ក្រសួងអប់រំជ្រើសរើសគ្រូបង្វឹកកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២

ភ្នំពេញ- ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូបង្វឹកនិងក្រុមការងាររៀបចំកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ។ អគ្គនាយកដ្ឋានយុវជន នៃក្រសួងជាអ្នករៀបចំកម្មវិធីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ ដោយកំណត់យកសិស្សថ្នាក់ទី១១ តាមគ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ទាំង២៥ រាជធានីខេត្តទូទាំងប្រទេសកម្ពុជា ។

លោកជំទាវ ស្រួយ សុជាតិ អគ្គនាយិកានៃអគ្គនាយកដ្ឋានយុវជន មានប្រសាសន៍ថា កម្មវិធីកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ប្រារព្ធឡើងក្នុងគោលបំណង បណ្តុះបណ្តាលយុវជន ឱ្យចេះប្រើប្រាស់វប្បធម៌សន្ទនា ចេះដោះស្រាយបញ្ហា មានភាពក្លាហាន ចេះប្រើប្រាស់សិទ្ធិស្របច្បាប់ក្នុងការបញ្ចេញមតិ ពង្រឹងជំនាញត្រិះរិះពិចារណា ការស្រាវជ្រាវ ការចែករំលែកគំនិត ការនិយាយសាធារណៈ ។

លោកជំទាវ ស្រួយ សុជាតិ បញ្ជាក់បន្តថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២២ ផ្តល់ឱកាសឱ្យយុវជនបញ្ចេញគំនិតយោបល់ បង្ហាញសមត្ថភាព និងទេពកោសល្យជាសាធារណៈក្នុងសមរភូមិគំនិតប្រកបដោយសុភវិនិច្ឆ័យ ដើម្បីស្វែងរកនូវសុខដុមនីយកម្មសម្រាប់ទាំងអស់គ្នា ជាពិសេស គឺពង្រីកធនធានយុវជន ដើម្បីឱ្យក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិកម្ពុជា ។

ជាមួយគ្នានេះ សម្រាប់លក្ខខណ្ឌចូលរួមជាគ្រូបង្វឹកត្រូវមានបទពិសោធន៍ទាក់ទងនឹងការជជែកដេញដោលតស៊ូមតិ និងនិយាយជាសាធារណៈ មានសិល្បៈនៃការសម្របសម្រួលដោះស្រាយបញ្ហានិងទំនាក់ទំនងល្អ មានទំនួលខុសត្រូវឆន្ទៈខ្ពស់ និងពេលវេលាគ្រប់គ្រាន់ និងមានអាយុចាប់ពី២០ ដល់៣៥ ឆ្នាំ ។ ចំណែក លក្ខខណ្ឌចូលរួមជាក្រុមការងាររៀបចំកម្មវិធីមានភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងការងារល្អ យល់ព្រមទទួលយកតួនាទី និងភារកិច្ចតាមការកំណត់ និងមានទំនួលខុសត្រូវលើការងារ មានពេលវេលាគ្រប់គ្រាន់សម្រាប់ជួយរៀបចំកម្មវិធីទាំងមុន និងកំឡុងពេលរៀបចំកម្មវិធី ។

ចាប់ផ្ដើមទទួលពាក្យរហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងទូរសព្ទ ០៩៦ ៨៤៣ ៥៥៤៨ ឬទំព័រហ្វេសប៊ុកផ្លូវការ National Youth Debate និង Email: [email protected] ។ គួរបញ្ជាក់ថា កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ ២០២២ នឹងប្រព្រឹត្តទៅ ៥ដំណាក់កាលសំខាន់រួមមាន  ១. វគ្គជម្រុះជុំទី១ (៣២ក្រុម ប្រកួតជម្រុះយក ១៦ក្រុម) ២. វគ្គជម្រុះជុំទី២ (១៦ក្រុម ប្រកួតជម្រុះយក ៨ក្រុម) ៣. វគ្គជម្រុះជុំទី៣ (៨ក្រុម ប្រកួតជម្រុះយក ៤ក្រុម) ៤. វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (៤ក្រុម ប្រកួតជម្រុះយក ២ក្រុម) និង៥. វគ្គផ្តាច់ព្រ័ត្រ (ប្រកួតយកជ័យលាភីលេខ ១ និងលេខ ២ នៅថ្ងៃ១២ ខែសីហា ឆ្នាំ២០២២) ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/11/2023

សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Muhammadiyah Surakarta ប្រទេសឥណ្ឌូនេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2023

កម្មវិធីអាហារូបករណ៍ UMS International Priority Scholarship (IPS) 2023 ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...