អ្នកជំនាញប្រឹក្សាសុខភាពផ្លូវចិត្ត៖ អំឡុងពេលរាតត្បាតកូវីដ-១៩ យុវជនគួរថែទាំសុខភាពផ្លូវចិត្តឱ្យរឹងមាំ

ភ្នំពេញ៖ ដំណាក់កាលនៃការរីករាលដាលនៃជម្ងឺផ្លូវដង្ហើមកូវីដ-១៩ នៅក្នុងសហគមន៍ អ្នកជំនាញប្រឹក្សាសុខភាពផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បាន​ឱ្យ​ដឹង​ថា បញ្ហាផ្លូវចិត្ត ឬសម្ពាធផ្លូវចិត្តអាចនឹងកើតឡើងទៅលើមនុស្សគ្រប់វ័យ គ្រប់ពេលវេលា ហើយកំពុងកើតមានខ្លាំងលើមនុស្សវ័យជំទង់​។ ការយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តអំឡុងពេលកូវីដ-១៩ សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជាមិន​គួរ​មើល​រំលង​​។

លោក ប៊ុន លឹមហ៊ួរ អ្នកជំនាញប្រឹក្សាសុខភាពផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ មានប្រសាសន៍ថា ស្ថានភាពមិនច្បាស់លាស់នៃឥទ្ធិពលរីករាលដាលកូវីដ-១៩ បណ្តាលឱ្យយុវជនងាយនឹងកើតមានបញ្ហាផ្លូវចិត្ត ឬរងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរទៅតាមស្ថានភាពដែលបុគ្គលម្នាក់ៗបានជួបប្រទះ។ លោកថា បញ្ហាសុខភាពផ្លូវចិត្តកើតឡើងនៅពេលយុវជនម្នាក់ប៉ះពាល់អារម្មណ៍នឹងរឿងអ្វីមួយ គិតច្រើន ព្រមទាំងប្រែប្រួលជំនឿ​លើ​ខ្លួនឯងនិងអ្នកដទៃ។ លើសពីនេះយុវជន​កើត​មា​ន​​វិបត្តិផ្លូវចិត្តនឹងអាចប៉ះពាល់​ដល់គុណភាពជីវិតខ្លួនឯង និងគ្រួ​សារ។

អ្នកជំនាញប្រឹក្សាសុខភាពផ្លូវចិត្តរូបនេះ បានបន្តថា ដើម្បីបញ្ជៀស​​វិបត្តិផ្លូវចិត្តក្នុងដំណាក់កាលនៃការរីករាលដាលនៃជម្ងឺផ្លូវដង្ហើមកូវីដ-១៩ យុវជនត្រូវអនុវត្តសកម្មភាពប្រចាំថ្ងៃ ដូចជាទទួលទានអាហារសុខភាព កុំផឹកគ្រឿ​ង​ស្រវឹង ជៀសវាងឆ្ងាយពីគ្រឿងញៀន ត្រូវហាត់ចលនាដង្ហើម ឬការធ្វើសមាធិឱ្យបានទៀតទាត់ ត្រូវហាត់ប្រាណជាប្រចាំ ត្រូវទទួលយកការពិត អានសៀវភៅឬការស្ដាប់ចម្រៀងដែលចូលចិត្ត គេងឱ្យបានគ្រប់គ្រាន់ តាមដានព័ត៌មានពិត ស្ដាប់ឱវាទសាសនាឬជំនឿជួយឱ្យផ្លូវចិត្តរឹងមាំជាដើម។

លោក ប៊ុន លឹមហ៊ួរ អ្នកប្រឹក្សាសុខភាពផ្លូវចិត្ត

“យុវជនត្រូវគិតវិជ្ជមានជានិច្ច ស្វែងរកដំណោះស្រាយជួយខ្លួនឱ្យមានអារម្មណ៍ល្អ និងកុំទាន់គិតទៅរឿងរ៉ាវអនាគតខ្លាំងពេក”

លោក ប៊ុន លឹមហ៊ួរ

លោក ប៊ុន លឹមហ៊ួរ បានបញ្ជាក់បន្តថា ការជួបជជែកជាមួយអ្នកជំនាញសុខភាពផ្លូវចិត្តក៏ជាផ្នែកមួយដ៏សំខាន់ បើសិនយុវជនត្រូវការជំនួយ។ អ្នកជំនាញសុខភាពផ្លូវចិត្តមានវិជ្ជាជីវៈត្រឹមត្រូវអាចប្រឹក្សាយោបល់ពីចម្ងាយជួយដល់យុវជនបានយ៉ាងប្រសើរ។ យុវជនត្រូវក្លាហានជជែកបញ្ហាផ្ទាល់ខ្លួនជាមួយអ្នកជំនាញ ដើម្បីបន្ធូរអារម្មណ៍តានតឹងទាំងនោះ។

សូមជម្រាបជូនថា អាការៈជំងឺផ្លូវចិត្តអាចនឹងកើតឡើង មានដូចជាភ័យខ្លាច ព្រួយបារម្ភ ពិបាកចិត្តឬស្ត្រេស គ្មានកម្លាំង ហត់នឿយ នឿយណាយ វិលវល់ ឆាប់ខឹង មួម៉ៅច្រើន អារម្មណ៍សន្ធប់ ក្រៀមក្រំ មិនរីករាយ គេ​ង​មិនលក់ និងមានអារម្មណ៍ថាមានវិប្បដិសារីជាដើម។ ប្រសិនបើយុវជនមានអារម្មណ៍ថា ពិបាកទ្រាំនឹងបញ្ហាដែលខ្លួនកំពុងជួប អាចទូរស័ព្ទមកកាន់លេខ ០១៧ ២២២ ៣៧២, ០៨៩ ៦៦៦ ៣២៥ និងលេខ ០៩៧ ៩១១១ ៩១៨ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់ មានអ្នកជំនាញនៃអង្គការ TPO រង់ចាំប្រឹក្សាសុខភាពផ្លូវចិត្តជូនដោយឥតគិតថ្លៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...