ក្រសួងអប់រំណែនាំគោលការណ៍៤ចំណុច ក្នុងការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនៅដើមខែវិច្ឆិកា

ភ្នំពេញ – ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រសួងក្រសួងអប់រំ យុវជន និង​កិឡា នឹង​​ពង្រីក​វិសាល​ភាព នៃ​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ​សម្រាប់​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន នៅគ្រប់កម្រិត ក្នុង​ភូមិសាស្រ្ត​ទូទាំង​រាជធានី ខេត្ត​ទាំងអស់។

ការពង្រីកវិសាលភាពនេះ គឺរួម​បញ្ចូល​ទាំង​ការពង្រីក​ពីកម្រិត​ថ្នាក់ទី៩ និងទី១២ រហូត​ដល់​គ្រប់កម្រិត​ថ្នាក់​នៅមធ្យម​សិក្សា និង​ការ​ពង្រីក​វិសាលភាព​ដល់​កម្រិត​បឋម​សិក្សា, គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ និង​ឯកជន, វិទ្យាស្ថាន​ជាតិ​អប់រំ, វិទ្យាស្ថានបច្ចេកវិទ្យា, គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ, គ្រឹះស្ថាន​សិក្សា​អប់រំពិសេស, សាលាអនុវត្តន៍ និង​វិទ្យាល័យ​ចំណេះទូទៅ​និងអប់រំបច្ចេកទេស ដោយ​គោរព​តាម​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទដ្ឋាន​សុខាភិបាលជាធរមាន។

ក្នុងនោះ ក្រសួងអប់រំ ក៏​បានធ្វើ​ការ​ណែនាំនូវគោលការណ៍ចំនួន ៤សំខាន់ៗ សម្រាប់អនុវត្ត ដោយ​រួមមាន៖

ទី១. ការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រប់កម្រិតគ្រឹះស្ថានឧត្តមសិក្សា ទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅតាមក្រុង ស្រុក ខណ្ឌដែលជំងឺកូវីដ-១៩ អាចគ្រប់គ្រងបាន ដោយកំណត់រូបភាពនៃការបង្រៀននិងរៀនតាមបណ្ដុំ ១៥ ទៅ ២០នាក់និងធ្លាស់វេន និងបន្តអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលចាំបាច់នានា ។

ទី២. ការបន្តបង្រៀន និងរៀនតាមបណ្ដុំ ដែលមានចំនួនតិចជាង ១៥ ទៅ ២០នាក់ និងផ្លាស់វេន ឬការរៀនតាមបែបចម្រុះ ។ លើសពីនេះ  ចំពោះភូមិសាស្ត្រដែលមានហានិភ័យមធ្យមនិងខ្ពស់ផ្តល់អាទិភាពទៅលើសិស្សថ្នាក់ទី៩ និងទី១២ និងពង្រីកវិសាលភាពដល់កម្រិតថ្នាក់ផ្សេងទៀតនៅមធ្យមសិក្សា និងបឋមសិក្សា ឱ្យរៀននៅតាមសាលារៀន ។ ចំណែក ការរៀនតាមបណ្ដុំដែលមានចំនួនតិចជាង ១៥ ទៅ២០នាក់ និងផ្លាស់វេន ឬអាចរៀបចំការរៀនជាបណ្តុំមិនឱ្យលើសពី១៥ ទៅ ២០នាក់ទៅតាមស្ថានភាពជាក់ស្តែង ។ ករណីបណ្តុំមានសិស្សតិចពេក អាចផ្កួបកម្រិតថ្នាក់ចូលគ្នា ឬអាចផ្កួបលើសពី ២កម្រិតថ្នាក់ ។

ទី៣. ការពង្រឹងវិធានការការពារសុខភាពបុគ្គលិកអប់រំ អ្នកសិក្សា ជាពិសេសគ្រូបង្រៀនដែលមានអាយុលើសពី ៥០ឆ្នាំឡើងទៅ និងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ.១៩ ដោយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាត្រូវបន្តពិនិត្យមើល ចាត់វិធានការថែទាំលើកកម្ពស់អនាម័យ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ។ លើសពីនេះ ក្រសួងមិនអនុញ្ញាតឱ្យមានការលក់ដូរចំណី ឬអាហារ និងសកម្មភាពហាត់កីឡា នៅក្នុងគ្រឹះស្ថានសិក្សានោះទេ ឯគ្រូបង្រៀនដែលមានអាយុលើសពី៥០ឆ្នាំឡើងទៅ គួរតែបង្រៀនតាមអនឡាញ ឬចែកសន្លឹកកិច្ចការ ។ ចំពោះ គ្រូបង្រៀនដែលមិនទាន់បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ មិនទាន់អនុញ្ញាតឱ្យបង្រៀននៅក្នុងសាលារៀនឡើយ និងត្រូវលើកទឹកចិត្តឱ្យទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់ ។

ទី៤. ករណីរកឃើញមានការឆ្លងនៅក្នុងក្រុមសិស្ស ឬថ្នាក់រៀន មន្ទីរអប់រំ យុវជន និងកីឡាត្រូវផ្អាកដំណើរការតែក្រុមសិស្សឬថ្នាក់រៀននោះប៉ុណ្ណោះ និងត្រូវចាត់ចែងយកអ្នកវិជ្ជមាននិងអ្នកដែលមានការពាក់ព័ន្ធទៅព្យាបាល និងធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ ដោយឡែកគ្រឹះស្ថានសិក្សាទាំងមូល ឬក្រុមសិស្ស ឬថ្នាក់រៀនដទៃទៀត នៅបន្តដំណើរការធម្មតា ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...