ក្រសួងប្រៃសណីយ៍ដាក់ឱ្យដំណើរការ “បណ្ណចាក់វ៉ាក់សាំងឌីជីថល”

ភ្នំពេញ – ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២១តទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងដាក់​ឲ្យ​ដំណើរ​ការ “បណ្ណចាក់វ៉ាក់សាំងឌីជីថល” ដោយតភ្ជាប់ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ទៅនឹងប្រព័ន្ធទិន្នន័យចាក់វ៉ាក់សាំង ។

ការរៀបចំប្រព័ន្ធ QR Code បណ្ណចាក់វ៉ាក់សាំងឌីជីថលនេះ គឺធ្វើឡើងក្រោមកិច្ចសហការជាមួយក្រុមការងារបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងអនុគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។

ប្រព័ន្ធ  QR Code “StopCovid QR Vaccine” មានមុខងារសំខាន់ចំនួនបី គឺ ទី១. សម្រួលដល់ការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ទី២. គ្រប់គ្រងការធ្វើចត្តាឡីស័ក និងទី៣. បង្ហាញព័ត៌មានអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ របស់បុគ្គលម្នាក់ៗ ។ ម្យ៉ាងវិញទៀត ប្រព័ន្ធនេះ នឹងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការកាត់បន្ថយការប៉ះពាល់ដោយផ្ទាល់ក្នុងការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ដោយមិនចាំបាច់យកបណ្ណចាក់វ៉ាក់សាំងតាមខ្លួនគ្រប់ពេលវេលា ឬព្រួយបារម្ភអំពីការបាត់បង់ ឬខូចខាតបណ្ណចាក់វ៉ាក់សាំងដោយប្រការណាមួយឡើយ ព្រមទាំងកាត់បន្ថយហានិភ័យនៃការក្លែងបន្លំទិន្នន័យលើបណ្ណចាក់វ៉ាក់សាំងផងដែរ។

គួរជម្រាបជូនថា ប្រព័ន្ធ  QR Code “StopCovid QR Vaccine”  អាចបង្ហាញពីព័ត៌មាននៃការចាក់វ៉ាក់សាំង រូបថត និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ តាមរយៈការស្កេន QR Code នៅតាមច្រកចេញ-ចូលក្រសួង ស្ថាប័ន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន កន្លែងកំសាន្ត អគារស្នាក់នៅរួម (ខុនដូ) ក្រុមហ៊ុន រោងចក្រ សហគ្រាសនានា។

ជាមួយ​គ្នា​នេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏​បាន​ណែនាំដល់ម្ចាស់ទីតាំងដែលមិនទាន់បានប្រើប្រាស់ប្រព័ន្ធ QR Code នេះ សូមរួសរាន់បង្កើត QR Code សម្រាប់ទីតាំងរបស់ខ្លួនតាមរយៈគេហទំព័រ stopcovid.gov.kh ។ ហើយ​ម្ចាស់ទីតាំងត្រូវតម្រូវឱ្យបុគ្គលដែលចេញ-ចូលទីតាំងរបស់ខ្លួន ស្កេន QR Code ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្កេន ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធទៅនឹងការប្រើប្រាស់ប្រព័ន្ធ QR Code “StopCOVID QR Vaccine” អាចទស្សនាវីដេអូពន្យល់អំពីរបៀបនៃការប្រើប្រាស់ប្រព័ន្ធនេះតាមរយៈតំណភ្ជាប់ https://fb.watch/8GsrLXqs2K/ ឬអាចទំនាក់ទំនងទៅលេខទូរសព្ទ ១២៣ ហៅចូលដោយឥតគិតថ្លៃ ឬ ០៩៨ ៨៨៨ ៥១៦ / ០១២ ៩៧៩ ០៧៩ / ០៩៣ ៩៩៤ ៩៧៤ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសសិក្សាវជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2024

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (១,៥ លាននាក់)។ អាហា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....