គណិតវិទ្យាមិនមែនជាមុខវិជ្ជា​លំបាក ប៉ុន្តែទាមទារពេលវេលាអនុវត្តឱ្យបានច្រើន

ភ្នំពេញ៖ កន្លងទៅសិស្សានុសិស្សមួយចំនួនតែងយល់ថា មុខវិជ្ជាគណិតវិទ្យាលំបាកនិងស្មុគស្មាញក្នុងការសិក្សា។ ការយល់ឃើញនេះក្លាយជាចំណុចរារែកចិត្តក្នុងការជ្រើសរើសមុខវិជ្ជាគណិតវិទ្យាដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។ សម្រាប់និស្សិតដែលបានបន្តការសិក្សាមុខវិជ្ជានេះនៅសាកលវិទ្យាល័យ យល់ថា គណិតវិទ្យាមិនមែនជាមុខវិជ្ជាលំបាករៀននោះទេ ប៉ុន្តែទាម​ទារ​ពេលវេលា​អនុវត្ត​លំហាត់ឱ្យបានច្រើន។

កញ្ញា ពេញ ស្រីណាក់ និស្សិតកំពុងសិក្សាមុខវិជ្ជាគណិតវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាននិយាយថា៖

“ចំណង់ចំណូលចិត្តធ្វើលំហាត់គណិតវិទ្យាបានច្រើ​​នតាំងពីរៀននៅថ្នាក់វិទ្យាល័យ ជំរុញចិត្តកញ្ញាឱ្យចាប់យកមុខវិជ្ជាគណិតវិទ្យាសិក្សាបន្តថ្នាក់បរិញ្ញាបត្រ។ មេរៀនសំខាន់ៗក្នុងគណិតវិទ្យាមានលក្ខណៈវិទ្យាសាស្ត្រ សមហេតុផល និងប្រើប្រា​ស់បា​ន​ទូលំទូលាយក្នុងជី​វភា​ពប្រចាំថ្ងៃ។ រៀនគណិតវិទ្យាសំខាន់ហាត់រៀនធ្វើលំហាត់ឱ្យបានច្រើន ធ្វើលំហាត់ជួយឱ្យការគិតស្ទាត់ជំនាញ គិតរហ័ស ចងចាំរូបមន្តបានច្រើន ព្រមទាំងមានភាពវ័យឆ្លាតក្នុង​ការ​គណនា​លេខ”

កញ្ញា ពេញ ស្រីណាក់

ចំណែក កញ្ញា ចក់ ស៊ិនី កំពុងសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏បាននិយាយថា៖

“មុខវិជ្ជាគណិតវិទ្យាពាក់ព័ន្ធគ្រប់វិស័យទាំងអស់នៅក្នុងសង្គម រាប់ទាំងការគណនាចំណូលចំណាយផ្ទាល់ខ្លួននិងនៅតាមស្ថាប័នការងារ ហើយងាយស្រួលរៀនជាងមុខវិជ្ជាផ្សេងៗ។ គណិតវិទ្យាជាមុខវិជ្ជាវិទ្យាសាស្រ្ត ហើយជាមុខវិជ្ជាមូលដ្ឋាននៃការសិក្សាមុខវិជ្ជាដទៃ។ ខ្ញុំស្រឡាញ់មុខវិជ្ជាគណិតវិទ្យា ហើយចង់ធ្វើជាគ្រូបង្រៀនពេលរៀនចប់ ព្រោះមុខវិជ្ជាគណិតជួយសិស្សឱ្យមានចំណេះដឹងទូលាយក្នុងការគណនាលេខ ហើយខ្ញុំជឿថានៅពេលដែលសិស្សស្រឡាញ់នោះនឹងឱ្យតម្លៃមុខវិជ្ជាគណិតវិទ្យាមិនខាន”

កញ្ញា ចក់ ស៊ិនី

សម្រេចចិត្តរៀនបន្តថ្នាក់មហាវិទ្យាល័យជារឿងសំខាន់ព្រោះវាជាការចាប់ផ្ដើមក្ដីស្រមៃដែលយើងបានរំពឹងទុកបន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ។ គណិតវិទ្យាជាមុខវិជ្ជាដែលមិនអាចខ្វះបាន និងត្រូវការប្រើចាំបាច់គ្រប់វ័យ គ្រប់ការងារ និងការប្រាស្រ័យទាក់ទង។

និយាយក្នុងនាមអតីតនិស្សិតសិក្សាមុខវិជ្ជាគណិតវិទ្យា កញ្ញា ជា ស្រីនិច ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រកាលពីឆ្នាំ២០១៨ យល់ថា គណិតវិទ្យាសំខាន់មិនអាចខ្វះបានទាំងជីវភាពរស់នៅ ការសិក្សា ការប្រាស្រ័យទាក់ទងផ្សេងៗ។ ជំនាញសិក្សាដែលសុទ្ធតែមានការពាក់ព័ន្ធជាមួយគណិតវិទ្យា។ កញ្ញាបានបន្ថែមទៀតថា រៀនជំនាញគណិតវិទ្យាមិនមានអ្វីពិបាកទេ ប្រសិនបើអ្នកមានមូលដ្ឋានគ្រឹះខ្លាំងពីថ្នាក់វិទ្យាល័យ។

លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក មានប្រសាសន៍ថា គន្លឹះសិក្សាគណិតវិទ្យាឱ្យបានពូកែ សិស្សត្រូវចេះរៀបចំផែនការសិក្សាឱ្យបានល្អ និងរៀបចំឯកសារមេរៀនតាមលំដាប់លំដោយ រម្លឹកមេរៀនគ្រប់មុខវិជ្ជា រៀនដោះស្រាយលំហាត់ឡើងវិញឱ្យបានច្រើនដង។ ទន្ទឹមគ្នានេះ សិស្សត្រូវរៀនស្រា​វ​ជ្រា​វវិញ្ញាសាឆ្នាំកន្លងទៅយ៉ាងតិចបួនឆ្នាំ ដើម្បីពង្រីកគំនិតឱ្យទូលំទូលាយ និងរៀនបន្ថែមជាមួយលោកគ្រូអ្នកគ្រូតាមរយៈអ៊ីនធឺណេតជាដើម។ 

“សិស្សមួយចំនួនតែងគិតថាគណិតវិទ្យាជាមុខវិជ្ជាពិបាករៀន ពិបាកយកពិន្ទុពេលប្រឡង ប៉ុន្តែការពិតគណិតងាយស្រួលយកពិន្ទុបំផុតពេលប្រឡង ប្រសិនបើសិស្សបានធ្វើលំហាត់ស្រដៀងៗច្រើន។ ទន្ទឹមគ្នានេះ សិស្សត្រូវទន្ទេញឱ្យចេះចាំស្ទាត់រូបមន្តគណិតវិទ្យាព្រោះមុខវិជ្ជានេះត្រូវប្រើរូបមន្តប្រហែល៦០ភាគរយក្នុងពេលប្រឡង” លោក នាង បូ គ្រូបង្រៀនគណិតវិទ្យានៃវិទ្យាល័យបាក់ទូក”

គួរបញ្ជាក់ថា គណិតវិទ្យាជាមុខវិជ្ជាសំខាន់មួយក្នុងការចំណោមមុខវិជ្ជាសំខាន់ៗដែលត្រូវបានគេចាត់បញ្ជូលក្នុងមុខវិជ្ជា STEM និង STEAM ហើយស្ទើតែគ្រប់មុខវិជ្ជាសំខាន់ៗទាំងអស់ក្នុងការសិក្សាដោយការគណនា។ ការសិក្សាទាំងនោះតែងយកគណិតវិទ្យាជាមូលដ្ឋានរកហេតុផល ហើយរាប់ទាំងការងារសាមញ្ញៗមួយចំនួននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…