្នាន អំពីការប្រើប្រាស់សម្ភារៈដែលវាចាំបាច់ ដែលនេះគឺជារឿងដែលល្អសម្រាប់យុវវ័យ។ នៅពេលដែលអាណាព្យាបាលបានបង្រៀនកូនៗរបស់ខ្លួនអំពីការទុកដាក់ហិរញ្ញវត្ថុត្រឹមត្រូវ ហេតុនេះពួកគេវិវត្តន៍ដល់វ័យជំទង់ គេអាចគេចផុតពីវិប្បត្តិរត់តាមសម្ភារៈនិយម តាមរយៈទំនោររបស់សង្គម។

មានន័យថា នៅពេលដែលយុវវ័យយល់អំពីរឿងនោះ ពួកគេអាចទប់អារម្មណ៍ ចេះកំណត់ និងចេះចាត់ចែងនូវអ្វីដែលជាចំណង់ អ្វីដែលជាតម្រូវការពិតប្រាកដ និងអាចដឹងច្បាស់ថា រាល់ថ្ងៃខ្លួនឯងទទួលខុសត្រូវរឿងអ្វីខ្លះ។ នៅពេលដែលយុវវ័យចេះមានការអត់ធ្មត់ជាមួយសម្ភារៈនិយម និងធ្វើតាមតម្រូវការចាំបាច់របស់ខ្លួនឯង អាចនាំឱ្យទទួលបានសេចក្ដីសុខពិតប្រាកដ មិនមែនសេខក្ដីសុខក្រៅខ្លួននោះទេ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...