រដ្ឋមន្ត្រីក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ ជំរុញឱ្យភាគីពាក់ព័ន្ធបង្កើនកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ

ភ្នំពេញ – ការរអប់រំឌីជីថលជាផ្នែកមួយមិនអាចខ្វះបានសម្រាប់សេដ្ឋកិច្ចឌីជីថលនិងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។ ទន្ទឹមនឹងការអប់រំនេះ ការយកចិត្តទុ​ក​​​ដា​ក់​ការពារសុវត្ថិភាពកុមារ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា ក្នុងកម្មវិធីបិទសិក្ខាសាលាស្ដីពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជាកាលពីចុងខែសីហាកន្លងទៅ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការយល់ដឹងអំពីហានិភ័យលើប្រព័ន្ធអនឡាញចំពោះកុមារ ទា​ម​ទារការចូលរួមជាចាំបាច់ពីឪពុកម្តាយ អាណាព្យាបាល គ្រូបង្រៀន ជាពិសេសកុមារតូចៗ ឱ្យយល់ច្បាស់ពីហានីភ័យប្រព័ន្ធអ៊ីនធឺណិត ជៀសផុតពីការបៀត​បៀ​ន និងការរំលោភបំពានតាមអនឡាញ និងអាចស្វែងរកដំណោះស្រាយឆ្លើយតបទៅនឹងហានិភ័យទាំងនេះ ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា ក្រសួងអប់រំ បានរៀបចំការបង្រៀនតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យសិស្សានុសិស្សអាចរៀនបន្តតាមប្រព័ន្ធអ​ន​​ឡាញ ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ ។ លើសពីនេះ ក្រសួងអប់រំបានសហការជាមួយក្រសួង និងដៃគូពាក់ព័ន្ធផ្សេងទៀតបង្កើតកម្មវិធីសម្រាប់សិស្សទាញយកទៅសិក្សាដោយឥតគិតថ្លៃ ។

“យើងត្រូវរួមគ្នាលើកកម្ពស់សុវត្ថិភាពការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតសម្រាប់កុមារ ដើម្បីការពារកុមារពីហានិភ័យតាមប្រព័ន្ធអនឡាញ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ក្នុងអំឡុងនៃបរិបទជំងឺកូវីដ-១៩ សិស្សានុសិស្សចាំបាច់ប្រើប្រាស់អ៊ីនធឺណិត ដើម្បីសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ជាហេតុធ្វើឱ្យកុមារងាយប្រឈមមុខនឹងការបៀតបៀន និងការរំលោភបំពានតាមអនឡាញ ។ ឯកឧត្តមបន្តថា បញ្ហាទាំងនេះ ទាមទារឱ្យមានកិច្ចអន្តរាគមន៍ជាបន្ទាន់គិតគូរយុទ្ធសាស្រ្តវែងឆ្ងាយបន្ថែមទៀត និងបង្កើតយន្តការលើកកម្ពស់ការយល់ដឹងការពារកុមារអំពីហានិភ័យនៃប្រព័ន្ធអនឡាញ ។

“ការកសាងពលរដ្ឋឌីជីថលទាមទារឱ្យមានភាគីពាក់ព័ន្ធគិតគូរពីសុវត្ថិភាពលើប្រព័ន្ធអនឡាញក្នុងកម្រិតខ្ពស់”

ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍

ឯកឧត្ដម ជា វ៉ាន់ដេត បញ្ជាក់បន្តថា ក្រសួងប្រៃសណីយ៍ បានចូលរួមអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចសង្គមឌីជីថលតាមរយៈការពង្រឹងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឱ្យមានគុណភាពខ្ពស់កាន់តែប្រសើរ ផ្ដល់ឱកាសដល់ពលរដ្ឋគ្រប់រូបប្រើប្រាស់ប្រព័ន្ធឌីជីថល និងជំរុញបរិកម្មឌីជីថលគ្រប់ផ្នែកនៅក្នុងឆ្នាំ២០២៧ ។

គួររំលឹកថា សិក្ខាសាលាស្ដីអំពី កិច្ចការពារកុមារលើប្រព័ន្ធអនឡាញនៅកម្ពុជា រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីហានិភ័យនៃប្រព័ន្ធអនឡាញចំពោះកុមារ ជាពិសេសកុមារតូចៗ ឱ្យជៀសផុតពីការបៀតបៀន និងការរំលោភបំពានតាមអនឡាញ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២១ ដោយមានអ្នកចូលរួម ៤០០នាក់ ស្រី១៥៦នាក់ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

កម្មវិធីអាហារូបករណ៍ SHE-CAN ផ្តល់ឱកាស​ដល់និស្សិតស្រ្តីកម្ពុជា ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2023

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជាកម្មវិធីភាពជាអ្នកដឹកនាំមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រកាស​ផ្តល់អាហារូបករណ៍ដល់និស្សិតស្ដ្រីឆ្នើមកម្ពុជា...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...