ក្រសួងអប់រំរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ បង្កើតគម្រោង “បំណងប្រាថ្នា”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេសលើកទី១ ដោយបង្កើតគម្រោង “បំណងប្រាថ្នា” បង្ហាញពីការប្រកួតតាមបែបការសិក្សាដោយការបង្កើតគម្រោងលើកដំបូងបំផុតសម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេ​ស​។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែមិថុនានេះ។

លក្ខណៈពិសេសនៃព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការរួមបញ្ចូលគ្នារវាងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើ​មេរៀននីមួយៗនៃមុខវិជ្ជាជាមួយការប្រកួតប្រជែងរវាងសិស្សានុសិស្សនៅលើវេទិកាឌីជីថល និងការប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ព្រឹត្តិការណ៍ “បំណងប្រាថ្នា” មានគោលដៅលើកកម្ពស់ការរៀនរបស់សិស្សដោយវិធីសាស្រ្តរៀនបែបថ្មី រៀនតាមបែបសហការ រៀនដោយការត្រិះរិះពិចារណា រៀនដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង។ ទន្ទឹមគ្នានេះកម្មវិធីនឹងគាំទ្រឱ្យសិស្សសម្រេចបាននូវកម្រិតកំពូលនៃពុទ្ធិសម្បទាទទួលបានពីមេរៀននីមួយៗនៅក្នុងកម្មវិធីសិក្សាជាតិ យកទៅបង្កើតជាគម្រោង។ លើសពីនេះលើកទឹកចិត្តឱ្យសិស្សចេះចែ​ករំលែក ពិភាក្សា កែលម្អ និងដកស្រង់បទពិសោធក្នុងចំណោមសិស្សា​នុសិ​ស្ស​ ព្រ​ម​ទាំងបង្ហាញ​ពី​លទ្ធផលនៃគម្រោ​ង​ដែលពួកគេបានបង្កើតឡើង។

តាមសេចក្តីប្រកាសព័ត៌មានសិស្សានុសិស្សដែលចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ នឹងទទួលបានការលើកទឹកចិត្តពីក្រសួងអប់រំ យុវជន និងកីឡា ដោ​យ​ប​ន្ថែ​ម​ពិន្ទុសម្រាប់​លទ្ធ​ផល​សិក្សា​​ប្រចាំឆ្នាំ ប្រសិនបើពិន្ទុនៃគម្រោងបានលើស ៧០ភាគរយឡើងទៅ។ សម្រាប់សិស្ស ឬក្រុមសិស្សទាំងណាដែលស្ថិតនៅ ៥​ភា​គ​រ​យ​ចុងក្រោយទូទាំងប្រទេសនៃមុខវិជ្ជានីមួយៗ នៅ​​​​​តា​​ម​​ថ្នាក់​​នីមួយ​ៗ​នឹងត្រូវបញ្ចូលជាចង្កើមសិស្សសក្តានុពលនៃក្រសួង។ គម្រោងដែលត្រូវបាន​វាយ​តម្លៃថា​មាន​គុណតម្លៃខ្ពស់នឹងត្រូវទទួលបានថវិកាគាំទ្រសម្រាប់អនុវត្ត។ ក្រុម​សិ​ស្ស​​ដែ​ល​​​ទទួ​​លចំ​ណាត់ថ្នាក់លេខមួយដល់លេខបីសម្រាប់មុខវិជ្ជានិងកម្រិតថ្នាក់​នី​មួ​យ​​ៗ​ នឹងទទួលបានប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តមួយចំនួន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍សិក្សាវិស្វកម្មឌីហ្សាញ 3D Design & 3D Printing ជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និង STEAMING Cambodia

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2023

ជាឱកាស​សម្រាប់ប្អូនៗជា​សិស្ស​ថ្នាក់ទី៩ ដល់និស្សិតមហាវិទ្យាល័យ (ពិសេស​ប្អូនៗ​ដែល​ចង់រៀនខាងមេកានិក) ពេលនេះ​ មានការ​ផ្តល់អាហារូបករណ៍​សម្រាប់​ការ​សិក្សា​វិស្វកម្ម​ឌីហ្សាញ 3D Design & 3D Printing ...