ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ផលិតកម្មវិធីទូរសព្ទដៃឆ្លាតវៃមានឈ្មោះថា កម្មវិធីស្វ័យសិក្សា MoEYS E-Learning។
កម្មវិធីស្វ័យសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនេះ មានវីដេអូសិក្សាពីថ្នាក់ទី០១ ដល់ថ្នាក់ទី១២ សៀវភៅ សិក្សាអេឡិចត្រូនិក ដូចជាសៀវភៅសិក្សាគោល សៀវភៅកំណែ អំណានទូទៅ ចំណេះដឹងសកល រឿងនិទាន កម្មវិធីតេស្តសមត្ថភាពសិស្ស និងទំព័រព័ត៌មានអប់រំ។
ក្រសួងនឹងដាក់ដំណើរការកម្មវិធីនេះឱ្យប្រើប្រាស់ ជាផ្លូវការចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។ សិស្ស អាណាព្យាបាលសិស្ស គ្រូបង្រៀន សាធារណជន អាចទាញយកកម្មវិធីសិក្សាតាមរយៈ http://onlinek.to/moeysapp ដើម្បីយកមកប្រើប្រាស់។
កន្លងទៅក្រសួងអប់រំបានលើកឡើងថា ប្រព័ន្ធស្វ័យសិក្សាតាមរយៈអេឡិចត្រូនិក e-Learning គឺជាមធ្យោបាយនៃការសិក្សាដោយខ្លួនឯងក្នុងបរិយាកាសមួយដែលផ្តល់ការសិក្សាយ៉ាងសម្បូរបែប តាមរយៈមាតិកាអប់រំឌីជីថល រួមមាន ខ្លឹមសារមេរៀនជាវីដេអូ សំណួរពង្រឹងសមត្ថភាពខ្លីៗ លក្ខណៈជាអន្តរកម្ម។
ប្រព័ន្ធស្វ័យសិក្សាតាមរយៈអេឡិចត្រូនិក មានគោលបំណងលើកស្ទួយគុណភាព និងសមធម៌នៃការអប់រំនៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា។ ទន្ទឹមគ្នានេះប្រព័ន្ធស្វ័យសិក្សាតាមរយៈអេឡិចត្រូនិកមានមាតិកាអប់រំបែបឌីជីថល ដែលសិស្សានុសិស្សអាចធ្វើស្វ័យសិក្សាបានដោយបើកចំហ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងប្រកបដោយសមធម៌៕
ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
យុវជន សាំង វ៉ាន់ណៃ ជានិស្សិតឆ្នាំទី៣ ផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ហើយពេលកន្លងទៅថ្មីនេះ រូបគេបានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងអាន នៃយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ។
ចំណេះជីវិត, ព្រឹត្តិការណ៍
ការស្រាវជ្រាវជាច្រើនបានបង្ហាញថា ដើម្បីឱ្យរាងកាយមានថាមពលពេញលេញ អ្នកត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ចន្លោះពី ៦ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាមួយគ្នានេះ អាហារក៏ដើរតួនាទីសំខាន់ ក្នុងការបង្កើនថាមពល…
ចំណេះជីវិត, ព្រឹត្តិការណ៍
ផ្តោតស្មារតីដើរតួនាទីសំខាន់សម្រាប់អ្នកសិក្សា និងអ្នកបំពេញការងារ ក្នុងការចម្រាញ់យកនូវផលិតភាព និងគុណភាពពីភារកិច្ចដែលកំពុងឬគ្រោងនឹងអនុវត្តន៍…..
ចំណេះជីវិត, ព្រឹត្តិការណ៍
ឈ្វេងយល់អំពីអំណាចនៃការផ្តោត ជាជំនាញសំខាន់ដែលអាចជួយអភិវឌ្ឍន៍ផលិភាព កាត់បន្ថយស្រ្តេស និងជំរុញគុណភាពការងារ រួមទាំងការសិក្សា…..
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship …
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើម
យុវជន៣រូបបានក្លាយទៅជាជើងឯងអំណាន ក្រោយពីចូលរួមប្រកួតប្រជែងអានជាមួយយុវជនជិត១រយនាក់ នៅក្នុងកម្មវិធីប្រកួតប្រជែងអាន ដែលរៀបចំឡើងដោយយុទ្ធនាការសៀវភៅមួយសហគមន៍មួយ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសចំនួន ១,៥លាននាក់ ត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពី…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញនូវ គោលគំនិតមូលដ្ឋានចំនួន ៥ ដែលអ្នកបង្កើតគោលនយោបាយ និងអ្នកដឹកនាំក្នុងវិស័យអប់រំ អាចរៀបចំកម្លាំងពលកម្មសម្រាប់អនាគត ព្រមទាំងអាចទាញយកប្រយោជន៍ពីបញ្ញាសិប្បនិម្មិត…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
មិនថាមនុស្សវ័យចំណាស់ ចូលរៀននៅមហាវិទ្យាល័យ ដើម្បីតែទទួលបានសញ្ញាបត្រ ឬគ្រាន់តែដើម្បីអភិវឌ្ឍខ្លួននោះទេ វត្តមានរបស់គាត់នៅក្នុងបរិវេណសាលាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ដល់សហគមន៍ទាំងមូល។
ចំណេះជីវិត, ព្រឹត្តិការណ៍
ក្នុងបរិបទបច្ចុប្បន្ននេះ មានកត្តាច្រើនយ៉ាងដែលអាចឆកទាញយកថាមពលពីក្នុងរាងកាយបានយ៉ាងលឿន តាមរយៈការចុចស្រ្គីនទូរស័ព្ទចុះឡើងៗ …..