រដ្ឋមន្រ្តីក្រសួងអប់រំ ៖ កម្មវិធី BEEP ជួយយុវជនបោះបង់ការសិក្សាឱ្យមានលទ្ធភាពរៀនជំនាញបន្ថែម

ភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា យុវជនដែលបោះបង់ការសិក្សាចោលអាចចាប់យកជំនាញតាមរយៈកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (កម្មវិធី BEEP)។ ការលើកឡើងនេះ ក្នុងឱកាសឯកឧត្តមចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យប្រើប្រាស់និងការកម្រិតសមមូលវិញ្ញាបណ្ណបត្រ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអឺនធឺណិត ហៅកាត់ថាកម្មវិធីប៊ីប ផ្តល់ឱកាសដល់យុវជន កម្មករ កម្មការនី នៅតាមរោងចក្រ ជាពិសេសិស្សានុសិស្សដែលបោះបង់ការសិក្សាដោយកត្តាជីវភាព គ្រួសារ ចំណាកស្រុក អាចបន្តការសិក្សាចាប់យកជំនាញបន្ថែម នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬនៅវិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្តថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ពិសេសយុវជនតាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព សមត្ថភាព និងជំនាញដែលឆ្លើយតបទៅនិងទីផ្សារការងារក្នុងប្រទេស និងតំបន់ ។

 “យុវជនកម្ពុជាត្រូវការការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន លើជំនាញបច្ចេកវិទ្យាព័ត៌មាន គមនាគមន៏ បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រ”

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា កម្មវិធីប៊ីបជាកម្មវិធីសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត ដែលជាបរិបទនៃការសិក្សាតាមប្រក្រតីភាពបែបថ្មី (New Normal) ។ ឯកឧត្តមបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ត្រូវចូលរួមផ្សព្វផ្សាយ និងអនុវត្តតាមប្រកាស និងគោលការណ៍ណែនាំស្តីពីការដាក់ឱ្យប្រើប្រាស់កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិតទៅតាមតួនាទីភារកិច្ចរៀងៗខ្លួន ។

គួរបញ្ជាក់ថា កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ជាផ្នែកមួយនៃកម្មវិធីរួមគ្នាដើម្បីការងារសមរម្យរបស់យុវជន (DEY) ដែលផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិត មធ្យមសិក្សាបឋមភូមិទទួលបានវិញ្ញាបនបត្រសមមូលដើម្បី បន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។ សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ ការសិក្សាអាចចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យបច្ចេកទេស ទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា ។

គួរជម្រាបជូនថា សិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការដាក់ឱ្យ​ប្រើប្រាស់ និងការកម្រិតសមមូលវិញ្ញាបនបត្រកម្មវិធីប៊ីប មានគោលបំណងផ្សព្វ​ផ្សា​យ​អំពីសេចក្តីណែនាំ និងកម្រិតសមមូលវិញ្ញាបនបត្រនៃកម្មវិធី BEEP ដល់ភាគីពាក់ព័ន្ធចំនួន៣ រួមមាន ១. គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ ២. វិទ្យាល័យចំណេះទូទៅ និងវិជ្ជាជីវៈ ៣. មជ្ឃមណ្ឌលយុវជន និងភាគីដទៃទៀតទូទាំងប្រទេស ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2023

សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធរុស្ស៊ី​បានជូនដំណឹងថា ក្នុងឆ្នាំ​សិក្សា​២០២៣នេះ រដ្ឋាភិបាល​ នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍​ចំនួន ៤០កន្លែង​ដល់សិស្ស និស្សិត ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...