សុខ សុធារ៉ា សមាធិ

សុខ សុធារ៉ា សមាធិ ជាវិធីសាស្ត្រមួយជួយឱ្យចិត្តស្ងប់ និងទទួលផលច្រើនឥតគណនា

សមាធិជាដំណើរតាំងស៊ប់មាំនៃចិត្ត ការចុះចិត្តស៊ប់ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង ឬអាចនិយាយបានថាដំណើរនឹករំពឹងស្លុងចិត្ត”

នេះបើតាមនិយមន័យ “សមាធិ” ពន្យល់នៅក្នុងវច​នានុ​ក្រមខ្មែរដោយព្រះសង្ឃរាជ ជួន ណាត ។ បច្ចុប្បន្នការបដិបត្តិសមាធិ បានក្លាយជាវិធីសាស្ត្រមួយជួយជំរុញបង្កើតថាមពលចិត្តមនុស្សឱ្យរឹងមាំ បង្កើនប្រសិទ្ធភាពនៃការគិត និងធ្វើឱ្យគុណភាពជីវិតកា​ន់តែ​ប្រសើរ។ បដិបត្តិសមាធិមិនប្រកាន់ភាពជាអ្នកបួស វ័យក្មេងឬចាស់ ភេទស្ត្រីឬបុរសឡើយ គ្រប់គ្នាសុទ្ធតែអាចនិងធ្វើបាននៅគ្រប់ទីកន្លែង។ ការបដិបត្តិសមាធិម្តងហើយម្តងទៀត នោះនឹងក្លាយជាទម្លា​ប់​ដ៏ក្នុងជីវភាពនៅរស់ប្រចាំថ្ងៃ។

កញ្ញា សុខ សុធារ៉ា ជាអ្នកបដិបត្តិសមាធិម្នាក់យល់ថា សមាធិជាវិធីសាស្ត្រមួយដែលជួយឱ្យចិត្តស្ងប់ រាងកាយមានថាមពលពេញលេញ និងជម្រះរាល់មន្ទិលសៅហ្មងទាំងពួង ដោយសារធម្មជាតិរបស់ចិត្តដែលញាប់ញ័រ។

“ពេលបដិបត្តិសមាធិ ខ្ញុំរកឃើញរបកគំហើញខ្លួនឯងទាំងការអភិវឌ្ឍន៍ស្មារតី ចិត្ត គំនិត និងបញ្ញា ពេលហ្នឹងទទួលបានសុខុមាលភាពសុខភាពផ្លូវចិត្ត ផ្លូវកាយ និងគុណភាពជីវិតពេញបរិបូរណ៍”

អ្នកបដិបត្តិសមាធិរូបនេះ ពណ៌នាពន្យល់បន្តថា

“តាមរយៈសមាធិជួយឱ្យខ្ញុំផ្តោតអារម្មណ៍ធ្វើការងារបានល្អ និងមានប្រសិទ្ធភាព ពេលខ្លះយើងមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការងារ មានទំនាក់ទំនងល្អជាមួយក្រុមការងារ ដោយសារចិត្តស្ងប់ អារម្មណ៍ល្អ…”

កញ្ញា សុខ សុធារ៉ា កំពុងបដិបត្តិសមាធិ
កញ្ញា សុខ សុធារ៉ា កំពុងបដិបត្តិសមាធិ

សុធារ៉ា ចាប់ផ្តើមសមាធិដំបូងនៅរវាងឆ្នាំ 2018 បន្ទាប់ពីបានឃើញបងស្រីជីដូនមួយបង្ហោះរូបភាពអង្គុយសមាធិនៅលើបណ្តាញសង្គម។ រៀនសមាធិផង ស្វែងរកព័ត៌មានបន្ថែមពីគុណសម្បត្តិនៃការធ្វើសមាធិផង ទាំងនេះជាមូលហេតុចម្បងដែលជំរុញឱ្យសុធារ៉ាសម្រេចលទ្ធផលសមាធិបានលឿនរហ័ស។ សុធារ៉ា បានរៀបរាប់ថា សមាធិបានបង្រៀនឱ្យចិត្តព្រមរស់រានមានជីវិតក្នុងពេលបច្ចុប្បន្ន​តាមរយៈសតិរលឹកដឹងទាន់លំហូរដកដង្ហើមចេញចូលក្នុងកាយ បំបាត់ភាពភ័យខ្លាច ហើយបោះបង់រឿងរ៉ាវអវិជ្ជមានទាំងបច្ចុប្បន្ននិងអនាគត។

កញ្ញា សុខ សុធារ៉ា បច្ចុប្ប​ន្នជាបុគ្គលិកបម្រើការងារក្រុមហ៊ុនឯកជនមួយ នៅរាជធានីភ្នំពេញ។ រយៈពេលបីឆ្នាំកន្លងទៅក្នុងបទពិសោធសមាធិ សុធារ៉ា ចំណាយពេលកន្លះម៉ោង ទៅមួយម៉ោងរៀងរាល់ថ្ងៃនៅពេលព្រឹក ដើម្បីបដិបត្តិសមាធិមុនពេលចេញទៅប្រាស្រ័យការងារខាងក្រៅ។

“ពេលព្រឹកធ្វើសមាធិម្តង… មុនពេលចូលគេងយើងគួរតែសមាធិម្តងទៀត ដើម្បីដុសខាត់សម្អាតចិត្ត ឬអារម្មណ៍មិនល្អដែលតោងជាប់នៅពេលថ្ងៃ ហើយដំណេកក៏លង់លក់ស្រួល។ ដើម្បីសមាធិជោគជ័យយើងគួរតែហ្វឹកហាត់ចម្រើនសតិរឿយៗ តាមរយៈឥរិយាបថទាំងបួន រួមមានដេក ដើរ ឈរ អង្គុយ ដោយរលឹកដឹងតាមខ្យល់ដកដង្ហើមចេញចូលក្នុងកាយ”

សូមបញ្ជាក់ថា សមាធិមានឥទ្ធិពលមកពីព្រះពុទ្ធសាសនា។ ការសមាធិនេះ មានការគាំទ្រច្រើនពីអ្នកវេជ្ជសាស្ត្រនិង​​វិទ្យាសាស្ត្រ ដោយសារមាន​គុណប្រយោជន៍​សម្រាប់​សុខភាព។ ការធ្វើសមាធិបានល្អ អាច​ពន្យា​ភាព​ចាស់ទ្រុឌទ្រោម​នៃ​ខួរក្បាល និង​ជួយ​ឱ្យ​ខួរក្បាល​មាន​សមត្ថភាពកាន់តែ​ប្រសើរ​ឡើង កាត់​បន្ថយ​អារម្មណ៍តានតឹងឬ​ស្ត្រេស និង​សម្រួល​ដំណេកបានយ៉ាងល្អ។

“សមាធិបានលទ្ធផលល្អប្រសើរ ទាមទារឱ្យបុគ្គលអនុវត្តសមាធិដោយសេចក្តីព្យាយាម អត់ធ្មត់ នោះនឹងជំរុញឱ្យសមាធិមានកម្លាំង ព្រមទាំងជោគជ័យក្នុងកិច្ចប្រតិបត្តិ”

កញ្ញា សុខ សុធារ៉ា

ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..