ក្រុមហ៊ុន Microsoft និងក្រសួងចុះហត្ថលេខាជាមួយក្រសួងប្រៃសណីយ៍លើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជា

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Microsoft អាស៊ីប៉ាស៊ីហ្វិក បានព្រមព្រៀងសហការគ្នាលើកកម្ពស់ការប្រើប្រាស់ឌីជីថលនៅកម្ពុជាក្នុងវិស័យជាច្រើន រួមទាំងការអប់រំលើកម្មវិធីសិក្សា។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងប្រធានផ្នែកហិរញ្ញវត្ថុសំរាប់ក្រុមហ៊ុន Microsoft Singapore លោកស្រី Cairine Haslam បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នេះកាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅទីស្តីការក្រសួង។ 

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវនិងការអភិវឌ្ឍ នវានុវត្តន៍និងសហគ្រិនភាព ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ព្រមទាំងកិច្ចសហការរៀបចំគោលនយោបាយនិងផែនការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា៖

“ក្រុមហ៊ុន Microsoft មានគម្រោងបញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សាមធ្យមសិក្សាទូទៅនិងឧត្តម​សិក្សា​។ ក្រសួងប្រៃសណីយ៍នឹងធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតផែនការលើកកម្ពស់អក្ខរកម្មឌីជីថល”

ឯកឧត្តម ជា វ៉ាន់ដេត

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ នឹងជំរុញឱ្យនិស្សិតពិចារណាជ្រើសរើសរៀនបច្ចេកវិទ្យាឌីជីថល បើទោះពួកគេកំពុងសិក្សាជំនាញផ្សេងទៀតក៏ដោយ ក្នុងគោលបំណងបំពេញចំណេះដឹងជាមូលដ្ឋាននៃការទំនាក់ទំនងនិងព័ត៌មានវិទ្យាឌីជីថល ដើម្បីត្រៀមខ្លួនចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម និងត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មជំនាន់​ទី ៤។

អគ្គលេខាធិការនិងអ្នកនាំពាក្យរបស់ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាន៍ផងដែរថា​៖

“ក្រសួងអប់រំ យុវជន និងកីឡា ស្វាគមន៍កិច្ចសហការវិជ្ជមានពីសំណាក់ក្រសួង-ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់ការអប់រំតាមបែបឌីជីថល ដែលស្របនឹងផែនការយុទ្ធសាស្ត្រវិស័យអប់រំ២០១៩-២០២៣ ដើម្បីឆ្លើយតបនឹងសេដ្ឋកិច្ចឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាល”

ឯកឧត្តម រស់ សុវាចា

ឯកឧត្តម រស់ សុវាចា បានបន្ថែមថា ដំណើរឆ្ពោះទៅឆ្នាំ២០៣០ ក្រសួងអប់រំប្តេជ្ញាសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ស្តីពីការអប់រំ ដោយឈរលើគោលការណ៍ គុណភាព សមធម៌ បរិយាបន្ន ការសិក្សាពេញមួយជីវិត និងទាំងអស់គ្នា។

គួររំលឹកផងដែរថា ទន្ទឹមនឹងការចុះកិច្ចព្រមព្រៀងខាងលើ កាលពីរសៀលថ្ងៃទី១៦ ខែមីនាកន្លងទៅ ប្រៃសណីយ៍និងទូរគមនាគមន៍ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយទៀតរវាងក្រសួងប្រៃសណីយ៍និងក្រុមហ៊ុន Brite Digital ជាតំណាងក្រុមហ៊ុនម៉ៃក្រូសូហ្វប្រចាំកម្ពុជា ដែលមានលោកស្រី LEON Lorida-Sereipheap នាយកគ្រប់គ្រងជាតំណាង។ កិច្ចព្រមព្រៀងនេះ ផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រុមហ៊ុន Brite Digital ក្នុងការអភិវឌ្ឍសូហ្វវែរ “កម្មវិធីវាយអត្ថបទជាអក្សរខ្មែររហ័ស”  (Khmer Fastype Tool) ដើម្បីសម្រួលដល់ការសរសេរអត្ថបទជាភាសាខ្មែរក្នុងសូហ្វវែររដ្ឋបាលរបស់ម៉ៃក្រូសូហ្វ (Microsoft Office)៕


ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

Code for Girls បន្តផ្ដល់ចំណេះដឹងសរសេរកូដនៅសាលារៀនក្នុងខេត្តស្ទឹងត្រែង ជួយសិស្សងាកមកចាប់អារម្មណ៍បច្ចេកវិទ្យា

គម្រោង Code for Girls ដំណើរការដោយកម្មវិធី Generation Future របស់អង្គការយូនីសេហ្វ នៅវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង បានជោគជ័យ ក្រោយពីសិស្សជាច្រើនបានចាប់អារម្មណ៍…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិអប់រំ ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន

វិទ្យាស្ថានជាតិអប់រំ បានសម្រេច​ដាក់បញ្ចូលស្តង់ដាសាលាមធ្យមសិក្សាសាធារណៈគំរូទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ក្នុងគោលបំណងផ្សារភ្ជាប់ការអប់រំគ្រូបង្រៀនទៅនឹងសាលារៀន តាមរយៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ទម្លាប់រស់នៅវិជ្ជមាន ជាចំណែកនាំឱ្យមានសុខភាពល្អ និងអាយុវែង

បច្ចុប្បន្ន ៧០ភាគរយនៃអ្នកស្លាប់ទៅទូទាំងពិភពលោក គឺបណ្ដាលមកពីឥរិយាបថរស់នៅចម្បងចំនួន ៤ សំខាន់ៗ ដូចជា ភាពអសកម្មនៃរាងកាយ របបអាហារមិនល្អ ការប្រើប្រាស់គ្រឿងស្រវឹងលើសកម្រិត និងការជក់បារី។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឧកញ៉ា ប៉ិច បូឡែន ៖ ការចូលរួមរបស់ឪពុកម្តាយជាមួយសាលារៀន ជួយឱ្យកូនៗទទួលបានការអភិវឌ្ឍពេញលេញ

ក្នុងការអប់រំមួយពេញលេញដែលមានគុណភាព គេមិនអាចពឹងផ្អែកតែទៅលើសាលារៀនតែមួយនោះទេ ពោលគឺត្រូវមានការចូលរួមពីផ្នែកពាក់ព័ន្ធ ពិសេសគឺការសហការគ្នារវាងឪពុកម្តាយ សាលារៀន ក៏ដូចជាសហគមន៍…